ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រឹមឡាំង​ថា​មិន​បាន​ដឹង​ពី​ទំនាក់​ទំនង​​រវាង​មេធាវី​រុស្ស៊ី​និង​យុទ្ធនាការ​លោក​ត្រាំ​នៅ​ឆ្នាំ​២០១៦​ទេ


អ្នក​ស្រី Natalia Veselnitskaya មេធាវី​ដែល​ជាប់ពាក់​ព័ន្ធ​ជា​មួយ​រដ្ឋាភិបាល​ក្រុង​ក្រឹមឡាំង។ កូន​ប្រុស​របស់​លោក​ត្រាំ​បាន​និយាយ​ថា មេធាវី​រូប​នេះ​មាន​ព័ត៌មាន​អំពី​លោក ស្រី Hillary Clinton។
អ្នក​ស្រី Natalia Veselnitskaya មេធាវី​ដែល​ជាប់ពាក់​ព័ន្ធ​ជា​មួយ​រដ្ឋាភិបាល​ក្រុង​ក្រឹមឡាំង។ កូន​ប្រុស​របស់​លោក​ត្រាំ​បាន​និយាយ​ថា មេធាវី​រូប​នេះ​មាន​ព័ត៌មាន​អំពី​លោក ស្រី Hillary Clinton។

រដ្ឋាភិបាល​ក្រុង​ក្រឹមឡាំង​និយាយ​ថា ខ្លួន​មិន​បាន​ដឹង​អំពី​កិច្ច​ប្រជុំ​កាល​ពី​ឆ្នាំ​២០១៦​រវាង​បុគ្គលិក​ជាន់​ខ្ពស់​របស់​លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ​ និងមេធាវី​រុស្ស៊ី​ម្នាក់​ដែល​បាន​សន្យា​ថា​ នឹង​ផ្តល់​ព័ត៌មាន​ដើម្បី​បំផ្លាញ​កិត្តិយស​របស់​លោកស្រី ​Hillary Clinton ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គូប្រជែង​របស់​លោក ត្រាំ​ នោះ​ទេ។

លោក ​Dmitry Peskov​ អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​ក្រុង​ក្រឹមឡាំង​បាន​និយាយ​ថា ខ្លួន​មិន​ស្គាល់​អ្នកស្រី​មេធាវី​ Natalia Veselnitskaya​ នោះ​ទេ ហើយ​លោក​មិន​អាច​តាម​ដាន​រាល់​មេធាវី​រុស្ស៊ី​ទាំង​អស់​និង​ការ​ទំនាក់​ទំនង​របស់​ពួកគេ​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ។

កូន​ប្រុស​ច្បង​របស់​លោក ត្រាំ​ គឺ​លោក ​Donald Trump Jr. ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា លោក ​Paul Manafort​ ដែល​កាល​នោះ​ជា​ប្រធាន​គ្រប់គ្រង​យុទ្ធនាការ​របស់​លោក ​Trump ​និង​លោក ​Jared Kushner ​ដែល​ជា​កូន​ប្រសារ​របស់​លោក​ប្រធានាធិបតី ត្រាំ​ បាន​ជួប​ជាមួយ​នឹង​មេធាវី​រុស្ស៊ី​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៦​ បន្ទាប់​ពី​លោក ត្រាំ​ ទទួល​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ។

អ្នកស្រី ​Veselnitskaya​ បាន​និយាយ​ថា អ្នកស្រី​នឹង​ចែក​រំលែក​ព័ត៌មាន​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​យុទ្ធនាការ​របស់​លោកស្រី​ Clinton។

ប៉ុន្តែ​កូនប្រុស​របស់​លោក ត្រាំ​ បាន​និយាយ​ថា៖ «គ្មាន​ព័ត៌មាន​លម្អិត​ឬ​ព័ត៌មាន​បន្ថែម​អ្វី​ដែល​ត្រូវ​បាន​ផ្តល់​នោះ​ទេ‍។ វា​ច្បាស់​ណាស់​ថា អ្នកស្រី​មិនមាន​ព័ត៌មាន​សំខាន់​អ្វី​នោះ​ទេ‍»៕

XS
SM
MD
LG