ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​កូសូវ៉ូ រង​ការចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម


រូបឯកសារ៖ ប្រធានាធិបតី​កូសូវ៉ូ​លោក Hashim Thaci ចូលរួម​នៅក្នុង​ពិធី​មួយ​របស់​កងកម្លាំង​សន្តិសុខ​នៅ​ទីក្រុង Pristina នៃ​ប្រទេស​កូសូវ៉ូ កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ ប្រធានាធិបតី​កូសូវ៉ូ​លោក Hashim Thaci ចូលរួម​នៅក្នុង​ពិធី​មួយ​របស់​កងកម្លាំង​សន្តិសុខ​នៅ​ទីក្រុង Pristina នៃ​ប្រទេស​កូសូវ៉ូ កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។

ប្រធានាធិបតីប្រទេស​កូសូវ៉ូ លោក Hashim Thaci បាន​បញ្ជាក់​ថា លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្មសង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។​

លោក Thaci បាន​ថ្លែង​បា្រប់​សន្និសីទ​សារព័ត៌មានមួយ​នៅ​ថ្ងៃ​ព្រហ្បតិ៍​ថា​ ដោយសារ​តែដីកា​ចោទ​ប្រកាន់​នេះ​ លោកមាន​គម្រោង​ធ្វើ​តាមការ​សន្យា ដោយ​ចុះ​ចេញ​ពី​មុខ​តំណែង​របស់​លោក។​

លោក​ Thaci ធ្លាប់​ធ្វើ​ជា​មេ​បញ្ជាការ​កងទ័ព​រំដោះ​កូសូវ៉ូ ដែល​ជា​ក្រុមឧទ្ទាម​ទ័ព​ព្រៃជាតិ​សាសន៍​អាល់បានី ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​កម្លាំង​សន្តិសុខរបស់រដ្ឋាភិបាល​ស៊ែប ក្នុង​អំឡុង​ឆ្នាំ​១៩៩៨ – ១៩៩៩ ​នោះ។

បើតាម​ការិយាល័យ​ព្រះ​រាជ​អាជ្ញា ជន​រង​គ្រោះនៃ​អំពើ​ឧក្រិដ្ឋ​របស់​ប្រធានាធិបតី​រូប​នេះរួម​មាន​ជន​ជាតិ​អាល់បានី​នៅ​កូសូវ៉ូ ជន​ជាតិ Serb ជនជាតិ Roma ​ជន​ជាតិ​ភាគ​តិច​ដទៃ​ទៀត និង​គូប្រឆាំង​នយោបាយ​ផង​ដែរ។

អ្នក​ឯកទេស​នៃ​ការិយាល័យ​ព្រះ​រាជអាជ្ញាធរ​ បាន​ចោទ​ប្រកាន់​លោក Thaci និង​ជន​សង្ស័យ​មួយ​ចំនួន​ទៀត​ ថា​ជាអ្នក​ទទួល​ខុសត្រូវ​ដល់​ការ​សម្លាប់​ជីវិត​មនុស្សជិត​១០០​នាក់​ ក៏​ដូច​ជា​ការនៅ​ពី​ក្រោយ​នៃ​ការ​បាត់​ខ្លួន​ទាំង​បង្ខំ​នៃ​មនុស្ស​មួយ​ចំនួន ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ និង​ការ​ធ្វើ​ទារុណ្ឌ​កម្ម​ជាដើម។

ប្រធានាធិបតី Thaci បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​ទាំង​នេះ៕

XS
SM
MD
LG