នៅក្នុងអត្ថាធិប្បាយរបស់លោកនៅទីបញ្ចប់នៃកិច្ចប្រជុំរបស់គណបក្សចំនួន ០៤ថ្ងៃ មេដឹកនាំកូរ៉េខាងជើង Kim Jong Un បានបង្ហាញនូវគោលជំហរប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិកសម្រាប់រយៈពេលយូរអង្វែង ហើយបានលើកឡើងថា ប្រទេសរបស់លោកអាចប្រឈមជាមួយនឹងការលំបាកនាពេលខាងមុខ។
លោក Kim ថ្លែងថា ដោយសារការប្រឈមមុខដាក់គ្នារយៈពេលវែងឆ្ងាយយើងដឹងថាយើងត្រូវតែរស់នៅក្រោមការដាក់ទណ្ណកម្មរបស់កម្លាំងបង្ករឿងហេតុទៅអនាគត។
លោក Kim ថែមទាំងបានគំរាមចង់បន្តការសាកល្បងកាំជ្រួចម៉ីស៊ីលឆ្លងទ្វីបឬ ការសាកល្បងនុយក្លេអ៊ែរ ហើយបានព្រមានពិភពលោកថា នៅពេលឆាប់ៗខាងមុខនេះ នឹងឃើញ«អាវុធយុទ្ធសាស្ត្រថ្មីមួយ»។
អត្ថាធិប្បាយទាំងនេះបាននាំឲ្យអ្នកកាសែតអន្តរជាតិចាប់អារម្មណ៍ជាងគេ។ ក៏ប៉ុន្តែសារក្នុងស្រុករបស់លោកក៏បានបង្ហាញអំពីបរាជ័យ ក្រោយពីលោក Kim ដែលព្យាយាមបង្ហាញថា លោកមានឋានៈប្រៀបដូចព្រះនោះបានវិលត្រឡប់មកវិញដោយដៃទទេរ ក្រោយកិច្ចប្រជុំកំពូលរបស់លោកក្នុងទីក្រុងហាណូយជាមួយលោកប្រធានាធិបតីសរអា Donald Trump កាលពីខែកុម្ភះឆ្នាំ២០១៩៕