ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា លោក Kim Jong Un ប្រហែល​ជា​ត្រៀម «កាដូ​ថ្ងៃ Christmas» ដ៏​ល្អ​សម្រាប់​លោក


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នៅតំបន់ខណ្ឌចែកព្រំដែនរវាងប្រទេសទាំងពីរ នៅ Panmunjom ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នៅតំបន់ខណ្ឌចែកព្រំដែនរវាងប្រទេសទាំងពីរ នៅ Panmunjom ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ប្រហែល​ជា​ត្រៀម​រៀបចំ «កាដូ​ដ៏​ល្អ​មួយ» សម្រាប់​លោក ដូចជា «ថូ​ដ៏​ស្រស់​ស្អាត» ជា​ដើម សម្រាប់​ថ្ងៃ​បុណ្យ Christmas ជាជាង​ការ​បាញ់​សាកល្បង​មីស៊ីល។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន AP។

លោក Trump ឆ្លើយ​ដូច្នេះ នៅ​ពេល​ដែល​គេ​សួរ​លោក​ថា​តើ​លោក​នឹង​ធ្វើ​អ្វី ប្រសិនបើ​ប្រទេស​កូរ៉េ​ខាង​ជើង​ធ្វើ​ការ​សាកល្បង​មីស៊ីល​ដែល​ហោះ​បាន​ចម្ងាយ​ឆ្ងាយ។

កូរ៉េ​ខាង​ជើង​បាន​គំរាម​ចាត់​វិធានការ ប្រសិនបើ​ទណ្ឌកម្ម​មិន​ត្រូវ​បាន​បន្ធូរបន្ថយ​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ។ បន្ទាប់​ពី​នេះ​មក គេ​មាន​ការ​សង្ស័យ​ថា​កូរ៉េ​ខាង​ជើង​អាច​ធ្វើ​ការ​សាកល្បង​មីស៊ីល​ថ្មី ដែល​អាច​ជា​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​ដែល​អាច​មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន។

កន្លង​មក កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​ថា «កាដូ​ថ្ងៃ Christmas» របស់​ខ្លួន​សម្រាប់​សហរដ្ឋ​អាមេរិក​គឺ​នឹង​អាស្រ័យ​លើ​សកម្មភាព​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

លោក Trump ដែល​កំពុង​ស្ថិត​នៅ​ក្នុង​រដ្ឋ Florida សម្រាប់​ថ្ងៃ​ឈប់​សម្រាក បាន​ឆ្លើយ​នឹង​សំណួរ​ដែល​គេ​សួរ​អំពី​កូរ៉េ​ខាង​ជើង​ថា លោក​នឹង​ប្រើ​វិធីសាស្ត្រ​រង់ចាំ​មើល។

លោក​និយាយ​ដូច្នេះ​ថា៖ «លោក [Kim Jong Un] ប្រហែល​ជា​ផ្ញើ​ថូ​ដ៏​ស្រស់​ស្អាត​មួយ​ជា​កាដូ​សម្រាប់​ខ្ញុំ ជាជាង​សាកល្បង​មីស៊ីល។ ខ្ញុំ​ប្រហែល​ជា​ទទួល​បាន​កាដូ​ដ៏​ល្អ​ពី​លោក។ យើង​មិន​អាច​ដឹង​នោះ​ទេ»។

ការ​ចរចា​នុយក្លេអ៊ែរ​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ជើង​បាន​ជាប់​គាំង​តាំង​ពី​កិច្ច​ប្រជុំ​រវាង​លោក Trump និង​លោក Kim Jong Un នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ​បាន​បរាជ័យ​មក៕

វីដេអូថ្មីៗបំផុត

កម្មវិធីព័ត៌មានពេលរាត្រី
សូម​រង់ចាំ

No media source currently available

0:00 0:29:58 0:00
XS
SM
MD
LG