ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​កូរ៉េ​ខាង​ជើង​ធ្វើ​ដំណើរ​ដល់​រុស្ស៊ី​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី

រូបភាពផ្តិត​ចេញ​ពី​វីដេអូ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ Primorsky បង្ហាញ​ពី​មេដឹកនាំកូរ៉េខាងជើង​លោក Kim Jong Un ញញឹម​ ស្រប​ពេល​ដែល​លោក​ចាកចេញ​ពី​ស្ថានីយ​រថភ្លើង​នៅ​តំបន់​ Primorye ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ពុធ ទី​២៤ ខែ​មេសា ឆ្នាំ​២០១៩។​

នៅ​ពេល​ឈប់​សំចត​ដំបូង​នៅ​ទីក្រុង Khasan នៅ​ឯ​ព្រំដែន​ប្រទេស​រុស្ស៊ី លោក Kim Jong Un បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​លើក​នេះ «មិន​មែន​ជា​ដំណើរ​ទស្សនកិច្ច​ចុង​ក្រោយ» ទៅ​កាន់​ប្រទេស​រុស្ស៊ី​នោះ​ទេ។

មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់​ចុង​បូព៌ា​នៃ​ប្រទេស​រុស្ស៊ី ដើម្បី​ជួប​ប្រជុំ​ជា​លើក​ដំបូង​បង្អស់​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។ លោក Kim Jong Un បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ជា ​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​កាន់​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​ជាង​មុន​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី។

លោក Kim Jong Un ក្នុង​ទឹក​មុខ​ញញឹម​ញញែម ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី និង​ក្រុម​ភ្លេង​យោធា​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ក្នុង​ទីក្រុង Vladivostok ដែល​ជា​ទីក្រុង​កំពង់ផែ។

លោក Kim Jong Un បាន​ធ្វើ​ទស្សនកិច្ច​ខ្លី​មួយ​ទៅ​កាន់​ទីក្រុង Vladivostok តាម​រថភ្លើង​ពណ៌​បៃតង​ចាស់​លាយ​លឿង​របស់​លោក។

នៅ​ពេល​ឈប់​សំចត​ដំបូង​នៅ​ទីក្រុង Khasan នៅ​ឯ​ព្រំដែន​ប្រទេស​រុស្ស៊ី លោក Kim Jong Un បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​លើក​នេះ «មិន​មែន​ជា​ដំណើរ​ទស្សនកិច្ច​ចុង​ក្រោយ» ទៅ​កាន់​ប្រទេស​រុស្ស៊ី​នោះ​ទេ។

លោក​បាន​បន្ថែម​ថា នេះ​ជា​ជំហាន​ដំបូង​បង្អស់​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​កាន់តែ​ប្រសើរ​ឡើង។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​សង្ខេប​ផ្លូវការ​របស់​អាជ្ញាធរ​មូលដ្ឋានរុស្ស៊ី។

XS
SM
MD
LG