ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kerry ដាក់​កម្រងផ្កា​នៅ​កន្លែង​រង​ការ​វាយប្រហារ​នៅ​ក្រុង​ប៉ារីស​


រដ្ឋមន្រ្តី​ការបរទេស​អាមេរិកលោក​​ John Kerry ដាក់​កម្រងផ្កា​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​បារាំង​លោក​ Laurent Fabius​ នៅ​កន្លែង​មួយ​ដែល​រង​ការ​វាយប្រហារ​ភេរវកម្ម​នៅក្រុង​ប៉ារីស​។
រដ្ឋមន្រ្តី​ការបរទេស​អាមេរិកលោក​​ John Kerry ដាក់​កម្រងផ្កា​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​បារាំង​លោក​ Laurent Fabius​ នៅ​កន្លែង​មួយ​ដែល​រង​ការ​វាយប្រហារ​ភេរវកម្ម​នៅក្រុង​ប៉ារីស​។

លោកJohn Kerry រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​បានដាក់​កម្រងផ្កា​នៅកន្លែង​ដែលជន​ជ្រុល​និយម​កាន់សាសនា​មូស្លីមពីរ​នាក់បាន​ធ្វើការវាយ​ប្រហារ​នៅក្រុង​ប៉ារីស ​កាលពី​សប្តាហ៍​មុន​ ដែល​ការ​ដាក់​កម្រង​ផ្កា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅពេល​លោក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​ដើម្បី​បង្ហាញការ​គាំទ្រ​របស់​ស.រ.អា.​ទាក់ទិន​នឹងសោកនាដ្ឋកម្ម​ដែលបាន​សម្លាប់​មនុស្ស​១៧នាក់​។​

លោក​Kerry និង​លោក ​Laurent Fabius​ រដ្ឋមន្ត្រី​ការបរទេស​បារាំង​បានទៅ​កន្លែងផ្សារ​ទំនើប​នៅខាង​កើត​ទីក្រុង​ប៉ារីស ទី​ដែល​មនុស្ស​៤នាក់​បានស្លាប់​ដោយសារ​ការចាប់ធ្វើជា​ចំណាប់ខ្មាំង​ នៅ​ពេលមាន​ការ​ប្រឈម​គ្នា​កាល​ពីថ្ងៃសុក្រ​សប្តាហ៍​មុន​។​ កម្រង​ផ្កា​ជា​ជួរ​ត្រូវ​គេ​ដាក់​នៅ​ទីនោះ​ជាប់​នឹងរនាំង​ប៉ូលិស។ ក្រោយមក​លោក​ Kerry ​និង Fabiusបានទៅ​ការិយាល័យ​របស់​ទស្សនាវដ្តី Charlie Hebdo ​ទីដែល​មនុស្ស១២​នាក់​បានសម្លាប់​នៅក្នុង​ការបាញ់ប្រហារ​កាលពីសប្តាហ៍​មុននោះផងដែរ។

មុនទៅ​កន្លែង​ទាំង​ពីរនោះ​ លោក​ Kerry ​បានឱបលោក ​ Francois Hollande ប្រធានាធិបតី​បារាំង​នៅវិមាន​ Elysee ទីដែល​លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.និង​លោក​ប្រធានាធិបតី​បារាំង​ធ្វើការ​ពិភាក្សា​គ្នា។ ​

លោក Kerry ​បានប្រាប់​លោក​ Hollande​ថា ​ពលរដ្ឋ​អាមេរិកាំង​ចូលរួម​រំលែក​ទុក្ខជាមួយ​ពល​រដ្ឋបារាំង​ ក៏​ដូច​ជាចែករំលែកការ​ឈឺចាប់​ និងទុក្ខ​សោក​ទាំងអស់​ដែល​ពលរដ្ឋ​បារាំងបាន​ជួបប្រទះ៕

XS
SM
MD
LG