ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហូឡង់៖​ ជន​មូស្លីម​ទូទៅ​ត្រូវ​បាន​ធ្វើ​ឲ្យ​ក្លាយ​ជា​ជន​រងគ្រោះ​ដោយ​លិទ្ធិ​គម្ពីរ​​និយម​


ប្រធានាធិបតី​បារាំង​លោក​ Francois Hollande (ខាងលើ) និយាយថា លិទ្ធិ​គម្ពីរនិយម​បានបង្ក​ឲ្យ​មាន​ការប៉ះពាល់​ដោយ​ការយល់ឃើញ​ទៅ​លើ​ជន​មូស្លីម​ទូទៅ​។
ប្រធានាធិបតី​បារាំង​លោក​ Francois Hollande (ខាងលើ) និយាយថា លិទ្ធិ​គម្ពីរនិយម​បានបង្ក​ឲ្យ​មាន​ការប៉ះពាល់​ដោយ​ការយល់ឃើញ​ទៅ​លើ​ជន​មូស្លីម​ទូទៅ​។

លោក ហ្វ្រង់ស្វ័រ ហូឡង់​ (​Francois Hollande) ​ប្រធានាធិបតី​បារាំង​និយាយថា​ អ្នក​កាន់សាសនា​មូស្លីម​ភាគ​ច្រើន​គឺជាជន​រង​គ្រោះ​ចម្បង​នៃ​អំពើ​ជ្រុល​និយម​ នៅ​ពេល​ដែល​ប្រទេស​បារាំង​ប្រឈម​នឹងការ​វាយ​ប្រហារ​ដោយ​ភេរវកម្ម​កាលពី​សប្តាហ៍​មុន​ដោយ​ក្រុមជ្រុល​និយម​កាន់​សាសនាឥស្លាម។ ​

លោកហូឡង់ ​បាន​ថ្លែង​ដូចនេះ​នៅ​វិទ្យាស្ថាន​ពិភពអារ៉ាប់ ​(Arab World Institute)​ នៅទីក្រុង​ប៉ារីស ​ដែល​សម្លឹង​ទៅ​ការ​កសាង​ទំនាក់​ទំនង​ជិតស្និទ្ធរវាង​បារាំង​នឹង​វប្បធម៌​អារ៉ាប់។ ​

លោក​ ហូឡង់​ បាន​បន្ត​ថា ​វិបត្តិ​ ដូច​ជា​ឧបទ្ទវហេតុ​នៃ​ការបាញ់​ប្រហារនៅ​ទស្សនាវដ្តី​រូបត្លុក​ Charlie Hebdo កាល​ពីសប្តាហ៍​មុន​នេះ អាច​ធ្វើឲ្យ​អន្តរាយ​ដល់ទំនុក​ចិត្តរបស់​បារាំង ​ និង​អាច​ធ្វើ​ឲ្យ​ប្រជាជន​មាន​ការភ្ញាក់ផ្អើល​ ហើយ​ចេញសារ​ប្រឆាំង​យ៉ាងខ្លាំង​ក្លា។

មនុស្ស១២​នាក់បានស្លាប់នៅ​ក្នុងការបាញ់​ប្រហារនៅ​ការិយាល័យទស្សនាវដ្តី​ ​រូបត្លុក​Charlie Hebdo នោះ ​ហើយ​មានមនុស្ស​៥នាក់ទៀតបានស្លាប់​ក្នុងព្រឹត្តិ​ការណ៍​ផ្សេង​ទៀត​បន្ទាប់នោះ។ ​ ក្រុមភេរវកម្ម អាល់កៃដា (al-Qaida)នៅ​ឧបទ្វីបអារ៉ាប់​បានប្រកាស​ទទួល​ខុស​ត្រូវលើ​ការ​វាយ​ប្រហារ​នោះ៕

XS
SM
MD
LG