ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Kerry ស្ថិត​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​ដើម្បី​ពិភាក្សា​​លើ​បញ្ហា​សន្តិសុខ​និង​ភេរវកម្ម


«ព្រះ​ច័ន្ទ​ពណ៌​ខៀវ» ដ៏​កម្រ​រះ​ឡើង​ពី​លើ​យន្តហោះ​របស់​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក John Kerry នៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាស Andrews Air Force Base នៅ​ Camp Springs រដ្ឋ​ Maryland កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០១៥។
«ព្រះ​ច័ន្ទ​ពណ៌​ខៀវ» ដ៏​កម្រ​រះ​ឡើង​ពី​លើ​យន្តហោះ​របស់​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក John Kerry នៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាស Andrews Air Force Base នៅ​ Camp Springs រដ្ឋ​ Maryland កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០១៥។

លោក​រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry បាន​អញ្ជើញ​ទៅ​ដល់​រដ្ឋធានី​គែរ (Cairo) ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​សន្តិសុខ ​និង​ភេរវកម្ម​ក្នុង​តំបន់​ រួម​មាន​ការ​គំរាម​កំហែង​ដែល​បណ្តាល​មក​ពី​រដ្ឋ​ឥស្លាម។

លោក​រដ្ឋ​មន្រ្តី​ការបរទេស Kerry បាន​ទៅ​ដល់​រដ្ឋធានី​ប្រទេស​អេហ្ស៊ីប​កាលពី​យប់​ថ្ងៃ​សៅរ៍ ​ដែល​ជា​ការ​ឈប់​សំចត​លើក​ទី​មួយ​នៃ​ដំណើរ​បំពេញ​ទស្សនៈកិច្ច​៥ប្រទេស​នៅ​តំបន់​មជ្ឈឹម​បូព៌ា​ ហើយ​និង​តំបន់​អាស៊ី​អាគ្នេយ៍។

​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​ VOA​ ដែល​ធ្វើ​ដំណើរ​ជាមួយ​លោក​រដ្ឋ​មន្រ្តី ​បាន​រាយការណ៍​ថា ​លោក​រដ្ឋ​មន្រ្តី​មិន​មាន​ជំនួប​ផ្លូវការ​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​សៅរ៍​ទេ។ លោក​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ជួប​ជាមួយ​លោក Sameh Shoukry រដ្ឋមន្រ្តី​ការបរទេស​អេហ្ស៊ីប​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។

មន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា បញ្ហា​សន្តិសុខ​នឹង​កា្លយ​ជាចំណុច​ដ៏​សំខាន់​នៃ​ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​របស់​លោក Kerry នេះ។

ជា​ពិសេស ​សហរដ្ឋអាមេរិក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ភាព​ចលាចល​នៅ​ឧបទ្វីប​ស៊ីណៃ​ (Sinai) របស់​ប្រទេស​អេហ្ស៊ីប ​ដែល​នៅ​ទី​នោះ​ពួក​ជន​សកម្មប្រយុទ្ធ ​មាន​ចំណង​ទាក់ទង​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​ជាបន្ត​បន្ទាប់។

មន្រ្តី​ក្រសួង​ការបរទេស​ម្នាក់​ដែល​បាន​ពិភាក្សា​ស្ថានភាព​នៅ​ឧបទ្វីប​ស៊ីណៃ​មុន​ពេល​លោក​រដ្ឋ​មន្រ្តី​ការបរទេស Kerryបាន​អញ្ជើញ​ទៅ​ដល់ ​បាន​និយាយ​ថា ​សហរដ្ឋ​អាមេរិក​ចាំបាច់​គាំទ្រ​ការ​ខំ​ប្រឹង​ប្រែង​របស់​អេហ្ស៊ីប​ដើម្បី​ធ្វើឲ្យ​មាន​ស្ថេរភាព។

ក្រុម​មន្រ្តី​សហរដ្ឋ​អាមេរិក ​និង​អេហ្ស៊ីប​ក៏​នឹង​ពិភាក្សា​បញ្ហា​នយោបាយ ​សេដ្ឋ​កិច្ច និង​សិទ្ធិ​មនុស្ស​ដែរ៕

XS
SM
MD
LG