ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ឃែរី រំពឹង​ថានឹង​មាន​ភាព​ប្រាកដ​ប្រជា​អំពី​កិច្ច​ចរចា​សន្តិភាព​ស៊ីរីក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​


រូបភាព​ឯកសារ៖ ប៉ូលិស​ម្នាក់ដើរកាត់ប្រជាជន​មួយ​ក្រុម​ដែល​កំពុង​ឈរ​នៅ​ខាង​មុខអគារ​ដែល​មាន​រូប​ថត​ប្រធានាធិបតី​ស៊ីរី Bashar al-Assad in Salma កាលពី​ថ្ងៃ​ទី​២២ មករា ២០១៦
រូបភាព​ឯកសារ៖ ប៉ូលិស​ម្នាក់ដើរកាត់ប្រជាជន​មួយ​ក្រុម​ដែល​កំពុង​ឈរ​នៅ​ខាង​មុខអគារ​ដែល​មាន​រូប​ថត​ប្រធានាធិបតី​ស៊ីរី Bashar al-Assad in Salma កាលពី​ថ្ងៃ​ទី​២២ មករា ២០១៦

រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក ចន ឃែរី (John Kerry)​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា លោក​រំពឹង​ថានឹង​មាន​ភាព​ប្រាកដ​ប្រជា​អំពី​ថ្ងៃ​ចាប់​ផ្តើម​នៃ​ការ​ចរចា​សន្តិភាព​ស៊ីរី​នៅ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ទៀត។

អង្គការ​សហប្រជាជាតិ​ចង់​នាំ​រដ្ឋាភិបាល​ស៊ីរីនិង​សមាជិក​នៃ​ក្រុម​ប្រឆាំង​ឲ្យ​ជួប​គ្នា​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​សម្រាប់​កិច្ច​ចរចា​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ប៉ុន្តែ​ដំណើរ​ការ​នេះ ត្រូវ​បាន​ពន្យារពេល ដោយសារ​មិន​មាន​ការ​ព្រមព្រៀង​គ្នា​អំពី​នរណា​ដែល​គួរ​តែ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ចរចា​នេះ។

បេសកជន​ពិសេសរបស់​អ.ស.ប. ទទួល​បន្ទុក​ខាង​ប្រទេស​ស៊ីរី លោក Staffan de Mistura គ្រោង​នឹង​ធ្វើ​បច្ចុប្បន្ន​ភាព​អំពី​ស្ថានការណ៍​នេះ​នៅ​យប់​ថ្ងៃ​ច័ន្ទ។

ថ្លែង​នៅ​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​មួយ​នៅ​ប្រទេស​ឡាវ លោក ឃែរី មាន​ប្រសាសន៍​ថា គេ​គួរ​តែ​រង់ចាំ​ពីរ​បី​ថ្ងៃ​ និង​រៀបចំ​ដំណើរ​ការ​ចរចា​ឲ្យ​បាន​ស្រួលបួល ប្រសើរ​ជាង​ធ្វើ​ឲ្យ​វា​បរាជ័យ​នៅ​ថ្ងៃ​ដំបូង​នោះ៕

XS
SM
MD
LG