ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តីការបរទេស​អាមេរិក​បាន​មក​ដល់​អារ៉ាប៊ី សាអូឌីត​សម្រាប់​កិច្ចពិភាក្សា​ពី​បញ្ហា​​អ៊ីរ៉ង់


រដ្ឋមន្រ្តីការបរទេស​អាមេរិក​​លោក​ John Kerry ដើរ​ជាមួយ​រដ្ឋមន្រ្តីការបរទេស​អារ៉ាប៊ី សាអូឌីត​លោក ​អាឌែល ​អាល់​ ជូប៊ែ ដើម្បីចូលរួម​ក្នុង​វេទិកា​ពិភាក្សា​ជាមួយនឹង​សមាជិក​នៃក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​ចំនួន៦​​​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែក។
រដ្ឋមន្រ្តីការបរទេស​អាមេរិក​​លោក​ John Kerry ដើរ​ជាមួយ​រដ្ឋមន្រ្តីការបរទេស​អារ៉ាប៊ី សាអូឌីត​លោក ​អាឌែល ​អាល់​ ជូប៊ែ ដើម្បីចូលរួម​ក្នុង​វេទិកា​ពិភាក្សា​ជាមួយនឹង​សមាជិក​នៃក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​ចំនួន៦​​​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែក។

លោក ចន​ ឃែរី (John Kerry)​ រដ្ឋមន្ត្រីការ​បរទេស​ស.រ.អា​កំពុង​ស្ថិតនៅក្នុង​ប្រទេស​ អារ៉ាប៊ី សាអូឌីត ​(Saudi Arabia)​ ទី​ដែល​លោក​រំពឹងថា​នឹងជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​ប្រសើរ​ឡើង​រវាង​ក្រុមកាន់​សាសនា​ឥស្លាម​និកាយ ​ស៊ូនី (Sunni) ​របស់​ប្រទេស និង​ដៃគូ​ប្រជែង​របស់ខ្លួន​គឺ ក្រុម​និកាយ​ស៊ីអ៊ីត (Shi'ite) ​នៃ ប្រទេស​អ៊ីរ៉ង់។

លោក ​ឃែរី ​ដែលបាន​មកដល់​ទីក្រុង​ រីយ៉ាដ ​(Riyadh) ​កាលពីព្រឹក​ថ្ងៃសៅរ៍​នេះ គ្រោង​នឹង​ចូលរួម​ក្នុងវេទិកា​ពិភាក្សា​ជាមួយនឹង​សមាជិក​នៃក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​ចំនួន៦​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែក។

ប្រមុខ​អ្នកការទូត​ស.រ.អា​រូបនេះ​ក៏រំពឹងថា​នឹង​ចូល​គាល់​ក្នុងជំនួប​ដាច់ដោយ​ឡែក មួយ​ជាមួយ​នឹង​ព្រះមហាក្សត្រ​ សាឡូម៉ាន់​ (King Salman) ​នៃប្រទេស​ អារ៉ាប៊ី សាអូឌីត ​ហើយ​លោក​នឹង​ជួបជាមួយ​រដ្ឋមន្ត្រី​ការបរទេស​លោក ​អាឌែល ​អាល់​ ជូប៊ែ (Adel al-Jubeir) ​ ផង​ដែរ។

ស្ថាន​ការណ៍​កាន់តែ​អាក្រក់​ឡើង​នៅដើម​ខែនេះ​ បន្ទាប់ពី​ប្រទេស ​អារ៉ាប៊ី សាអូឌីត​បាន​ប្រហារជីវិត​អ្នកប្រឆាំង​គឺបព្វជិត​និកាយ​ស៊ីអ៊ីតម្នាក់​ឈ្មោះ​នីម អាល់ នីម ​(Nimr al-Nimr) ​ដែលបាន​ជំរុញ​ឲ្យមាន​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាលអារ៉ាប៊ី ​សាអូឌីត៕

XS
SM
MD
LG