ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kerry និង​លោក​ Carter នឹង​ផ្តល់​កសិណសាក្សី​​​លើ​ការប្រើ​កម្លាំង​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​


រូបថត​ពី​ខ្សែ​វីដេអូ​នៃ​ការ​វាយប្រហារ​តាម​ដែន​អាកាស​ទៅ​លើ​រោងចក្រ​ចម្រាញ់​ប្រេង​ Jeribe West Refinery នៅ​ប្រទេស​ស៊ីរី។ យោធា​សហរដ្ឋ​អាមេរិក​ ​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​​ចាប់តាំង​ពី​ខែ​សីហា​មក​​នៅ​​ប្រទេស​អ៊ី​រ៉ាក់​​​​ហើយ​ចាប់​តាំង​ពី​ខែ​កញ្ញា​មក​​​នៅ​ក្នុង​ប្រទេស​ស៊ីរី​​​​​ដោយ​ដឹកនាំ​ក្រុម​ចម្រុះ​អន្តរជាតិ​ប្រឆាំង​​ក្រុម​ជន​សកម្ម​ប្រយុទ្ធ
រូបថត​ពី​ខ្សែ​វីដេអូ​នៃ​ការ​វាយប្រហារ​តាម​ដែន​អាកាស​ទៅ​លើ​រោងចក្រ​ចម្រាញ់​ប្រេង​ Jeribe West Refinery នៅ​ប្រទេស​ស៊ីរី។ យោធា​សហរដ្ឋ​អាមេរិក​ ​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​​ចាប់តាំង​ពី​ខែ​សីហា​មក​​នៅ​​ប្រទេស​អ៊ី​រ៉ាក់​​​​ហើយ​ចាប់​តាំង​ពី​ខែ​កញ្ញា​មក​​​នៅ​ក្នុង​ប្រទេស​ស៊ីរី​​​​​ដោយ​ដឹកនាំ​ក្រុម​ចម្រុះ​អន្តរជាតិ​ប្រឆាំង​​ក្រុម​ជន​សកម្ម​ប្រយុទ្ធ

សមាជិក​សំ​ខាន់ៗ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ​បារ៉ាក់ ​អូបាម៉ា ​មាន​គម្រោង​ផ្តល់​កសិណសាក្សីនៅ​ថ្ងៃ​ពុធ​នេះ​នៅពេល​ដែល​គណៈ​កម្មាធិការ​ព្រឹទ្ធ​សភា​មួយធ្វើ​សវនាការមួយ​ស្តី​ពី​សំណើរ​របស់​លោក​ក្នុង​ការ​ប្រើ​ប្រាស់​កម្លាំង​ប្រឆាំង​នឹង​ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ី​ស្លាម។

លោក​អូបាម៉ា ​បាន​ស្នើ​សុំសេចក្តី​អនុញ្ញាតប្រើ​កម្លាំង​កាលពី​ខែ​មុនដែល​នឹង​មាន​រយៈ​ពេល​៣​ឆ្នាំ​ដោយការ​ប្រើប្រាស់​កងទ័ពថ្មើ​រជើង​មាន​កម្រិត​ ដែល​នេះ​បាន​រារាំង​កងទ័ព​ថ្មើរជើង​ទាំង​នោះមិន​វាយ​ប្រហារ​នៅ​លើ​ដី​គោក​រយៈ​ពេលយូរ។

​គណៈ​កម្មាធិការ​ទំនាក់​ទំនង​ការ​បរទេស​របស់​ព្រឹទ្ធ​សភា ​នឹង​ស្តាប់​លោក​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​ Ashton Carter ​លោក​រដ្ឋ​មន្រ្តី​ការបរទេស John Kerry ​និងឧត្តម​សេនីយ៍​ Martin Dempsey ​នាយ​អគ្គ​សេនាធិការ។

ជំនួប​នេះ​ជាផ្នែក​មួយ​នៃ​ដំណើរ​ការ​ដ៏​វែងឆ្ពោះ​ទៅ​កាន់​ការ​អនុញ្ញាត​ ​ដែល​ត្រូវ​ការ​បាន​ទទួល​ការ​យល់​ព្រម​ពី​ព្រឹទ្ធ​សភា​ និង​សភា​តំណាង​រាស្រ្ត។

មាន​ការប្រឆាំង​ផែនការ​របស់​លោក​ប្រធានា​ធិបតី​ពី​ពួក​គណបក្ស​សាធារណរដ្ឋ​ដែល​មិន​យល់​ស្របពី​ការ​កម្រិតការ​ប្រើ​ប្រាស់​កងទ័ព​ថ្មើរ​ជើង ​និង​ពី​ពួក​គណបក្ស​ប្រជា​ធិបតេយ្យដែល​មិន​ចង់​ឃើញ​ការ​ប្រើ​ប្រាស់កងទ័ព​នោះ​លើ​ដី។

យោធា​សហរដ្ឋ​អាមេរិកបាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាសចាប់តាំង​ពី​ខែ​សីហា​មកនៅប្រទេស​អ៊ី​រ៉ាក់ ហើយ​ចាប់​តាំង​ពី​ខែ​កញ្ញា​មក​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដោយ​ដឹកនាំ​ក្រុម​ចម្រុះ​អន្តរជាតិ​ប្រឆាំងក្រុម​ជន​សកម្ម​ប្រយុទ្ធ ​ដែល​បាន​កាន់​កាប់​តំបន់​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ទាំង​២​កាល​ពី​ឆ្នាំ​ទៅ​។

យោង​ទៅតាម​ទិន្នន័យរបស់​ក្រសួងការពារ​ប្រទេស​អាមេរិក ​រហូត​មកទល់​ពេលនេះ ​ក្រុម​ចម្រុះ​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ជាង​២ពាន់​៧​រយ​លើ​ក​លើ​ទិ​សដៅ​នានា​ដូចជា ​ទីតាំង​កាំ​ភ្លើង​ធំ​និង​ទី​តាំង​ប្រយុទ្ធ ​រថយន្ត​និងឃ្លាំង​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG