ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​ FBI ព្រមាន​ប្រឆាំង​នឹង​កិច្ចប្រឹងប្រែង​ជ្រើសរើស​ពី​សំណាក់​ក្រុម​រដ្ឋ​អ៊ី​ស្លាម​តាម​ប្រព័ន្ធ​អ៊ិនធឺណែត​


ទីភ្នាក់ងារ​ FBI ព្រមាន​ប្រឆាំង​នឹង​កិច្ចប្រឹងប្រែង​​ជ្រើសរើស​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​រដ្ឋ​អ៊ី​ស្លាម ​ជា​ពិសេស​តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ​​ព័ត៌មាន។
ទីភ្នាក់ងារ​ FBI ព្រមាន​ប្រឆាំង​នឹង​កិច្ចប្រឹងប្រែង​​ជ្រើសរើស​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​រដ្ឋ​អ៊ី​ស្លាម ​ជា​ពិសេស​តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ​​ព័ត៌មាន។

ក្រុម​មន្រ្តីប្រតិបត្តិ​ច្បាប់​សហរដ្ឋ​អាមេរិក​ ​បាន​ព្រមានប៉ូលិស​ និង​សាធារណជន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្នពី​ការ​ប៉ុន​ប៉ង​របស់​ក្រុម​រដ្ឋ​អ៊ីស្លាមដើម្បី​ជ្រើសរើស​ភេរវជន​តាម​រយៈប្រព័ន្ធ​អ៊ិនធឺណែត។ ការ​ព្រមាន​នោះបាន​កើត​មាន​ឡើង​ពី​ទី​ភ្នាក់​ងារ FBI និង​ក្រសួង​សន្តិសុខមាតុភូមិ។

មន្រ្តី​ម្នាក់បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌មាន​បារាំង AFP ​ថា ​យើង​នៅ​តែ​មាន​ការ​ព្រួយ​បារម្មណ៍​អំពី​ការ​ខំ​ប្រឹងប្រែង​ជ្រើសរើស​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​រដ្ឋ​អ៊ី​ស្លាម ​ជា​ពិសេស​តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយព័ត៌មាន ​ហើយ​យើង​ជំរុញសាធារណ​ជន​ឲ្យ​ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ ក៏​ដូច​ជារាយការណ៍​ពី​សកម្មភាព​សង្ស័យ​ណា​មួយ​ទៅ​ឲ្យ​អាជ្ញា​ធរ។កាសែត Washington Postបាន​រាយការណ៍កាល​ពី​ថ្ងៃ​ពុធ​ថា ​ទី​ភ្នាក់​ងារ FBI ​បាន​ចាប់​ខ្លួន​សិស្ស​អាយុ​១៧​ឆ្នាំ​ម្នាក់​នៅ​ជាយ​ក្រុង​វ៉ាស៊ី​នតោនលើ​បទ​ចោទ​ប្រកាន់​ពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ិនធឺណែត ​ដើម្បី​ជួយ​ក្មេង​ជំទង់​ម្នាក់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ស៊ីរី​ដើម្បី​ចូល​រួម​ក្រុម​រដ្ឋ​អ៊ី​ស្លាម។​ ភ្នាក់​ងារ FBIមិន​បាន​ផ្តល់​សេចក្តី​លម្អិត​អំពី​ករណី​នេះទេ។

​ក្នុង​អំឡុង​ពេល​នៃ​សន្និសិទ​កំពូលស្តីពីលទ្ធិ​ជ្រុល​និយម​នៅ​សេតវិមាន​ពី​ខែ​មុន ​លោក​ប្រធានា​ធិបតី បារ៉ាក់ ​អូបាម៉ា ​បាន​ជំរុញ​ឲ្យ​មេដឹកនាំ​ទីក្រុង​ឲ្យ​ទាក់​ទងជាមួយ​យុវជន​ក្មេង​ៗ​ដែល​មាន​ការ​ធុញ​ទ្រាន់ ​ហើយ​គ្មាន​ការ​ងារ​ធ្វើ។​យុវជន​បែប​នោះ ​ជា​ទិស​ដៅ​ដ៏​សំខាន់​សម្រាប់​ក្រុម​ជ្រុល​និយម៕

XS
SM
MD
LG