ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ស្រាវជ្រាវ​កេនយ៉ា​ធ្វើ​តេស្ត​ឱសថ​បុរាណ​សម្រាប់​ព្យាបាល​ជំងឺកូវីដ​១៩


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រទេស​កេនយ៉ា​បាន​បង្កើន​កិច្ច​ប្រឹងប្រែង​នៅ​ក្នុងការ​ស្វែងរក​វិធី​ព្យាបាល​ជំងឺកូវីដ​១៩​តាមបែប​បុរាណ។ វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​នៃ​ប្រទេស​កេនយ៉ា ដែល​ហៅ​កាត់​ថា KEMRI គឺជា​វិទ្យាស្ថាន​ស្រាវជ្រាវ​ឱសថ​នាំមុខ​គេ​មួយ​នៅតំបន់​អាហ្វ្រិក​ខាង​កើត។ វិទ្យាស្ថាន​នេះ​កំពុង​ធ្វើតេស្ត​ទៅលើ​ប្រសិទ្ធភាព​នៃ​ឱសថ​បុរាណ​ផ្សំ​ពី​រុក្ខជាតិ ដែល​ហៅ​ថា Zedupex។ ប្រទេស​កេនយ៉ា​មាន​អ្នក​ឆ្លង​វីរុសកូរ៉ូណា​ជាង ១ ពាន់​ករណី និង​មាន​អ្នក​ស្លាប់​ប្រហែល ៥០ នាក់។ លោក Lenny Ruvaga រាយការណ៍​អំពី​រឿងនេះ​ពី​ទីក្រុង Nairobi ប្រទេស​កេនយ៉ា។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG