លោក Paul Manafort អតីតប្រធានអ្នកឃោសនាបោះឆ្នោតឱ្យលោកប្រធានាធិបតីស.រ.អា. Donald Trump បានត្រូវបញ្ជូនទៅកាន់ពន្ធនាគារកាលពីថ្ងៃសុក្រនៅក្រោយមហាគណៈវិនិច្ឆ័យសហព័ន្ធមួយបានចោទប្រកាន់លោកពីបទប៉ុនប៉ងបំភិតបំភ័យពួកជនដែលអាចជាសាក្សីនៅពេលលោកនៅក្រៅឃុំដោយបានដាក់ប្រាក់ធានា។
លោក Manafort អាយុ៦៩ឆ្នាំ អតីតសហការីទីមួយរបស់លោក Trump ដែលជាប់គុកបានត្រូវចោទប្រកាន់កាលពីសប្តាហ៍មុនពីបទចោទប្រកាន់ថ្មីពីរស្តីពីការរារាំងយុត្តិធ៌មនិងការសមគំនិតដើម្បីរារាំងយុត្តិធ៌មមានទាក់ទងជាមួយការប៉ុនប៉ងកាលពីប៉ុន្មានខែមុននេះដើម្បីឱ្យមានឥទ្ធិពលលើការផ្តល់សក្ខីកម្មនៃសាក្សីធ្វើសហការពីរនាក់ដែលមិនបានត្រូវប្រាប់ឈ្មោះ។
កាលពីព្រឹកថ្ងៃសុក្រ លោក Manafort បាននិយាយថាលោកគ្មានទោសពៃរ៍ទេអំពីការចោទប្រកាន់ថ្មីៗទាំងនេះ។
ក៏ប៉ុន្តែលោកស្រី Amy Berman Jackson ចៅក្រមសហព័ន្ធបាននិយាយយោងដល់ការចោទប្រកាន់អំពីការបំភិតបំភ័យសាក្សីបានបញ្ជាឱ្យដាក់គុកលោក
Manafort ដោយរង់ចាំការកាត់ក្តីនៅខែកញ្ញា ដោយលោកស្រីបានយល់ព្រមតាមញ្ញតិមួយរបស់លោក Robert Mueller ស្មាក្តីពិសេសឱ្យសុំឱ្យលុបចោលការបង់ប្រាក់ធានានៅក្រៅឃុំ។
នៅក្នុងសារមួយផ្សាយតាម Twitter លោក Trump បាននិយាយថាជា«ការអយុត្តិធម៌ណាស់» ដែលដាក់គុកអតីតប្រធានអ្នកឃោសនាបោះឆ្នោតរបស់លោក៕