ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​ញូវយ៉ក​ប្តឹង​រំលាយ​មូលនិធិ​សប្បុរសធម៌​​មួយ​របស់​លោក ត្រាំ ដោយ​ចោទ​ថា​ប្រព្រឹត្ត​ខុសច្បាប់


មេធាវី​នៃ​បុរី​ញូវយ៉ក​ប្តឹងរំលាយ​មូលនិធិ​របស់​លោក Trump
មេធាវី​នៃ​បុរី​ញូវយ៉ក​ប្តឹងរំលាយ​មូលនិធិ​របស់​លោក Trump

រដ្ឋ​ញូវយ៉ក នៅ​ក្នុង​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ដាក់​ពាក្យ​បណ្តឹង​ដើម្បី​រំលាយ​មូលនិធិ​សប្បុរសធម៌​លក្ខណៈ​គ្រួសារ​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដោយ​អះអាង​ថា លោក​បាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ខុសច្បាប់​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​ដើម្បី​អត្ថប្រយោជន៍​ផ្ទាល់​ខ្លួន សម្រាប់​ជំនួញ និង​ផលប្រយោជន៍​ខាង​នយោបាយ។

ពាក្យ​បណ្តឹង​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋអាជ្ញា​រដ្ឋ​ញូវយ៉ក ​គឺ​លោកស្រី Barbara Underwood ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​ចោទ​ប្រកាន់​មូលនិធិ​របស់​លោក​ ត្រាំ ថា​សម្របសម្រួល​រឿង​នយោបាយ​មិន​ស្របច្បាប់​ជាមួយនឹង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ត្រាំ និង​ការ​បំពាន​ទៅ​លើ​ភារកិច្ច​មូលដ្ឋាន​ច្បាប់​មួយ​ចំនួន​សម្រាប់​មូលនិធិ​មិន​ស្វែង​រក​ប្រាក់​កម្រៃ។

ពាក្យ​បណ្តឹង​នោះ​បាន​អះអាង​ថា លោក ត្រាំ ដែល​ជា​អ្នក​នយោបាយ​ខាង​គណបក្ស​សាធារណរដ្ឋ​និង​មហាសេដ្ឋី​អចលនទ្រព្យ បាន​ប្រើប្រាស់​ប្រាក់កាស​ពី​មូលនិធិ​សប្បុរសធម៌​នេះ​ដើម្បី​បង់ប្រាក់​ខាង​ផ្លូវ​ច្បាប់ លើក​កម្ពស់​សណ្ឋាគារ​ត្រាំ និង​សម្រាប់​ចំណាយ​ផ្ទាល់​ខ្លួន។ ពាក្យ​បណ្តឹង​នោះ​បាន​ដាក់​ឈ្មោះ​លោក​ប្រធានាធិបតី និង​កូនៗ​របស់​លោក​បី​នាក់ ដែល​មាន​លោក Donald Trump Jr. លោក Eric Trump និង​លោកស្រី Ivanka Trump ដែល​ជា​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​នោះ​ជា​ចុងចោទ។

លោកស្រី Underwood មាន​ប្រសាសន៍​ថា មូលនិធិ​នេះ៖ «ប្រៀប​ដូចជា​សៀវភៅ​សែក​សម្រាប់​លោក ត្រាំ និង​ជំនួញ​របស់​លោក ជាជាង​អង្គការ​មិន​ស្វែង​រក​ប្រាក់​កម្រៃ បើ​ទោះ​ជា​មូលនិធិ​នេះ​មាន​គោលដៅ​ច្បាស់​លាស់​ឬ​ស្របច្បាប់​ក៏​ដោយ»។ លោកស្រី​មាន​បំណង​ប្តឹង​យក​សំណង​២លាន​៨​សែន​ដុល្លារ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG