ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះចៅ​ Abdullah ប្តេជ្ញា​ប្រឹងប្រែង​គ្រប់​លទ្ធភាព​ដើម្បី​ជួយ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​បើក​យន្តហោះ​


លោក​ Safi al-Kaseasbeh ឪពុក​ទាហាន​បើក​យន្តហោះ​ប្រទេស​ហ្ស៊កដានី​ ដែល​ត្រូវ​ក្រុម​រដ្ឋអ៊ីស្លាម​ចាប់ជា​ចំណាប់ខ្មាំង​ បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ពេល​លោក​បាន​ស្នើ​ឱ្យ​ក្រុម​សកម្មប្រយុទ្ធ​នោះ​លើកលែង​ទោស​ និង​ដោះលែង​កូន​ប្រុស​របស់​លោក​។
លោក​ Safi al-Kaseasbeh ឪពុក​ទាហាន​បើក​យន្តហោះ​ប្រទេស​ហ្ស៊កដានី​ ដែល​ត្រូវ​ក្រុម​រដ្ឋអ៊ីស្លាម​ចាប់ជា​ចំណាប់ខ្មាំង​ បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ពេល​លោក​បាន​ស្នើ​ឱ្យ​ក្រុម​សកម្មប្រយុទ្ធ​នោះ​លើកលែង​ទោស​ និង​ដោះលែង​កូន​ប្រុស​របស់​លោក​។

ព្រះ​ចៅ Abdullah ទី២នៃ​ប្រទេស​ហ្ស៊កដានី​បាន​មាន​បន្ទូល​ថា ​ប្រទេស​ព្រះអង្គ​ធ្វើ​អ្វី​ទាំង​អស់​ដែល​ខ្លួន​អាច​ធ្វើបាន​ដើម្បី​ជួយ​សង្គ្រោះ​អ្នកបើកយន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​ហ្ស៊កដានី​ ដែល​បាន​ត្រូវ​ចាប់ខ្លួនដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម។​

ព្រះ​ចៅ​បានមាន​បន្ទូល​កាល​ពី​ថ្ងៃ​អាទិត្យ​ថា «កិច្ចខិតខំ​ប្រឹងប្រែង​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ហ្ស៊កដានី​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​លោក Muath al-Kaseasbeh ដែល​ជាវីរបុរសអ្នក​បើក​យន្តហោះ​យើង»។

រដ្ឋាភិបាល​ក្រុង​ Amman បានសន្យា​ជា​ថ្មី​ទៀត​ថានឹងដោះលែង​អ្នកបះបោរ ជនជាតិ​អ៊ីរ៉ាក់​ម្នាក់​ដែល​ឋិត​ក្នុង​ចំណោម​ក្រុម​អ្នក​ដែល​ត្រូវ​ប្រហារជីវិត​គឺ ​អ្នកស្រី​ Sajida al-Rishawiប្រសិន​បើ​ខ្លួន​ទទួល​ភ័ស្តុតាង​ថា​អ្នក​បើកយន្តហោះនេះ​នៅ​រស់។​កិច្ច​ខិតខំប្រឹងប្រែង​ថ្មី​នេះត្រូវ​បាន​ធ្វើ​ទ្បើង​នៅ​ក្រោយក្រុម​សង្គ្រាម​សាសនា​ បាន​កាត់ក្បាល​អ្នក​កាសែត​ជប៉ុន​ម្នាក់។​

លោក​ Safi al-Kaseasbeh ដែល​ជា​ឪពុក​អ្នក​បើក​យន្តហោះ​នេះ​បាន​និយាយថា

«យើង​មិន​ដឹង​ទេ​ថា​តើកូន​ខ្ញុំ​មាន​សុខទុក្ខ​បែបណាទេ ដូច្នេះខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ដូចជា​ឪពុកច្រើន​នាក់​ដែលគ្មាន​កូន​នៅ​ជិត។​ការ​ព្រួយបារម្ភ​នេះ​មានខ្លាំង​ណាស់​ពីព្រោះ​ខ្ញុំមិន​ដឹង​អំពី​ជោគ​វាសនា​កូន​ខ្ញុំ។ខ្ញុំ​សុំ​ដល់​រដ្ឋាភិបាល​យើង ព្រះរាជា​ព្រម​ទាំង​ប្រធាន​ផ្នែក​ស៊ើបការ​សម្ងាត់និង​ក្រសួងពាក់ព័ន្ធ​ សូម​ជួយ​សង្គ្រោះ​ al-Kaseasbeh ឲ្យបាន​ហ្មត់ចត់​និង​ឆាប់រហ័ស»។

នៅ​ពេល​ជា​មួយ​គ្នា​នេះ ក្រុម​រដ្ឋ​អ៊ីស្លាម​បានផ្សព្វផ្សាយ​រូបថត​ថ្មីៗ​តាម​បណ្តាញ​

អ៊ីនធឺណែត​កាលពី​ថ្ងៃ​អាទិត្យ​អះអាង​ថា​ ខ្លួន​បាន​កាត់ក្បាលប៉ូលិសម្នាក់​និង​ទាហាន​អ៊ីរ៉ាក់​ ២​នាក់។​

គ្រួសារអ្នកបើក​យន្តហោះ​ហ្ស៊កដានី​ នេះ​បាន​សុំ​ដល់​រដ្ឋាភិបាល​ក្រុង​ Amman ឲ្យ​មានភាព​បើកចំហរ​ជាងមុន​អំពី​ការ​ចរចា​ដើម្បី​ឲ្យ​មាន​ការ​ដោះលែងអ្នក​បើក​យន្តហោះនោះ។​ឪពុក​មា​ម្នាក់របស់​អ្នក​បើក​យន្តហោះ​នេះ​គឺ​លោក Yassin

Rawashda បាន​និយាយ​ថា «យើង​ចង់ឲ្យ​រដ្ឋាភិបាល​និយាយ​ការ​ពិត​ប្រាប់​យើង»​។

កាល​ពី​ថ្ងៃអាទិត្យ​មាន​ពិធី​ដុត​ទៀន​បួង​សួង​មួយ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ក្រុង​ Tokyo ដើម្បី​រំឮក​ដល់​លោក Kenji Goto ដែល​ជា​អ្នក​សារព័ត៌មាន​ជប៉ុន​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​កាត់​ក្បាល​៕

XS
SM
MD
LG