ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកសារព័ត៌មាន​ជប៉ុន​ម្នាក់​នៅ​មីយ៉ាន់ម៉ា រង​ការចោទ​ប្រកាន់​ពី​ការផ្សាយ​ព័ត៌មាន​មិនពិត


រូបឯកសារ៖ ក្នុងរូប​ដែល​ថត​នៅ​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ គឺ​អ្នកកាសែត​ជនជាតិ​ជប៉ុន Yuki Kitazumi លើកដៃ​ឡើង នៅពេល​ដែល​លោក​ត្រូវបាន​ប៉ូលិស​នាំខ្លួន​លោក​នៅ​ស្ថានីយ៍​ប៉ូលិស Myaynigone ក្នុង​សង្កាត់ Sanchaung ក្នុង​ទីក្រុង​រ៉ង់ហ្គូន​នៃ​ប្រទេស​មីយ៉ាន់ម៉ា។
រូបឯកសារ៖ ក្នុងរូប​ដែល​ថត​នៅ​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ គឺ​អ្នកកាសែត​ជនជាតិ​ជប៉ុន Yuki Kitazumi លើកដៃ​ឡើង នៅពេល​ដែល​លោក​ត្រូវបាន​ប៉ូលិស​នាំខ្លួន​លោក​នៅ​ស្ថានីយ៍​ប៉ូលិស Myaynigone ក្នុង​សង្កាត់ Sanchaung ក្នុង​ទីក្រុង​រ៉ង់ហ្គូន​នៃ​ប្រទេស​មីយ៉ាន់ម៉ា។

អ្នក​សារព័ត៌មាន​ជនជាតិ​ជប៉ុន​ម្នាក់​ ដែល​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ក្នុងពន្ធនាគារក្នុង​ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ខែ​មុន​ ត្រូវ​បានចោទ​ប្រកាន់ពី​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ស្រប​ពេល​ដែល​មាន​ការ​បង្ក្រាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​រដ្ឋប្រហារ​កាលពី៣​ខែកន្លង​ទៅនេះ។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​មន្ត្រីស្ថានទូត​ជប៉ុន​ម្នាក់​ក្នុង​ទី​ក្រុង​រ៉ង់ហ្គូន កាល​ពី​ថ្ងៃ​អង្គារ ហើយត្រូវ​បាន​ដក​ស្រង់​ដោយទី​ភ្នាក់ងារព័ត៌មាន Reuters។

​អ្នក​ការ​សែត​ជប៉ុន​ លោក ​Yuki Kitazumi ដែល​ត្រូវ​បាន​ក្រុម​ទាហាន​ទៅចាប់ខ្លួន​ពី​ផ្ទះរបស់​លោក​យក​ទៅ​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា​នោះ​ ​ជា​អ្នក​កាសែត​បរទេស​ដំបូង ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ ចាប់​តាំង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី Aung San Suu Kyi មក។ ​

លោក Kitazumi ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ Insein ​ក្នុង​ទី​ក្រុង​រ៉ង់ហ្គូន​នោះ​ ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​ច្បាប់ព្រហ្មទណ្ឌ​មាត្រា 505A របស់​មីយ៉ាន់ម៉ា​ ​ដែល​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ ចំពោះការ​បញ្ចេញ​យោបល់​ទាំង​ឡាយ​ណា ដែល​បណា្តល​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ ​ឬ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត ហើយអាច​ទទួល​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់​៣ឆ្នាំ។

មន្ត្រី​ស្ថាន​ទូត​ជប៉ុន​មួយ​រូប​ដែលនិយាយ​ក្នុង​លក្ខខណ្ឌ​មិនប​ញ្ចេញ​ឈ្មោះ​ បានឲ្យ​ដឹងថា ​អាជ្ញាធរ​មីយ៉ាន់ម៉ា​ មិនបានផ្តល់​ព័ត៌មាន​លម្អិតជុំវិញ​ការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ទាំង​នោះ​ឡើយ។​

ទាំង​រដ្ឋា​ភិបាល​និង​ក្រុម​អ្នក​សារព័ត៌មាន​ជប៉ុន​ បានអំពាវ​នាវ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​កាសែត​រូប​នោះ៕

XS
SM
MD
LG