ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ជប៉ុន​ចង់​ទប់​ស្កាត់​ភាព​ចម្រូង​ចម្រាស​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​សង​ជំងឺ​ចិត្ត​ចំពោះ​ស្រ្តីកំដរអារម្មណ៍


ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក Moon Jae-in ចាប់​ដៃ​ជា​មួយ​លោក Shinzo Abe នាយក​រដ្ឋ​មន្ត្រីប្រទេស​ជប៉ុន ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង Pyeongchang ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃទី​៩ កុម្ភៈ ២០១៨។
ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក Moon Jae-in ចាប់​ដៃ​ជា​មួយ​លោក Shinzo Abe នាយក​រដ្ឋ​មន្ត្រីប្រទេស​ជប៉ុន ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង Pyeongchang ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃទី​៩ កុម្ភៈ ២០១៨។

ប្រធានាធិបតី​កូរ៉េខាង​ត្បូង​លោក​ Moon Jae-in​ បាន​ជួប​ជាមួយ​នាយករដ្ឋ​មន្រ្តី​ជប៉ុន​ លោក ​Shinzo Abe​ កាល​ពី​ថ្ងៃសុក្រ​ ដើម្បី​ពិភាក្សា​អំពី​ការ​រិះគន់​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​«សង​ជំងឺ​ចិត្ត​ចំពោះ​ស្រ្តីកំដរ​អារម្មណ៍» ដែល​ទទួល​រង​អំពើ​អយុត្តិធម៌​នៅ​អំឡុង​សង្គ្រាម​លោក​លើក​ទី២។

លោក Abe កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ដើម្បី​ចូលរួម​ក្នុង​ពិធីបើក​ការ​ប្រកួតកីឡា​អូឡាំពិក​រដូវ​រងា​នៅ​ក្នុង​ទៅ​ក្រុង​ព្យូង​ឆាង។

លោក​ Moon​ ក៏​បាន​ប្រាប់​ទៅ​លោក ​Abe ថា​ លោក​សង្ឃឹម​ថា​ប្រទេស​ទាំង​ពីរ​«អាច​ក្លាយ​ជា​មិត្ត​ពិតប្រាកដ​ជា​មួយ​គ្នា»។ នៅ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​លោក ​Moon ​បាន​និយាយ​បន្ថែម​ទៀត​ថា​ លោក​មាន​គម្រោង​« រក្សា​កិច្ចសហ​ប្រតិបត្តិការ​ទៅ​ថ្ងៃ​អនាគត ខណៈ​កំពុង​ពិនិត្យ​មើល​យ៉ាង​ហ្មត់ចត់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​អតីតកាល»។

កិច្ច​ព្រម​ព្រៀង​សង​ជំងឺចិត្ត​ដល់​ស្រ្តី​ គឺ​សំដៅ​ទៅ​លើ​ស្រ្តី​អាស៊ី​ជាង​២សែន​នាក់​ ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ជា​ស្រ្តី​បម្រើ​ផ្លូវភេទ​សម្រាប់​ពួក​ទាហាន​ជប៉ុន​ ក្នុង​អំឡុងពេល​សង្គ្រាម​លោក​លើក​ទី២។

កាល​ពី​ឆ្នាំ២០១៥​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​បាន​ព្រម​ព្រៀង​គ្នា​«លើ​ដំណោះ​ស្រាយ​សង​ជំងឺ​ចិត្ត»​ចំពោះ​ស្រ្តី​ជន​ជាតិ​កូរ៉េ​ទាំង​អស់​ដែល​ជា​ជន​រងគ្រោះ​ពី​ការ​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសករ​ផ្លូវ​ភេទ​ក្នុង​អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី២។

កិច្ច​ព្រម​ព្រៀង​នេះ​មាន​រួម​បញ្ជូល​ទាំង​សេចក្តី​ថ្លែងការណ៍​ប្រយ័ត្ន​ប្រយែងរបស់​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ Shinzo Abe​ ថ្លែង​«សុំទោស​និង​មាន​វិប្បដិសារី»​ចំពោះ​«បទ​ពិសោធន៍​ដ៏​សែន​ឈឺ​ចាប់​ទាំង​នេះ» ​និង​ការ​ឧបត្តម្ភ​ជា​ទឹកប្រាក់​ចំនួន​៨លាន​ដុល្លារ​ ជា​មូលនិធិ​សម្រាប់​ជនរងគ្រោះ​ ដែល​ជា​ដំណោះ​ស្រាយ​តាម​ច្បាប់​និង​នយោបាយ​ចំពោះ​បញ្ហា​ធ្ងន់ធ្ងរ​នេះ៕

XS
SM
MD
LG