ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​គោរពវិញ្ញាណក្ខន្ធ​អ្នក​សារព័ត៌មាន​ដែល​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​សម្លាប់


ស្ត្រី​ម្នាក់​ឈរកាន់​បដា​ដែល​និយាយ​ថា​ «កុំធ្វើ​សត្រូវ​» ជាមួយ​នឹង​រូបថត​លោក​ Kenji Goto ដែល​ត្រូវ​ក្រុម​រដ្ឋអ៊ីស្លាម​សម្លាប់​ដោយ​កាត់​ក្បាល​។
ស្ត្រី​ម្នាក់​ឈរកាន់​បដា​ដែល​និយាយ​ថា​ «កុំធ្វើ​សត្រូវ​» ជាមួយ​នឹង​រូបថត​លោក​ Kenji Goto ដែល​ត្រូវ​ក្រុម​រដ្ឋអ៊ីស្លាម​សម្លាប់​ដោយ​កាត់​ក្បាល​។

នៅក្នុង​ទីក្រុង​តូក្យូ​នៅ​ថ្ងៃអាទិត្យ​នេះ​មាន​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ​មួយ​រំលឹក​ដល់​លោក​កេនជី ហ្កូតុ ​(Kenji Goto)ដែល​ទំនង​ជាត្រូវ​បាន​កាត់​ក្បាល​ដោយ​ក្រុម​ជ្រុល​និយម​រដ្ឋ​អ៊ីស្លាម។​

ក្នុង​ខណៈ​ដែល​ប្រទេសជប៉ុន​កាន់​ទុក្ខ​ការបាត់​បង់​របស់​ខ្លួន សាច់​ញាតិ​នៃ អ្នក​បើក​បរ​យន្ត​ហោះ​ជាតិ​ហ្សកដានី​ឈ្មោះ Muath al-Kasaesbeh បាន​សុំរដ្ឋាភិបាល​ក្រុង​អាំម៉ង់ (Amman) ឲ្យ​មាន​ការ​បើក​ចំហរ​ជាងមុន​អំពី​ការចរចា​របស់​ពួកគេដើម្បី​សុំ​ឲ្យ​ដោះលែង​អ្នក​បើក​បរ​យន្ត​ហោះ ពីក្រុម​សកម្មប្រយុទ្ធ​នោះ។ ឳពុកមា​របស់​អ្នកបើក​បរ​យន្តហោះ​បាន​និយាយ​ថា​ពួកគេ​ចង់​ឲ្យ​រដ្ឋាភិបាល​ប្រាប់​ការពិត​ដល់​ពួកគេ។

ជោគវាសនា​ចំណាប់​ខ្មាំង​ពីរនាក់​មុន​ត្រូវ​បាន​គេ​ដឹង​ហើយ​ប៉ុន្តែ​រូបវីដេអូ​កាត់​ក្បាល​នោះ មិន​បាន​និយាយ​ដល់លោក​Kasaesbeh ទេ​ ដែល​ធ្វើ​ឲ្យ​ភរិយា​របស់​លោក​មាន​ការ​ព្រួយបារម្ភ។

កាលពីថ្ងៃ​សៅរ៍ប្រទេស​ជប៉ុន​និង​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថ្កោលទោស​ក្រុម​រដ្ឋ​អ៊ីស្លាម​បន្ទាប់​ពី បាន​ឃើញ​រូបវីដេអូ​ដ៏​ឃោរឃៅ​ពីការ​សម្លាប់​នោះ​ត្រូវ​បាន​គេ​ដាក់​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​។​

លោក​នាយករដ្ឋ​មន្ត្រី​ជប៉ុន ស៊ីនហ្សូ​ អាបេ​ (Shinzo Abe) ​បាន​ហៅ​ការសម្លាប់​នេះ​ថា​ជា​សកម្មភាព​ភេរវកម្ម​អមនុស្ស​ធម៌​និង​គ្មាន​ការ​គោរព​តម្លៃ​មនុស្ស​ ហើយ​បាន​ប្តេជ្ញា​ថា​លោក​នឹង​មិន​លើកលែងទោស​ឲ្យ​ក្រុម​ឃាតករ​នោះទេ។លោក​អាបេមាន​ប្រសាសន៍​ថា​រូបភាពវីដេអូ​ដែល​បាន​ផ្សាយ​មក​នេះ​មើល​ទៅ​ដូចជា​លោក​ហ្គូតុ ត្រូវ​បាន​គេ​សម្លាប់​បន្ទាប់​ពី​លោក​ហារុណា យូកាកា (Haruna Yukaka) ។ នៅ​ពេល​ដែ​លខ្ញុំគិត​ដល់​ទុក្ខ​សោក​នៃ ក្រុម​គ្រួសារ​របស់​លោក ខ្ញុំ​គ្មាន​វាចា​នឹង​ថ្លែង​បាន​ទេ។ រដ្ឋាភិបាល​ជប៉ុន​បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​យ៉ាង​អស់​ពី សមត្ថភាព​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​រូបលោក​មក​វិញ​។ ហើយ​យើង​មាន​ការ​សោកស្តាយ​ខ្លាំងណាស់។​ ខ្ញុំ​មាន​អារម្មណ៍​ខឹងខ្លាំង​ណាស់​ចំពោះ​សកម្ម​ភាព​ឃោរឃៅ​និង​អមនុស្ស​ធម៌​បែបនេះ។ ខ្ញុំ​នឹង​មិន​លើកលែង​ឲ្យ​ពួកភេរវករ​ទាំងនោះ​ទេ។ ខ្ញុំ​នឹង​ឲ្យ​ពួកវា​សងវិញ​ចំពោះ​អំពើ​បាប​ និង​សហការ​ជាមួយសហគមន៍​អន្តរជាតិដើម្បី​ទាមទារ​សំណង​នោះ៕

XS
SM
MD
LG