ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​និង​សហភាព​អឺរ៉ុប​ឈាន​ដល់ «​ការ​ឯកភាព​នយោបាយ‍» ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​


អតិថិជន​កំពុង​មើល​ឈីស​នាំ​ចូល​ដាក់លក់នៅ​ហាងទំនិញមួយ​ក្នុង​ទីក្រុង​តូក្យូកាល​ពី​ថ្ងៃទី០១ កក្កដា ២០១៧។
អតិថិជន​កំពុង​មើល​ឈីស​នាំ​ចូល​ដាក់លក់នៅ​ហាងទំនិញមួយ​ក្នុង​ទីក្រុង​តូក្យូកាល​ពី​ថ្ងៃទី០១ កក្កដា ២០១៧។

សហភាព​អឺរ៉ុប​និង​ជប៉ុន​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ទៅ​លើ​ពាណិជ្ជកម្ម​សេរី ២​ថ្ងៃ​មុន​ពេល​កិច្ចប្រជុំ G-20 នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។

កិច្ចព្រមព្រៀង​នេះ​នឹង​ជះឥទ្ធិពល​ទៅ​លើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំៗ​ទាំង​២។ ​

ក្រោយ​ពី​ចរចា​គ្នា​រយៈពេល​៤​ឆ្នាំ កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវ​អនុម័ត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ នៅ​ពេល​ដែល​នាយករដ្ឋមន្ត្រី​ជប៉ុន​និង​ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប លោក Donald Tusk ជួប​ប្រជុំ​គ្នា​នៅ​មុន​កិច្ចប្រជុំ G-20 ដើម្បី​អនុម័ត​ទៅ​លើ​កិច្ចព្រមព្រៀង​លក្ខណៈ​ប្រវត្តិសាស្ត្រ​នេះ។

សេដ្ឋកិច្ច​បណ្តា​ប្រទេស​នៅក្នុង​សហភាព​អឺរ៉ុបនិង​ជប៉ុន​រួម​គ្នា​ស្មើ​នឹង​២៨​ភាគរយ​នៃ​សេដ្ឋកិច្ច​សកលលោក ដែល​បាន​បង្កើត​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​មួយ​ដែល​ធ្លាប់​ស្នើ​កន្លង​មក។

លោកស្រី Cecilia Malmstrom គណៈកម្មាធិការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​បាន​និយាយ​នៅ​ក្នុង​សារ​មួយ​លើ​បណ្តាញ​សង្គម tweeter ថា «យើង​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​នយោបាយ​ថ្នាក់​រដ្ឋមន្ត្រី​ស្តី​ពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​សហភាព​អឺរ៉ុប​និង​ជប៉ុន ដែល​យើង​ស្នើ​ឲ្យ​មេដឹកនាំ​ទាំង​២​បញ្ជាក់​អំពី​រឿង​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូលG-20៕

XS
SM
MD
LG