រដ្ឋមន្ត្រីមហាផ្ទៃរបស់បារាំង អាល្លឺម៉ង់ និងអ៊ីតាលីនឹងជួបគ្នានៅទីក្រុងប៉ារីសនៅថ្ងៃអាទិត្យស្អែកនេះ ដើម្បីជួយប្រទេសអ៊ីតាលីដោះស្រាយបញ្ហាជនចំណាកស្រុកដ៏ច្រើនដែលបានទៅដល់ឆ្នេរសមុទ្រប្រទេសនេះ។ ប្រទេសអ៊ីតាលីកំពុងតស៊ូឆ្លើយតបនឹងការហូរចូលនៃជនចំណាកស្រុកច្រើនម៉ឺននាក់ ហើយនៅសប្តាហ៍នេះបានគំរាមបិទកំពង់ផែមិនឲ្យទូកសង្គ្រោះជនចំណាកស្រុកចូលចត ដើម្បីបង្ខំឲ្យទូកទាំងនោះធ្វើដំណើរទៅប្រទេសផ្សេងទៀតនៅជាប់សមុទ្រ Mediterranea ដែរនោះ។
មន្ត្រីនានានិយាយថា នៅថ្ងៃអាទិត្យស្អែកនេះ នៅទីក្រុងប៉ារីស លោក Gerard Collomb រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង និង Thomas de Maiziere សមភាគីរបស់លោកហើយនឹងលោក Marco Minniti រដ្ឋមន្ត្រីមហាផ្ទៃអ៊ីតាលី នឹងជួបជាមួយ លោក Dimitris Avramopoulos ឧត្តមស្នងការសហភាពអឺរ៉ុបសម្រាប់ជនជៀសខ្លួន ដើម្បីពិភាក្សាអំពីស្ថានការណ៍នេះ។
កំណើនជនចំណាកស្រុក
រហូតមកដល់ពេលនេះ ប្រទេសអ៊ីតាលីមានជនចំណាកស្រុក៨ម៉ឺន២ពាន់នាក់។ នៅឆ្នាំនេះ នៅពេលប្រទេសនេះក្លាយជាទិសដៅសំខាន់នៃការធ្វើដំណើររបស់ជនចំណាកស្រុកអាហ្វ្រិកភាគច្រើនទៅទ្វីបអឺរ៉ុប។ ក្នុងរយៈពេលដូចគ្នានេះ មានជនចំណាកស្រុកជាង២ពាន់នាក់បានស្លាប់ក្នុងការធ្វើដំណើរពីអាហ្វ្រិកខាងជើង៕