ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីតាលី​កោះ​ហៅ​ឯក​អគ្គរដ្ឋទូត​បារាំង​ពាក់​ព័ន្ធ​មតិ​លើក​ឡើង​ពី​ដំណោះស្រាយ​បញ្ហា​ជន​ទេសន្តរប្រវេសន៍


ទូក​សង្គ្រោះ​ Aquarius របស់​អង្គការ​​​ជួយ​សង្គ្រោះ​បារាំង​​ស្ថិត​នៅ​ជិត​ឆ្នេរ​របស់​ប្រទេស​អ៊ីតាលី កាល​ពី​ខែ​ឧសភា ២០១៨។
ទូក​សង្គ្រោះ​ Aquarius របស់​អង្គការ​​​ជួយ​សង្គ្រោះ​បារាំង​​ស្ថិត​នៅ​ជិត​ឆ្នេរ​របស់​ប្រទេស​អ៊ីតាលី កាល​ពី​ខែ​ឧសភា ២០១៨។

ប្រទេសអ៊ីតាលី​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូតបារាំង​ឱ្យ​ទៅ​ជួប​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន​ជា​ការ​ឆ្លើយ​តប​នឹង​អត្ថាធិប្បាយដោយ​លោកប្រធានាធិបតី​បារាំង​ Emmanuel Macron ​ដែល​បាន​បរិហារ​រិះ​គន់​រដ្ឋាភិបាល​អ៊ីតាលី​ ថា​មិន​បាន​ទទួល​ពួក​ជន​ចំណាក​ស្រុក​រាប់​រយ​នាក់​ដែល​ឋិត​ក្នុង​នាវា​ជួយ​សង្ក្រោះ​មួយ​គ្រឿង។​

លោក​ Macron ​បាន​មានប្រសាសន៍​ថា​ ប្រទេសអ៊ីតាលី​បាន​ត្រូវ​តម្រូវ​ដោយ​ច្បាប់​អន្តរជាតិ​ឱ្យ​ទទួល​យក​ពួក​ជន​ចំណាក​ស្រុក​ទាំង​នេះ​ដែល​ភាគ​ច្រើន​មក​ពី​តំបន់​ខាង​ត្បូង​សមុទ្រ​ខ្សាច់​សាហារ៉ា​ក្នុង​ទ្វីប​អាហ្វ្រិក។​

បើ​តាម​លោក ​Benjamin Griveaux ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​បារាំង​ បាន​ថ្លែង​ថា​លោក ​Macron ​បាន​មាន​ប្រសាសន៍​ប្រាប់​គណៈ​រដ្ឋមន្ត្រី​របស់​លោក​ថា​ «មានភាព​មិន​ទុក​ចិត្ត​និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​អាកប្បកិរិយា​របស់​រដ្ឋាភិបាល​អ៊ីតាលី​ទាក់​ទិន​នឹង​ស្ថានការណ៍​មនុស្សធម៌​ដែល​ជា​សោកនាដកម្ម​នេះ»។

ការ​ស្តី​បន្ទោស​ដោយ​ពួក​មន្ត្រី​បារាំង​នេះ​គូស​បញ្ជាក់​ពី​ភាព​តាន​តឹង​នៅ​ខាង​ក្នុង​សហភាព​អឺរ៉ុប​អំពី​ ថា​តើ​ធ្វើ​បែប​ណា​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ពួក​ជន​ចំណាក​ស្រុក។ ​នៅ​ពេល​ដែល​ប្រទេស​អ៊ីតាលី​បាន​ទទួល​យក​ពួក​ជន​ចំណាក​ស្រុក​ជាង​៦សែន​៤ម៉ឺន​នាក់​កាល​ពី​៥​ឆ្នាំ​កន្លង​ទៅ​នេះ ប្រទេស​ជាតិ​ឯ​ទៀតៗ​ក្នុង​សហភាព​អឺរ៉ុប​មិន​បាន​អើ​ពើ​ទេ​ដល់​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​ក្រុង​រ៉ូម​ ឱ្យ​ទទួល​យក​ពួក​ជន​ចំណាក​ស្រុក​ខ្លះ​ក្នុង​បណ្តា​ក្រុមមនុស្ស​ទាំង​នេះ។​

កាល​ពី​ថ្ងៃ​អង្គារ ​ប្រទេសអ៊ីតាលី​បាន​បញ្ជូន​នាវា​ពីរ​គ្រឿង​ទៅ​ជួយ​ដឹក​ជញ្ជូន​ពួក​ជន​ចំណាក​ស្រុក​៦២៩នាក់​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ​ ដែល​ប្រទេស​នេះកាល​ពី​ថ្ងៃ​ចន្ទ​បាន​ស្ម័គ្រចិត្ត​ទទួល​យក​ក្រុម​ជន​ទាំង​នេះ។ គេ​ដឹង​មិន​ច្បាស់​លាស់​ទេ​ថា​តើ​ការ​ធ្វើ​ដំណើរ​នេះ​នឹង​ចាប់​ផ្តើម​នៅ​ពេល​ណា​នោះ។

ពួកជន​ចំណាក​ស្រុក​ទាំង​នេះ​ដែល​បាន​ត្រូវ​ជួយ​សង្គ្រោះ​នៅ​ក្នុង​លំហ​សមុទ្រ​ទល់​មុខ​នឹង​ឆ្នេរសមុទ្រ​ប្រទេស​លីប៊ី​ ដែល​កាល​ពី​ដំណាច់​សប្តាហ៍​មុន​បាន​ជាប់​គាំង​នៅ​លើក​ប៉ាល់​ជួយ​សង្គ្រោះ​ឈ្មោះ ​Aquarius ​ក្នុង​ដែន​សមុទ្រ​អន្តរជាតិ​នៅ​ទល់​មុខ​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​អ៊ីតាលី​និង​ប្រទេស​ម៉ាល់ត៍​ ដែល​បាន​បដិសេធ​មិន​ឱ្យ​ពួក​ជន​ទាំង​នេះ​ចូល​ក្នុង​ប្រទេស​ពួក​គេ​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG