អាជ្ញាធរអ៊ីស្រាអែល និយាយនៅថ្ងៃអង្គារនេះថា យោធារបស់ខ្លួនបានបន្តការវាយប្រហារ តាមអាកាសជាថ្មីម្ដងទៀតលើទីតាំងដែលជឿជាក់ថា ជាជម្រករបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសលើដែនដីហ្គាហ្សា។ ពោលគឺប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលដែលខ្លួន បានយល់ព្រមតាមសំណើឈប់បាញ់មួយស្នើដោយប្រទេសអេហ្ស៊ីប។
អ៊ីស្រាអែលបានចោទប្រកាន់ក្រុមសកម្មប្រយុទ្ធហាម៉ាសថា នៅតែបន្តបាញ់ផ្លោងគ្រាប់រ៉ុកកែតចូលក្នុងទឹកដីរបស់ខ្លួន ដោយមិនបានគោរពតាមសំណើបទឈប់បាញ់គ្នា។
លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិយាយថា អ៊ីស្រាអែលបានប្រុងប្រៀបរួចជាស្រេច ក្នុងការពង្រីកយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងពួកហាម៉ាស ប្រសិនបើ ពួកជនសកម្មប្រយុទ្ធទាំងនោះ ប្រកែកមិនព្រមធ្វើតាមកិច្ចព្រមព្រៀងឈប់បាញ់គ្នា៕