ប្រទេសអ៊ីស្រាអែល (Israel)នៅថ្ងៃអាទិត្យនេះ បានចាប់ផ្ដើមដាក់ពង្រាយទ័ពជើងគោករបស់ខ្លួន ក្នុងទឹកដីហ្គាហ្សា(Gaza) ជាលើកដំបូង បន្ទាប់ពីយោធាប្រទេសនេះបានព្រមានអ្នកស្រុកតំបន់ ហ្គាហ្សាភាគខាងជើងឲ្យជម្លៀសចេញពីផ្ទះជាបណ្ដោះអាសន្នសិន។
កងយោធាអ៊ីស្រាអែល កំពុងបើកប្រតិបត្តិការយោធាប្រឆាំង នឹងក្រុមសកម្មប្រយុទ្ធហាម៉ាស (Hamas) ចាប់តាំងពីសប្ដាហ៍មុន។
មានទាហានអ៊ីស្រាអែល ៤នាក់បានរងរបួសស្រាលនៅពេលដែលពួកគេបានបាញ់កាំភ្លើងតទល់គ្នាជាមួយក្រុមសកម្មប្រយុទ្ធ។
រហូតមកទល់ថ្ងៃអាទិត្យនេះ កងយោធារបស់អ៊ីស្រាអែល នៅតែបន្តបើកការវាយប្រហារតាមអាកាសលើផ្នែកនានាក្នុងតំបន់ហ្គាហ្សា នឹងបានទាត់ចោលការអំពាវនាវរបស់អន្តរជាតិ ដែលស្នើឲ្យមានការឈប់បាញ់គ្នា។ សូមបញ្ជាក់ថាជម្លោះបង្ហូរឈាមគ្នានេះបានអូសបន្លាយអស់រយៈពេល ៦ថ្ងែហើយ៕