ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែលនឹង​ពង្រីក​​ការ​​​វាយ​ប្រហារ​​​​នៅ​ក្នុង​តំបន់​​​ហ្គាហ្សា​​​បន្ថែម​​​ទៀត


​​ពលរដ្ឋ​​​ប៉ាឡេស្ទីន​​​កំពុង​​គោរព​​​សាកសព​​​ដែល​​​បាន​​​ស្លាប់​​​ដោយ​សារ​​​ការ​​​វាយប្រហារ​​​របស់​​​កងទ័ព​​​អ៊ីស្រាអែល​​​ចូល​​​ក្នុង​​​តំបន់​​​ Rafah​​​ ដែល​​​ស្ថិតនៅ​​​ភាគ​​​ខាងត្បូង​​​នៃ​​​តំបន់​​​ហ្គាហ្សា​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​ ១៥​​​ ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៤។
​​ពលរដ្ឋ​​​ប៉ាឡេស្ទីន​​​កំពុង​​គោរព​​​សាកសព​​​ដែល​​​បាន​​​ស្លាប់​​​ដោយ​សារ​​​ការ​​​វាយប្រហារ​​​របស់​​​កងទ័ព​​​អ៊ីស្រាអែល​​​ចូល​​​ក្នុង​​​តំបន់​​​ Rafah​​​ ដែល​​​ស្ថិតនៅ​​​ភាគ​​​ខាងត្បូង​​​នៃ​​​តំបន់​​​ហ្គាហ្សា​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​ ១៥​​​ ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៤។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ​Benjamin ​Netanyahu ​និយាយ​ថាកងទ័ពរបស់​ប្រទេសលោក​ នឹង​ពង្រីកការ​វាយប្រហារ​នៅ​ក្នុង​តំបន់​ហ្គាហ្សា​បន្ថែម​ទៀត ដើម្បីជា​ការ​ឆ្លើយតប​និង​ក្រុមសកម្ម​ប្រយុទ្ធ​ហាម៉ាស​ដែលបាន​ច្រាន​ចោល​សំណើ​នៃការ​ឈប់​បាញ់​គ្នា។ នាយករដ្ឋមន្ត្រី​រូប​នេះ​បាន​ចោទប្រកាន់​ក្រុម​ហាម៉ាស​ថា​ នៅតែ​បន្ត​បាញ់​ផ្លោង​គ្រាប់​រ៉ុកកែត ​ចូល​ក្នុង​ទឹក​ដី​របស់​អ៊ីស្រាអែល​។

​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ លោក​ ​Benjamin ​Netanyahu​ បញ្ជាក់​ថាប្រទេស​អ៊ីស្រាអែល​ពេញចិត្តនឹង​ការ​ដោះស្រាយ​ជម្លោះ​តាម​ការទូត​ ប៉ុន្តែ​សកម្មភាព​របស់​ក្រុម​ហាម៉ាស​បាន​ធ្វើឲ្យ​លោក​គ្មាន​ជម្រើស​ណា​ក្រៅពី​ពង្រីក​ការ​វាយ​ប្រហារ​ឡើយ។

កាល​ពី​ម្សិលមិញ​កងទ័ព​អ៊ីស្រាអែល​ ​បាន​ផ្អាក​វាយ​ប្រហារ​របស់​ខ្លួន​ជា​បណ្ដោះអាសន្ន​ចូល​ក្នុង​ទឹក​ដីហ្គាហ្សាបាន​ត្រឹម​តែ​ ៦​ ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពេល​ដែល​ប្រទេស​នេះ​បាន​យល់ព្រម​តាម​សំណើ​ឈប់​បាញ់​គ្នា​មួយ​ស្នើ​ដោយ​ប្រទេស​អេហ្ស៊ីប​ ក៏ប៉ុន្តែ​ក្រោយមក​ប្រទេស​នេះ​បាន​បើក​ការ​វាយប្រហារ​តាម​អាកាស​ជាថ្មី​ម្ដង​ទៀត​លើ​តំបន់​ហ្គាហ្សា​។ យោធា​អ៊ីស្រាអែល​និយាយ​ថា ​ខ្លួន​ធ្វើដូចនោះ​ក្រោយពេល​ដែល​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស​បាន​បាញ់​គ្រាប់​រ៉ុកកែត​ចំនួន​ ៥០​ គ្រាប់ចេញពី​ដែន​ដី​ហ្គាហ្សា៕

​យ៉ាង​ហោច​ណាស់​មាន​ជន​ជាតិ​ប៉ាឡេស្ទីន ១៨៥​ នាក់​បាន​ស្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ​របស់​យោធា​អ៊ីស្រាអែល​ចូល​ក្នុង​តំបន់​ហ្គាហ្សា​ ក្នុង​អំឡុង​ពេល​ជាង​មួយ​សប្ដាហ៍​នេះ​ ក៏ប៉ុន្តែ​គ្មាន​ជន​ជាតិ​អ៊ីស្រាអែល​ស្លាប់​ដោយ​សារ​ការ​វាយប្រហារ​របស់​ក្រុម​ហាម៉ាស​ឡើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG