ប្រទេសអ៊ីស្រាអែល បានបើកធ្វើការវាយប្រហារតាមអាកាសរាប់សិបដងលើតំបន់Gaza កាលពីយប់ថ្ងៃអង្គារនេះ សម្រាប់លទ្ធភាពនៃការលុកលុយនៅលើដី ដើម្បីបញ្ឈប់ការវាយប្រហារដោយរ៉ុកកែតពីពួកជនសកម្មប្រយុទ្ធលើប្រទេសខ្លួន។
កងទ័ពអ៊ីស្រាអែលបាននិយាយថាទីតាំងប្រមាណ៥០ រួមមានផ្ទះនិងកន្លែងបាញ់រ៉ុកកែតបានត្រូវយកធ្វើជាមូលដ្ឋាននៃការវាយប្រហារ ជាអ្វីវីដែលខ្លួនហៅថា«Operation Protective Edge»។ អាជ្ញាធរប៉ាឡេស្ទីនបានរាយការណ៍ថាមានមនុស្សយ៉ាងតិចណាស់៩នាក់បានរងរបួសនៅក្នុងការវាយប្រហារទាំងនេះ។
អ្នកនាំពាក្យម្នាក់របស់កងទ័ពអ៊ីស្រាអែលបាននិយាយថាការវាយប្រហារតាមអាកាសនិងតាមសមុទ្រជាការប្រុងជើងការសម្រាប់លទ្ធភាពនៃការលុកលុយនៅលើដីក្នុងតំបន់ Gaza ប្រសិនបើជាការចាំបាច់ដើម្បីបញ្ឈប់ការវាយប្រហារដោយរ៉ុកកែតរបស់ពួកជនសកម្មប្រយុទ្ធ៕