ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​​​និងក្រុម​​​ហាម៉ាស​​​របស់​​​ប៉ាឡេស្ទីន​​​ប្រយុទ្ធ​​​គ្នា​​​ក្នុង​​​ទ្រង់ទ្រាយ​​​ធំ​​​


សាច់ញាតិ​​​​​​ក្រុម​​​​​​សកម្ម​​​ប្រយុទ្ធ​​​ហាម៉ាស​​​៥​​​នាក់ដែលបាន​​​ស្លាប់ យំ​​​ក្នុង​​​ពិធី​​​បុណ្យ​​​សព​​​របស់​​​សមាជិក​​​គ្រួសារ​​​ខ្លួន នៅ​​​ភាគ​​​ខាង​​​ជើង​​​តំបន់​​​Gaza​​​ នៅ​​​ថ្ងៃ​​​ទី​​​៩ កក្កដា ឆ្នាំ​​​២០១៤។ (AP Photo/Khalil Hamra)
សាច់ញាតិ​​​​​​ក្រុម​​​​​​សកម្ម​​​ប្រយុទ្ធ​​​ហាម៉ាស​​​៥​​​នាក់ដែលបាន​​​ស្លាប់ យំ​​​ក្នុង​​​ពិធី​​​បុណ្យ​​​សព​​​របស់​​​សមាជិក​​​គ្រួសារ​​​ខ្លួន នៅ​​​ភាគ​​​ខាង​​​ជើង​​​តំបន់​​​Gaza​​​ នៅ​​​ថ្ងៃ​​​ទី​​​៩ កក្កដា ឆ្នាំ​​​២០១៤។ (AP Photo/Khalil Hamra)

យន្តហោះ​អ៊ីស្រាអែលបាន​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​សំខាន់​ៗ​របស់​ប៉ាឡេ​ស្ទីននៅ​ទូទាំង​តំបន់ Gaza ​កាល​ពី​ថ្ងៃ​ពុធ ខណៈ​ដែល​ពួក​ជន​សកម្ម​ប្រយុទ្ធ​ហាម៉ាស ​បាន​បាញ់​គ្រាប់​រ៉ុកកែតចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​ទឹក​ដី​របស់អ៊ីស្រាអែល។

​យោធា​អ៊ីស្រាអែល ​បាន​ពង្រីកការ​វាយ​ប្រហារ​របស់​ខ្លួននៅ​ថ្ងៃ​ទី​២​ចំពោះ​អ្វី​ដែល​ខ្លួន​ហៅ​ថា​កិច្ច​ប្រតិបត្តិការ​ការពារ​ខ្លួន​ ​ដែល​ជា​បេសកម្មមួយមាន​គោល​ដៅ​រារាំង​ពួក​ហាម៉ាស​មិន​ឲ្យ​បាញ់​គ្រាប់​រ៉ុកកែតដាក់​ប្រទេស​ខ្លួន។ ​ក៏ប៉ុន្តែ ​ការ​វាយ​ប្រហារ​នេះ ​ជាការ​វាយ​ប្រហារ​ដ៏ធំ​បំផុត​រវាង​អ៊ីស្រាអែល​និង​ពួក​ហាម៉ាស ​ចាប់តាំង​ពី​ការ​ប្រយុទ្ធ​គ្នាក្នុងរយៈ​ពេល​៨​ថ្ងៃ​កាល​ពីចុង​ឆ្នាំ​២០១២​មក។

​ពួក​មន្រ្តី​ប៉ាឡេស្ទីន​និយាយ​ថា ​មនុស្ស​យ៉ាងហោច​ណាស់​ក៏​៤៤​នាក់ ​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​តំបន់ Gaza នៅសប្តាហ៍​នេះ ​ដែល​រួមមាន​ពួក​ជន​សកម្ម​ប្រយុទ្ធ ស្រ្តី​និង​កូន​ក្មេង។

អ៊ីស្រាអែល ​មិន​បាន​រាយការណ៍​ពី​មនុស្ស​ស្លាប់​ទេ ​ក៏​ប៉ុន្តែ​សារ៉ែន​បានបន្លឺ​ឡើង​ពី​ការ​វាយ​ប្រហារ​តាម​អាកាសនៅ​មជ្ឈមណ្ឌលពាណិជ្ជកម្ម​សំខាន់​ៗ​ក្នុង​ទីក្រុង Tel Aviv របស់​អ៊ីស្រាអែល នៅ​ពេល​ដែល​ពួក​ហាម៉ាស​បាន​បាញ់​គ្រាប់​រ៉ុកកែត​ចូល​ក្នុង​ប្រទេស​អីស្រាអែល​កាន់​តែ​ជ្រៅឡើង​ជាង​ពេល​ណាៗ​ទាំងអស់៕

XS
SM
MD
LG