ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​រដ្ឋ​ឥស្លាម​​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់​បែក​សម្លាប់​មនុស្ស​រាប​សិប​នាក់


រូបថត​បង្ហាញ​ពីរថយន្ត​ដែល​ត្រូវ​បាន​ឆេះ​នៅ​កន្លែង​បំផ្ទុះគ្រាប់បែក​មួយ​នៅ​ទីក្រុង​ Tartus ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​ទី៥ ខែ​កញ្ញា។
រូបថត​បង្ហាញ​ពីរថយន្ត​ដែល​ត្រូវ​បាន​ឆេះ​នៅ​កន្លែង​បំផ្ទុះគ្រាប់បែក​មួយ​នៅ​ទីក្រុង​ Tartus ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​ទី៥ ខែ​កញ្ញា។

ការ​ផ្ទុះ​គ្រាប់​បែក​មួយ​ចំនួន​ដែល​បាន​ត្រូវ​អះអាង​ទាម​ទារ​ការ​ទទួល​ខុសត្រូវ​ដោយ​ពួក​រដ្ឋ​ឥស្លាម​ បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៤៨​នាក់​ស្លាប់​ និង​បាន​ធ្វើ​ឱ្យ​មនុស្ស​រាប់សិប​នាក់​ទៀត​ត្រូវ​របួស​ក្នុង​ប្រទេស​ស៊ីរី កាលពី​ថ្ងៃ​ចន្ទ ​មួយ​ថ្ងៃ​ក្រោយ​ពី​ពួក​ជន​សកម្មប្រយុទ្ធ​នេះ​បាន​បាត់បង់​ផ្នែក​ចុង​ក្រោយ​បង្អស់​នៃ​ព្រំដែនរវាង​ប្រទេស​ស៊ីរី​ និង​ប្រទេស​តួកគី​ ដែល​ពួក​វា​បាន​ត្រួត​ត្រា។​

ការ​ផ្ទុះគ្រាប់​បែក​ទាំង​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ក្រុង​ Homs ​និង​ក្រុង​ Tartus ដែល​ត្រួត​ត្រា​ដោយ​រដ្ឋាភិបាល​ក្រុង​ Hasakeh ​កាន់​កាប់​ដោយ​ពួក​ Kurde ​និង​តំបន់​ស្រុក​ស្រែ​នៅ​ជិត​ក្រុង​ Damas។​

លោក ​Rami Abdel Rahman​ នាយក​អង្គការ​សិទ្ធិមនុស្ស​ Syrian Observatory for Human Rights ដែល​មាន​បណ្តាញ​ទំនាក់​ទំនង​នៅ​ក្នុង​ប្រទេស​ស៊ីរី​បាន​និយាយ​ថា៖ «ជា​ការពិត​ ការ​វាយប្រហារ​ទាំង​នេះ​បាន​កើត​មាន​ឡើង​នៅ​ពេល​ជាមួយ​គ្នា​ហើយ​បាន​យក​ប៉ុស្តិ៍​សន្តិសុខ​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ»។

ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​បំផុត​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ក្រុង ​Tartus ​ដែល​នៅ ទី​នោះ ​ទូរទស្សន៍​រដ្ឋ​បាន​រាយ​ការណ៍​ថា ​ការ​បំផ្ទុះ​គ្រាប់់​បែក​ពីរ​ដោយ​ពួក​ភេរវជន​នៅ​លើ​ស្ពាន​ Arzuna ​បាន​នាំ​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៣៥​នាក់​ស្លាប់​ និង​ធ្វើឱ្យ​មនុស្ស​៤៣​នាក់​ទៀត​រង​របួស។ សេចក្តី​រាយការណ៍​នេះ​ចែង​ថា​ ការ​ផ្ទុះ​ទី​មួយ​បាន​បណ្តាល​មក​ពីគ្រាប់​បែក​នៅ​ក្នុង​ឡាន​មួយ​គ្រឿង​ហើយ​ការ​ផ្ទុះ​ទី​ពីរ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ម្នាក់​ដែល​បាន​បំផ្ទុះ​គ្រឿង​ផ្ទុះ ​របស់​គាត់​នៅ​ពេល​ដែល​មាន​មនុស្ស​ទៅ​ជួយ​ពួក​អ្នក​ត្រូវ​របួស។

សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ីរី ដែល​មានភាព​សាំញ៉ាំ​ដោយ​សារការ​គាំទ្រ​របស់​ស.រ.អា.​និង​ប្រទេស​រុស្ស៊ី​ដល់​ភាគី​ប្រឆាំង​គ្នា​បាន​បណ្តាល​ឱ្យ​មនុស្ស​ជាង​២៩០.០០០​នាក់​ស្លាប់ ​ហើយ​បាន​បង្ខំ​ឱ្យ​ប្រជារាស្ត្រ​ស៊ីរី​រាប់​លាន​នាក់​ចាក​ចេញ​ពី​ផ្ទះ​សំបែង​ពួក​គេ​ចាប់​តាំង​ពិ​ខែ​មីនាឆ្នាំ​២០១១​មក៕

XS
SM
MD
LG