ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការវាយប្រហារ​តាម​អាកាស​ដោយ​យោធា​តួកគី​នៅ​ស៊ីរី​ ត្រូវ​បាន​រាយការណ៍​ថា បាន​សម្លាប់​ជន​ស៊ីវិល ៣៥ នាក់


យោធា​តួកគី​អង្គុយ​លើ​រថក្រោះ​មួយ​ ដែលធ្វើដំណើរ​ទៅ​កាន់​ប្រទេស​ស៊ីរី​ពី​ក្រុង Karkamis តាម​បណ្តោយ​ព្រំដែន​ស៊ីរី​នៅ​ក្រុង Gaziantep ភាគខាងត្បូងប្រទេស​ កាល​ពី​ថ្ងៃ​ទី២៧ ខែ​សីហា ឆ្នាំ​២០១៦។
យោធា​តួកគី​អង្គុយ​លើ​រថក្រោះ​មួយ​ ដែលធ្វើដំណើរ​ទៅ​កាន់​ប្រទេស​ស៊ីរី​ពី​ក្រុង Karkamis តាម​បណ្តោយ​ព្រំដែន​ស៊ីរី​នៅ​ក្រុង Gaziantep ភាគខាងត្បូងប្រទេស​ កាល​ពី​ថ្ងៃ​ទី២៧ ខែ​សីហា ឆ្នាំ​២០១៦។

កាល​ពី​ថ្ងៃ​អាទិត្យ​ ពួក​ឧទ្ទាម​ស៊ីរី​គាំទ្រ​ដោយ​ប្រទេស​តួកគី​បាន​ចូល​ត្រួតត្រា​ភូមិ​យ៉ាង​តិចណាស់​បួន​និងក្រុងមួយ​ បន្ទាប់​ពីវាយ​យក​បានពី​កងកម្លាំង​ដឹកនាំ​ដោយ​ពួក​ជន​អំបូរ Kurd នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ស៊ីរី នៅ​ពេល​មាន​របាយការណ៍​ថា​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយកង​យន្តហោះចម្បាំង​តួកគី​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​យ៉ាង​តិចណាស់ ៣៥​នាក់​ស្លាប់​នៅ​ក្នុង​តំបន់នោះ។

ក្រុមអ្នកតាម​ឃ្លាំ​មើល​ស្ថានការណ៍​មក​ពី​អង្គការ Syrian Observatory for Human Rights បាន​និយាយ​ថា ​មាន​មនុស្ស​២០​នាក់​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ភូមិ Jub-al-Kousa។ ហើយមាន​មនុស្ស៥០នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុ​ង​ការវាយ​ប្រហារ​នៅ​ក្នុងតំបន់មួយ​ត្រួតត្រា ដោយ​ពួក​ជីវពលដែល​ជាសម្ព័ន្ធ​មិត្ត​របស់​កងកម្លាំង​ប្រជាធិបតេយ្យស៊ីរី​ ដែលគាំទ្រ​ដោយ​ពួក​ជនអំបូរ Kurd។​ អង្គការ​ Observatory និយាយ​ថា​ ការ​វាយ​ប្រហារតាម​អាកាស​មួយ​ទៀត​បាន​បណ្តាល​ឲ្យ​ជនស៊ីវិល ១៥នាក់​បាត់បង់ជីវិត ​និង​បាន​ធ្វើ​ឲ្យ​២០នាក់ទៀត​រង​របួស​នៅ​ជិត​ក្រុង​ Al-Armana។

កង​យោធា​តួកគី​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យថា​ ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ពួក​គេ​នៅក្នុង​ប៉ែក​ខាង​ជើង​នៃប្រទេស​ស៊ីរី​បាន​បណ្តាល​ឲ្យ​ជន​សកម្មប្រយុទ្ធ Kurd ២៥​នាក់ស្លាប់ ហើយបាន​បដិសេធ​ថា​ គ្មាន​ជនស៊ីវិល​ណា​ម្នាក់បាត់បង់​ជីវិតក្នុង​ការ​វាយ​ប្រហារទាំង​នេះទេ។ កង​យោធា​តួកគី​ក៏​បាន​ថ្លែង​ដែរ​ថា ​ពួក​គេ​ប្តេជ្ញា​ការពារ​ពួក​ជន​ស៊ីវិល​តាមរយៈ​ច្បាប់​អន្តរជាតិ។​

ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ​ Anadolu របស់​ប្រទេស​តួកគី​បានផ្សាយ​ថា ​ពួក​ជន​សកម្មប្រយុទ្ធ Kurd ដែល​បានបាត់បង់ជីវិត​ជា​ «ពួកសមាជិកភេរវជន» របស់គណបក្ស​កម្មករ​ Kurdistan ហៅកាត់ថា​ PKKដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេសតួកគី​ និង​គណបក្សសហភាពប្រជាធិបតេយ្យស៊ីរីហៅកាត់ថា​ PYD។

ក្រុមយោធា​តួកគី​ជាមួយ​នឹង​ពួកឧទ្ទាម​ស៊ីរីជា​សម្ព័ន្ធមិត្ត​របស់ពួក​គេ​កំពុង​ឋិតក្នុង​ថ្ងៃ​ទី៥​នៃយុទ្ធនាការមួយ ដែល​បានត្រូវរៀបចំឡើងដើម្បី​រុញច្រាន​កង​កម្លាំង​ kurd ដែលជា​សម្ព័ន្ធមិត្ត​របស់អាមេរិកាំង​ និង​ពួក​ជនសកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ឲ្យចេញពីក្រុង​ព្រំដែនស៊ីរី Jarablus ដែល​នៅ​ជាប់ព្រំដែន​ជាមួយ​ប្រទេស​តួកគី។

នៅ​ក្នុងការ​ប្រមូល​ផ្តុំ​ជួប​ជុំ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ប្រធានាធិបតី​តួកគី​លោក​ Recep Tayyip Erdogan បាននិយាយថា ​ពួក​អ្នកស្រុកក្រុង​ Jarablus វិលត្រឡប់​ទៅ​កាន់ផ្ទះសំបែងពួក​គេ​វិញ​ហើយ ​បន្ទាប់​ពីកងកម្លាំងគាំទ្រ​ដោយ​តួកគី​ បាន​វាយ​យក​បានក្រុងនេះមកវិញ​ពី​ពួក​រដ្ឋឥស្លាម៕

XS
SM
MD
LG