ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kerry ជួប​ចរចា​ជាមួយ​នឹង​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​រុស៊្សី​អំពី​គម្រោង​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ីរី


លោក John Kerry រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក (រូប​ឆ្វេង) និង​លោក Sergei Lavrov រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី ស្ថិត​ក្នុង​ជំនួប​ទ្វេភាគី​ដែល​ផ្តោត​លើ​វិបត្តិ​នៅ​ស៊ីរី ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦។
លោក John Kerry រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក (រូប​ឆ្វេង) និង​លោក Sergei Lavrov រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី ស្ថិត​ក្នុង​ជំនួប​ទ្វេភាគី​ដែល​ផ្តោត​លើ​វិបត្តិ​នៅ​ស៊ីរី ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦។

រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ John Kerry​ និង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​រុស្ស៊ី​លោក​ Sergei Larov បាន​ចាប់​ផ្តើម​ពិភាក្សា​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ នៅ​ថ្ងៃ​សុក្រ​នេះ​ ដែល​ជា​កិច្ច​ចរចា​សន្តិភាព​មួយ​ដើម្បី​បញ្ជប់​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ប្រទេស​ស៊ីរី។​

លោក​ Kerry កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ស្ថិត​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ ដើម្បី​ពិភាក្សា​ទៅ​លើ​ប្រតិបត្តិការ​យោធា​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​ស៊ីរី​ជាមួយ​នឹង​ព្រះអង្គម្ចាស់​ Mohammed Bin Salman របស់​ប្រទេស​នេះ​ រួម​ជាមួយ​នឹង​ក្រុម​មន្ត្រី​ការទូត​មក​ពី​ប្រទេស​បារ៉ែន និង​ក្រុម​ប្រឹក្សា​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ក្នុង​តំបន់​ឈូង​សមុទ្រ​ ដើម្បី​គាំទ្រ​គម្រោង​ប្រទេស​ស៊ីរី​ដែល​នឹង​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​សុក្រ​នេះ​ជាមួយ​លោក​រដ្ឋ​មន្ត្រី​ការបរទេស​រុស៊្សី​លោក​ Lavrov។​

កិច្ច​ចរចា​កាល​ពី​ពេល​មុនៗ​រវាង​ក្រុម​មន្ត្រី​ការទូត​កំពូលៗ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​មូស្គូ​ បាន​ទទួល​បរាជ័យ​ក្នុង​ការ​បញ្ចប់​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ដែល​កិច្ច​ចរចា​នេះ​មាន​ការ​លំបាក​ដោយ​សារ​តែ​អាមេរិក​ និង​រុស្ស៊ី​គាំទ្រ​ភាគី​ផ្ទុយ​គ្នា។​

នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​នឹង​លោក​ Lavrov ភាគី​ទាំង​ពីរ​នឹង​ព្យាយាម​សម្រេច​លើ​កិច្ច​ព្រមព្រៀង​មួយ​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ច​សហប្រតិបត្តិការ​យោធា​ និង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចែក​រំលែក​ព័ត៌មាន​ដើម្បី​កម្ចាត់​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ដែល​នេះ​គឺ​ជា​អ្វី​ដែល​ភាគី​ទាំង​ពីរ​ចង់​បាន៕

XS
SM
MD
LG