ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​រដ្ឋ​អ៊ីស្លាមបញ្ជូន​កម្លាំង​បន្ថែម​ការពារ​ទីក្រុង​ Ramadi


ក្រុម​ប្រយុទ្ធ​សុន្នី​របស់​អ៊ីរ៉ាក់​កំពុង​វាយប្រហារ​លើ​ពួក​រដ្ឋ​អ៊ីស្លាម នៅខណៈ​ដែល​កងទ័ព​របស់​រដ្ឋាភិបាល​ឈរជើង​យ៉ាង​រឹងមាំ​នៅ​តំបន់​​ផលិត​ប្រេងកាត​ Baiji ឋិតនៅចម្ងាយ​ប្រហែល​២០០គីឡូម៉ែត្រ ភាគខាងជើង​ក្រុង​បាកដាដ កាលពីថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០១៥។
ក្រុម​ប្រយុទ្ធ​សុន្នី​របស់​អ៊ីរ៉ាក់​កំពុង​វាយប្រហារ​លើ​ពួក​រដ្ឋ​អ៊ីស្លាម នៅខណៈ​ដែល​កងទ័ព​របស់​រដ្ឋាភិបាល​ឈរជើង​យ៉ាង​រឹងមាំ​នៅ​តំបន់​​ផលិត​ប្រេងកាត​ Baiji ឋិតនៅចម្ងាយ​ប្រហែល​២០០គីឡូម៉ែត្រ ភាគខាងជើង​ក្រុង​បាកដាដ កាលពីថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០១៥។

ពួក​ជន​សកម្ម​ប្រយុទ្ធរដ្ឋ​ឥស្លាម​បញ្ជូន​កង​កម្លាំង​បន្ថែម​ទៅ​ក្នុង​ក្រុង​ Ramadi ​នៅ​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ីរ៉ាក់​ប្តេជ្ញា​ថា ​នឹង​វាយ​យក​ក្រុង​នេះ​ពី​ពួក​ រដ្ឋ​ឥស្លាម​មក​វិញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ។ ​គេ​ក៏​បាន​និយាយ​ដែរ​ថា ​ប្រទេស​អ៊ីរ៉ង់​គ្រោង​នឹង​បញ្ជូន​កង​កម្លាំង​របស់​ខ្លួន​ផ្ទាល់​ទៅ​ការពារ​ក្រុង​ពិសិដ្ឋ​ Karbala ​នៃ​សាសនាឥស្លាម​និកាយ​ Shia ​ដែល​ឋិត​នៅ​ខាង​ត្បូង​ក្រុងបាដាដ។​

កងកម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅ​ខាង​កើត​ក្រុង​ Ramadi ​ដែល​ជា​ទី​រួម​ខេត្ត​ Anbar ​នៅ​ពេល​មាន​របាយ​ការណ៍​មិន​ទាន់​ត្រូវ​បញ្ជាក់អំពី​ការ​វាទី​បាន​បន្តិចបន្តួច​ដោយ​កម្លាំង​រដ្ឋាភិបាល។​ ទីភ្នាក់ងារ​ព័ត៌មាន​មួយ​របស់​អ៊ីរ៉ាក់បាន​អះអាង​ថា​ កងទ័ព​ស្រួច​របស់​រដ្ឋាភិបាល​បាន​វាយ​យក​បាន​មក​វិញ​នូវ​ក្រុង ​Ta'ash​ ឋិត​នៅ​ចម្ងាយ​១០​គ.ម.​ខាង​កើត​ក្រុង Ramadi។​

បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​នៃ​ប្រទេស​អ៊ីរ៉ាក់​ក៏​បាន​និយាយ​ដែរ​ថា​ កងកម្លាំង​រដ្ឋាភិបាល​បាន​វាយ​រុញ​ច្រាន​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅ​ជិត​ក្រុង​ Ramadi ​ដោយ​បាន​សម្លាប់​ពួក​ជន​សកម្ម​ប្រយុទ្ធ​២៧​នាក់។​

លោក​ Ahmed Assadi ​ជា​អ្នកនាំ​ពាក្យ​នៃ​ក្រុម​ជីវពល​ស្ម័គ្រ​ចិត្ត ​Shi'ite ​ដែល​នាំ​មុខ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥស្លាម។ ​លោក​បាន​និយាយ​ទទូច​ថា​ ពួក​យុទ្ធជន​របស់​លោក​បាន​វាយ​រុញ​ច្រាន​ពួក​ជន​សកម្ម​ប្រយុទ្ធ​ទាំង​នេះ​ចេញ​ពី​ក្រុង​ Quseiba ​ដោយ​បាន​សម្លាប់​ពួក​ឧទ្ទាម​រាប់​សិប​នាក់ ​ហើយ​ប្រុង​ប្រៀប​ដើម្បី​វាយ​យក​ដែនដី​ថែម​ទៀត​នៅ​ពេល​ពួក​គេ​មាន​ការ​រៀបចំ​ល្អ​ប្រសើរ​ជាង​មុន។​

ការ​តស៊ូ​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់ក្នុង​ការ​វាយ​យក​មក​វិញ​នូវ​ដែនដី​ដែល​បាន​បាត់បង់​ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​រដ្ឋ​ឥស្លាម​បាន​ត្រូវ​និយាយ​សម្រាល​ដោយ​លោក Haidar al Abadi​ ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ដែល​បាន​និយាយ​ប្រាប់​ទូរទស្សន៍​ និង​វិទ្យុ​អង់គ្លេស​ BBC ​ថា​ កង​កម្លាំង​លោក​នឹង​វាយ​យក​មកវិញ​នូវ​ក្រុង​ Ramadi ​ដែល​ជា​ធានី​នៃ​ខេត្ត ​Anbar​ ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។ ​ទូរទស្សន៍​អ៊ីរ៉ាក់ក៏​បាន​បង្ហាញ​លោក​ Abadi ​ជួបជាមួយ​មេ​ប៉ូលិស​ថ្មី​នៃ​ខេត្ត​ Anbar ​ដែល​បាន​និយាយ​អះអាង​ស្រដៀង​គ្នា​ដែរ៕​

ប្រែសម្រួល​ដោយ ​ឈឹម​ សុមេធ​

XS
SM
MD
LG