ភ្នំពេញ —
មន្ត្រីអង្គការឃ្លាំមើលការបោះឆ្នោតនាំមុខមួយនៅប្រទេសកម្ពុជាបានឲ្យដឹងនៅថ្ងៃពុធនេះថា ភាពមិនប្រក្រតីបានកើតឡើងយ៉ាងហោចណាស់ចំនួន១០ករណីជារៀងរាល់ថ្ងៃ នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតរយៈពេលពីរសប្តាហ៍មកនេះ ស្របពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសថា ការឃោសនាកំពុងដំណើរការយ៉ាងល្អ។
កញ្ញាគង់ រ៉ាវីន អ្នកសម្របសម្រួលផ្នែកអង្កេតរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅថា ខុមហ្វ្រែល បានឲ្យដឹងថា ភាពមិនប្រក្រតីទាំងនេះទាក់ទងទាំងមន្ត្រីអាជ្ញាធរនិងគណបក្សកាន់អំណាច។
កញ្ញានិយាយថា៖ «ដូចជាភាគច្រើនខាងមេភូមិចូលរួមយុទ្ធនាការឃោសនាហើយបង្រៀនពលរដ្ឋឲ្យគូសសន្លឹកឆ្នោត ដែលនេះខុសពីបទបញ្ជានិងនិតិវិធីដែលថា មេភូមិត្រូវតែអព្យាក្រិត្យ។ ហើយមួយទៀតដូចជាគណបក្សកាន់អំណាចអញ្ជើញលោកគ្រូនៅវិទ្យាល័យមួយក្នុងក្រុងភ្នំពេញឲ្យប្រជុំនិងបង្រៀនគូសសន្លឹកឆ្នោត»។
ជាមួយគ្នានេះដែរ កញ្ញាគង់ រ៉ាវីនក៏បានបញ្ជាក់ដែរថា អង្គការរបស់នាងកំពុងតាមពិនិត្យមើលករណីចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិចំនួនពីរនាក់និងអ្នកគាំទ្រគណបក្សនេះបួននាក់ទៀតក្នុងខេត្តកំពត។
សកម្មជននិងអ្នកគាំទ្រទាំងនេះត្រូវចាប់ខ្លួនជាបន្តបន្ទាប់កាលពីចុងខែមិថុនា ហើយត្រូវគេរាយការណ៍ថា ត្រូវបង្ខំឲ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានិងបង្ខំមិនឲ្យទៅបោះឆ្នោតជាដើម។
មន្ត្រីស៊ើបអង្កេតរបស់ខុមហ្វ្រែលដដែលលើកឡើងថា ភាពមិនប្រក្រតីខាងលើនាំឲ្យមានកង្វល់មួយដែលអាចប៉ះពាល់ទៅដល់លទ្ធផលនៃការបោះឆ្នោត។ ប៉ុន្តែនាងមិនអាចផ្តល់ព័ត៌មានពិស្តារបានទេ ដោយរង់ចាំការចេញជារបាយការណ៍ផ្លូវការនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។
យ៉ាងណាក៏ដោយ លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លើកឡើងថា ការឃោសនាស្វែងរកសំឡេងឆ្នោតរយៈពេល១៤ថ្ងៃមកនេះជាទូទៅប្រព្រឹត្តទៅដោយពុំបង្កឲ្យមានការព្រួយបារម្ភនោះទេ។
លោកទេព នីថាលើកឡើងថា បណ្តឹងពីគណបក្សចំនួនបួន មានគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិចនិងគណបក្សខ្មែរឈប់ក្របានកើនឡើងដល់១៥០បណ្តឹងរហូតមកទល់នឹងព្រឹកថ្ងៃពុធនេះ។ បណ្តឹងទាំងនោះទាក់ទងនឹងការរំខានការឃោសនាបោះឆ្នោត ការហែកនិងបំផ្លាញផ្ទាំងក្រដាសឃោសនាជាដើម។
លោកអគ្គលេខាធិការ គ.ជ.ប.បកស្រាយថា មិនមានបណ្តឹងអំពីការប្រើប្រាស់យានយន្តរបស់រដ្ឋនោះទេ ហើយការបង្រៀនឲ្យពលរដ្ឋគូសសន្លឹកឆ្នោតមិនមែនជាអំពើខុសនិតិវិធីទេ។
លោកនិយាយថា៖ «ខ្ញុំមិនដឹងថា នៅខេត្តណាទេ មានបណ្តឹងថា នាយកសាលាយកថ្នាក់រៀនឲ្យគេប្រជុំការងារគណបក្សនយោបាយ។ មានតែមួយនេះទេ។ ហើយក្រៅពីនោះ ការរៀនគូសសន្លឹកឆ្នោតអត់មានល្មើសច្បាប់អីទេ។ មន្ត្រីអាជ្ញាធរ បើសិនគាត់ស្ថិតនៅក្រៅម៉ោងធ្វើការ ស្ថិតក្នុងច្បាប់ឈប់សម្រាក គាត់មានសិទ្ធិដូចប្រជាពលរដ្ឋទូទៅដើម្បីធ្វើសកម្មភាពឃោសនាដែរ»។
ប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោតចាប់តាំងពីថ្ងៃទី២៧ខែមិថុនាមកម្ល៉េះ។ ការឃោសនាដែលមានគណបក្សនយោបាយចំនួនប្រាំបីចូលរួមប្រកួតប្រជែងនោះនឹងត្រូវបិទបញ្ចប់នៅយប់ថ្ងៃទី២៦ខែកក្កដានេះ៕