កាលពីថ្ងៃសុក្រកងកម្លាំង Kurd នៅក្នុងប៉ែកខាងជើងនៃប្រទេសអ៊ីរ៉ាក់ (Iraq) បានបោះជំហានទៅមុខជាមួយការវាយលុកធំមួយប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមនៅក្រោយក្រុម Kurd បានអះអាងអំពីជ័យជម្នះធំមួយលើក្រុមសកម្មយុទ្ធរដ្ឋអ៊ីស្លាម។
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាកងកម្លាំង Kurd បានវាយយកបានមកវិញនូវដែនដីធំមួយពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ហើយបានបំបែកការទ្បោមព័ទ្ធលើភ្នំ Sinjar ដែលមានសមាជិកនៃក្រុមជនអំបូរភាគតិច Yazidi ជាច្រើននាក់ជាប់ឃុំនៅទីនោះ។
លោក Masrour Barzani ប្រធានក្រុមប្រឹក្សាសន្តិសុខតំបន់ Kurdistan បាននិយាយថាក្រុមយុទ្ធជន peshmerga Kurde បានបើកឱ្យមានតំបន់របៀងមួយទៅកាន់ភ្នំនោះ។
ក្រុមអំបូរ Yazidis រាប់ពាន់នាក់បានជាប់ឃុំនៅលើភ្នំនេះកាលពីខែកញ្ញាបណ្តាលឱ្យមានការព្រួយបារម្ភអំពីការសម្លាប់រង្គាលដោយពួកអ៊ីស្លាមនិយមជ្រុល។ ការវាយប្រហារតាមអាកាស និងការទម្លាក់គ្រឿងផ្គត់ផ្គង់តាមអាកាសដោយស.រ.អ.បានជួយរំដោះក្រុមអំបូរ Yazidis រាប់ពាន់នាក់។ ក៏ប៉ុន្តែជនទាំងនេះជាច្រើននាក់ទៀតបានជាប់ឃុំនៅលើភ្នំនេះកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
សេចក្តីថ្លែងការណ៍មួយរបស់ក្រុមអំបូរ Kurd បាននិយាយថាក្រុមយុទ្ធជន peshmerga បានវាយយកបានមកវិញនូវភូមិ៨នៅក្នុងការវាយលុករបស់ពួកគេដែលបានទទួលការគាំទ្រពីការវាយប្រហារតាមអាកាសដឹកនាំដោយស.រ.អ.៕