ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា និង​យុទ្ធជន​ជាតិ​Kurd បន្ត​ដណ្តើម​ជ័យជម្នះ​ពី​ក្រុម​រដ្ឋអ៊ីស្លាម


សមាជិកកងកម្លាំងKurdកំពុងឈរជិតកន្លែងមួយដែលរងការខូចខាតពី​ការបំផ្ទុះគ្រាប់បែកដោយក្រុមរដ្ឋអ៊ីស្លាម។
សមាជិកកងកម្លាំងKurdកំពុងឈរជិតកន្លែងមួយដែលរងការខូចខាតពី​ការបំផ្ទុះគ្រាប់បែកដោយក្រុមរដ្ឋអ៊ីស្លាម។

មន្រ្តី​សហរដ្ឋអាមេរិក​បាននិយាយ​ថា​ ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ បាន​សម្លាប់​មេ​ដឹកនាំ​កំពូល​ ៣​ នាក់​របស់​ពួក​ រដ្ឋអ៊ីស្លាម (Islamic State)​ ក្នុង​ខណៈ​ដែល​យុទ្ធជន​ជាតិ​ Kurd​ បាន​រាយការណ៍​អំពី​ជ័យជំនះ​លើ​ក្រុមជ្រុល​និយម​និកាយ​ Sunni។​

មន្រ្តី​ក្រសួង​ការពារ​ជាតិ​ បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ថា​ ជ័យជំនះ​ទាំង​នេះ​កាត់​បន្ថយ​សមត្ថភាព​របស់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម​ ក្នុង​ការ​បញ្ជា​និង​គ្រប់​គ្រង​តំបន់​ដែល​ខ្លួន​ត្រួត​ត្រា​នៅ អ៊ីរ៉ាក់​និង​ ស៊ីរី។​

ក្នុង​ចំណោម​មនុស្ស​ដែល​គេ​សំគាល់​ឈ្មោះ​ថា​បាន​ស្លាប់​រួមមាន​ អនុ​ប្រធាន​ Haji Mutazz​ របស់​មេ​ដឹកនាំ​ក្រុម​រដ្ឋ​អ៊ីស្លាម លោក​ Abu Bakr al-Baghdadi​ ប្រេសិត​យោធា​របស់​ពួក​រដ្ឋ​អ៊ីស្លាម​ លោក Abd al-Basit​ នៅ​ អ៊ីរ៉ាក់​ និង​មន្រ្តី​ថ្នាក់​កណ្តាល​លោក Radwin Talib​ ដែល​ជា​ប្រេសិតក្រុមនោះ​នៅ​ក្រុង​មេស៊ុល (Mosul)៕

XS
SM
MD
LG