ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស៊ើប​អង្កេតប្រាប់​ឈ្មោះ​ជន​សង្ស័យ​៤​នាក់​នៅ​ក្នុង​ការ​ធ្លាក់​យន្តហោះ​ក្រុម​ហ៊ុន​អាកាស​ចរណ៍ម៉ាឡេស៊ី


ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិបង្ហាញការរកឃើញរបស់ពួកគេទាក់ទិននឹងការធ្លាក់យន្តហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នៅក្រុង Nieuwegein ប្រទេសហូឡង់ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។
ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិបង្ហាញការរកឃើញរបស់ពួកគេទាក់ទិននឹងការធ្លាក់យន្តហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នៅក្រុង Nieuwegein ប្រទេសហូឡង់ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។

​ទោះ​ជាយ៉ាង​ណាក៏ដោយ ​រុស្ស៊ីមិន​អាច​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទេ​នៅ​ពេល​ដែល​ខ្លួនបាន​បដិសេធ​ពីការ​ទាក់​ទិន​នៅ​ក្នុងការ​ធ្លាក់​យន្តហោះ​នោះ​ ហើយ​ជា​រឿយ​ៗ​បាន​ប្រឆាំង​នឹងការ​ស៊ើបអង្កេត​នោះ។

ក្រុម​អន្តរជាតិ​មួយ​ដែល​ដឹកនាំ​ដោយ​ប្រទេស​ហូឡង់​ ដែល​ស៊ើបអង្កេត​ការ​បាញ់​ទម្លាក់​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​នៅ​ប្រ​ទេស​អ៊ុយក្រែន​នៅ​ឆ្នាំ​២០១៤ ​បាន​ប្រាប់​ឈ្មោះ​ជនជាតិ​រុស្ស៊ី​៣នាក់ ​និង​ជន​ជាតិ​អ៊ុយក្រែន​ម្នាក់​ជា​ជន​សង្ស័យ​ជា​ឃាតករ។

លោក Fred Westerbeke ប្រធាន​រដ្ឋអាជ្ញា​ហូឡង់ បាន​និយាយ​នៅឯសន្និសីទ​កាសែត​ក្នុង​ទីក្រុង​ឡាអេ​កាល​ពី​ថ្ងៃ​ពុធ​ថា ​សកម្មភាព​ជន​សង្ស័យ​បាន​នាំ​ឲ្យ​មាន​ការ​បាញ់​ទម្លាក់​ជើង​ហោះហើរ​លេខ MH17 របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ម៉ាឡេ​ស៊ី។

លោក​និយាយ​ទៀត​ថា៖ «ទោះ​បីពួកគេមិន​បាន​ចុច​ប្រដាប់​បញ្ជាដោយ​ខ្លួន​ឯង ​មាន​ការ​សង្ស័យ​ថា ​ពួក​គេ​បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធក្នុងការ​ទទួល​បាន​ប្រដាប់​បាញ់​កាំជ្រួច​មីស៊ីល​ដែល​បាន​បាញ់​យន្តហោះ​អាកាស​ចរណ៍​នោះ»។

ជនសង្ស័យ​បាន​ត្រូវ​គេ​កំណត់​អត្តសញ្ញាណ​ថា មាន​ជន​ជាតិ​រុស្ស៊ី​៣​នាក់​គឺ​ Igor Girkin, Sergey Dubinskiy និង​ Oleg Pulatov ​និងជន​ជាតិ​អ៊ុយក្រែន​ម្នាក់​មាន​ឈ្មោះ Leonid Karchenko។

ចៅក្រម Westerbeke និយាយថា ​ពួក​អ្នក​ស៊ើបអង្កេតនឹង​មិន​សុំ​ឲ្យ​ប្រទេស​រុស្ស៊ី​និង​អ៊ុយក្រែន​ធ្វើ​បត្យាប័ន​ជន​សង្ស័យ​ទាំង​នោះ​ទេ ​ហើយ​បាន​និយាយ​ទៀត​ថា ​ប្រទេស​ទាំង២ហាម​ឃាត់​ការ​ធ្វើ​បត្យាប័ន​នេះ។ ផ្ទុយ​ទៅ​វិញ លោក​ចៅក្រម​បាន​និយាយទៀត​ថា រុស្ស៊ីនឹង​ត្រូវ​បាន​សុំ​ឲ្យ​បញ្ជូន​ដីការទៅ​ឲ្យ​ជនសង្ស័យ «ដែលបាន​ស្ថិត​នៅ​ក្នុង​សហព័ន្ធ​រុស្ស៊ី»។

​ទោះ​ជាយ៉ាង​ណាក៏ដោយ ​រុស្ស៊ីមិន​អាច​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទេ​នៅ​ពេល​ដែល​ខ្លួនបាន​បដិសេធ​ពីការ​ទាក់​ទិន​នៅ​ក្នុងការ​ធ្លាក់​យន្តហោះ​នោះ​ ហើយ​ជា​រឿយ​ៗ​បាន​ប្រឆាំង​នឹងការ​ស៊ើបអង្កេត​នោះ។

​លោក Wilbert Paulissen ប្រធាន​ប៉ូលិស​ជាតិ​ហូឡង់ ​បាន​ប្រកាស​ថា ​ការ​កាត់​ទោស​ជន​សង្ស័យ ​នឹង​ចាប់​ផ្តើម​ក្នុង​ទីក្រុង​ឡាអេនៅ​ខែ​មិនា ​ឆ្នាំ​២០២០ ថ្វីបើជន​សង្ស័យអាច​ត្រូវកាត់​ទោសដោយ​កំបាំង​មុខក៏ដោយ៕

XS
SM
MD
LG