ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នកស៊ើបអង្កេតថា​កាំជ្រួច​មីស៊ីល​ដែល​បាញ់​ទម្លាក់​យន្តហោះ​ជើងហោះ​ហើរ​លេខ MH17 ​ជារបស់​កងពលតូច​រុស្ស៊ី


លោក Wilbert Paulissen ក្រុម​ស៊ើបអង្កេត​រួម​ថ្លែង​អំពីលទ្ធផល​បឋម​ស៊ើបអង្កេត​ពី​ការបាញ់ប្រហារ​យន្តហោះ​ MH17 អំឡុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ Nieuwegein​ ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី​២៨ កញ្ញា ឆ្នាំ ២០១៨។
លោក Wilbert Paulissen ក្រុម​ស៊ើបអង្កេត​រួម​ថ្លែង​អំពីលទ្ធផល​បឋម​ស៊ើបអង្កេត​ពី​ការបាញ់ប្រហារ​យន្តហោះ​ MH17 អំឡុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ Nieuwegein​ ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី​២៨ កញ្ញា ឆ្នាំ ២០១៨។

​អ្នក​ស៊ើបអង្កេត​អន្តរជាតិ​ដែល​ស៊ើបអង្កេត​ការ​បាញ់​ទម្លាក់​យន្តហោះ​ជើង​ហោះ​ហើរ​លេខ​ MH 17 ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ម៉ាឡេស៊ី​នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន​កាល​ពី​៤ឆ្នាំ​មុន​បាន​កំណត់​អត្តសញ្ញាណ​ថា កងពល​តូច​រុស្ស៊ី​ដែល​ពួកគេ​ជឿ​ជាក់​ថា​មាន​កាំជ្រួច​មីស៊ីល​នោះ​ដែល​បាន​ប្រើ​ដើម្បី​បាញ់​ទម្លាក់​យន្តហោះ​ Boeing 777។

នេះជា​លើក​ទី​មួយដោយ​ក្រុម​ស៊ើប​អង្កេតរួម​គ្នា​ដែល​ត្រូវបាន​បង្កើត​ឡើង​ដោយ​រដ្ឋ​អាជ្ញា​មក​ពី​ប្រទេស​ហូឡង់ ​អ៊ុយក្រែន ​ម៉ាឡេស៊ី​និង​ប្រទេស​អូស្រ្តាលី ​បាន​ប្រាប់​ឲ្យ​ដឹងថា មាន​ការ​ពាក់​ព័ន្ធ​ប្រទេស​រុស្ស៊ី។

​ពួកអ្នក​ដំណើរ​២៨៣​នាក់​និង​ពួក​អ្នក​បើក​បរ​ជាង​១៥​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ពេល​ដែល​យន្តហោះ​នោះ​បាន​ត្រូវ​គេ​បាញ់ទម្លាក់​កាល​ពី​ថ្ងៃ​ទី១៧ ​ខែ​កក្កដា ​ឆ្នាំ​២០១៤។ ​ឧបទ្ទវហេតុ​នេះ​បាន​កើត​មាន​ឡើង​នៅពេល​ដែល​យន្តហោះ​នោះ​បាន​ហោះប្រហែល​៣ម៉ោង​ចេញ​ពីក្រុង Amsterdam ​ទៅកាន់​ក្រុង Kuala Lumpur ។

ក្រុម​ស៊ើប​អង្កេត​រួម​គ្នា JITបាន​ចេញ​ផ្សាយ​ភស្តុតាង​ប្រាប់​ឲ្យ​ដឹងថា យន្តហោះ​នោះ​បានត្រូវ​បាញ់ចំ​ដោយ​កាំជ្រួច​មីស៊ីល​បាញ់​ពីដី​ទៅ​អាកាសរបស់រុស្ស៊ីឈ្មោះ​ BUK ដែល​បាន​បាញ់​ចេញ​ពី​ប្រទេស​រុស្ស៊ីឆ្លងចូលក្នុង​តំបន់​ខាង​កើត​ប្រទេស​អ៊ុយ ក្រែន។ នៅឯ​សន្និសីទ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ទីក្រុង​ឡាអេ ​លោក Fred Westerbeke ប្រធាន​រដ្ឋ​អាជ្ញា​បាន​និយាយ​ថា ​ពួក​អស់​លោកបាន​បង្ហាញ​ពី​ប្រភព​នៃ​ប្រដាប់​បាញ់​កាំជ្រួច​មីស៊ីល​ដែល​បាន​ប្រើ។ ​លោក​និយាយ​ទៀត​ថា ​ពួក​គេ​មាន​ភស្តុតាងនៅ​ក្នុង​បន្ទប់​តុលាការ៕

XS
SM
MD
LG