រដ្ឋាភិបាលថា សេរីភាពសារព័ត៌មានភាពល្អប្រសើរ ខណៈសង្គមស៊ីវិលមើលឃើញការរឹតត្បិត
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ក្រសួងព័ត៌មានចេញរបាយការណ៍ថ្មីមួយបង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរជាងមុន ប៉ុន្តែនៅក្នុងការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី ៣១ នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី ថ្លែងក្នុងបទសម្ភាសន៍ជាមួយវីអូអេថា អ្នកសារព័ត៌មានក្នុងស្រុកនៅបន្តរងការយាយីទាំងលើរាងកាយ និងតាមផ្លូវច្បាប់ ក៏ដូចជាការរឹតត្បិតផ្សេងទៀត។ សូមអស់លោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងលោក ហ៊ុល រស្មី អ្នករាយការណ៍ព័ត៌មានឱ្យវីអូអេ និងលោក ណុប វី ពីរាជធានីភ្នំពេញដូចតទៅ៕