បទសម្ភាសន៍ VOA៖ លោក ចាប ញ៉ាលីវុធ រំឭកពីស្នាព្រះហស្ថនិងការដឹកនាំប្រកបដោយមេត្តាករុណារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលទិវង្គតកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសបារាំងក្នុងព្រះជន្មាយុ៧៧ព្រះវស្សា។ ព្រះអង្គមានព្រះរាជតួនាទីជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនិងបានកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាពីឆ្នាំ១៩៩៣ដល់ឆ្នាំ១៩៩៧។ ព្រះអង្គក៏បានកាន់តំណែងជាព្រះប្រធានរដ្ឋសភាពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០០៦។ លោក ចាប ញ៉ាលីវុធ ជាប្អូនប្រុសម្តាយតែមួយជាមួយនឹងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងជាអនុប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចបានផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេង អ្នកយកព័ត៌មានវីអូអេខេមរភាសាអំពីកេរដំណែលរបស់ព្រះអង្គដូចតទៅ៖