ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​ការងារ​បញ្ចប់​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ទាំង​លំបាក​ក្រោយ​មាន​ការ​រារាំង​

ក្រុម​សហជីព​ និង​សមាគម​ប្រមាណជាង​ ២០ក្រុម​ និង​កម្មករ​​រោងចក្រ​កាត់ដេរ​ សំណង់​ ក្រុម​អ្នក​បររ៉ឺម៉​កង់បី​ និង ក្រុម​យុវជន​ជាង ១០០០ នាក់ ប្រារព្ធ​​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​​លើក​ទី​១៣១​ នៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ២០១៧​។ (ខាន់ សុគុំមនោ​/ VOA)

ការ​ជួបជុំ​​​​នោះ​ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាង​១០០​នាក់​ ​ប្រដាប់​ដោយ​អាវុធ ខែល​ការពារ​ ដំបង​ឆក់​ ​និង​កាំ​ភ្លើង​ជា​ដើម​ បាន​ដាក់​របាំង​រារាំង​ការ​ដាក់​ញត្តិ​នោះ​ ​ហើយ​​​បាន​បញ្ជា​ឲ្យ​ក្រុម​កម្មករ​ទាំង​នោះ​បិទ​មីក្រូ និង​រំសាយ​ការ​ជួបជុំ ដោយ​អះអាង​ថា​ ​ការ​ជួបជុំ​ ​និង​ហែ​ក្បួន​ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់​ធ្នាប់​សង្គម។

នៅ​ព្រឹក​ថ្ងៃ​ទី​១ ​ខែ​ឧសភា​នេះ​ ​ក្រុម​សហព័ន្ធ​សហជីព​កម្មករ​ធ្វើ​ការ​ក្នុង​វិស័យ​ការងារ​ប្រមាណ​ជាង​១ពាន់​នាក់​ ​បាន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣១​ ​ដោយ​មាន​ការ​រារាំង​ពី​អាជ្ញាធរ​ប្រដាប់​ដោយ​អាវុធ។ ទោះ​ជា​យ៉ាង​ណា ក្រោយ​ការ​ចរចា​រវាង​តំណាង​កម្មករ ​និង​អាជ្ញាធរ ក្រុម​អ្នក​ប្រារព្ធ​ទិវា​នោះ​ ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សម្ដែង​មតិ​ក្បែរ​រដ្ឋសភា និង​ដាក់​ញត្តិដើម្បី​បង្ហាញ​ពី​បញ្ហា​របស់​ពួក​គេ។

ក្រុម​សហជីព​ និង​សមាគម​ប្រមាណជាង​ ២០ក្រុម​ និង​កម្មកររោងចក្រ​កាត់ដេរ​ សំណង់​ ក្រុម​អ្នក​បររ៉ឺម៉​កង់បី​ និង ក្រុម​យុវជន​ជាង ១០០០ នាក់ ប្រារព្ធទិវា​ពលកម្ម​អន្តរជាតិ​ខួបលើក​ទី​១៣១​ នៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ២០១៧​។ (ខាន់ សុគុំមនោ​/ VOA)

ក្រុម​កម្មករ​ដែល​ដឹកនាំ​ដោយ​ក្រុមសហជីព​ ​និង​សមាគម​ប្រមាណ​ជា​២០ បាន​ជួបជុំ​គ្នា​នៅ​ខាង​មុខ​ស្ថាន​ទូត​រុស្ស៊ី ដោយ​មាន​ការ​ស្រែក​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ​ ​លើកជា​បដា​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ និង​ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា​ ​ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​ ជួយ​ដោះ​ស្រាយ​ទុក្ខ​កង្វល់​របស់​ពួកគេ។

អាជ្ញាធរ​ប្រដាប់​ដោយ​ដំបងឆក់​ ​អាវុធ ​និង​របាំងការពារ ត្រូវ​បាន​គេ​ពង្រាយ​ ​ដើម្បីការពារមិន​ឲ្យ​ក្បួន​សហជីព​ ​កម្មករ​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា​ជាតិ ក្នុង​ទិវា​ពលកម្ម​អន្តរជាតិខួប​លើក​ទី​១៣១​ នៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ២០១៧​។ (ខាន់ សុគុំមនោ​/ VOA)

ការ​ជួបជុំនោះ​ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាង​១០០​នាក់​ ​ប្រដាប់​ដោយ​អាវុធ ខែល​ការពារ​ ដំបង​ឆក់​ ​និង​កាំ​ភ្លើង​ជា​ដើម​ បាន​ដាក់​របាំង​រារាំង​ការ​ដាក់​ញត្តិ​នោះ​ ​ហើយ​បាន​បញ្ជា​ឲ្យ​ក្រុម​កម្មករ​ទាំង​នោះ​បិទ​មីក្រូ និង​រំសាយ​ការ​ជួបជុំ ដោយ​អះអាង​ថា​ ​ការ​ជួបជុំ​ ​និង​ហែ​ក្បួន​ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់​ធ្នាប់​សង្គម។

អ្នកស្រី​ ដោក សុវណ្ណ​ ​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​មួយ​រូប​ក្នុង​ចំណោម​អ្នក​ចូល​រួម​ជាង​ ១០០០​នាក់ នាៅព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​ប្រាប់​ VOA ​ថា​ អ្នកស្រី​ និង​កម្មករ​ផ្សេង​ទៀត​ចូល​រួម​ប្រារព្ធ​ទិវា​ពល​កម្ម​អន្តរជាតិ​នេះ​ ដើម្បី​ទាមទារ​សិទ្ធិ​ដែល​មិនទាន់​មាន​ការ​គោរព​បាន​ពេញ​លេញ​របស់​ពួក​គាត់។ អ្នកស្រី​បន្ថែម​ថា​ ​ការ​ទាមទារ​របស់​កម្មករ​ក្នុង​ពេល​កន្លង​មក​ ​មិន​ទាន់​មាន​ការ​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព​ពី​រដ្ឋាភិបាល​នៅ​ឡើយទេ។

​អ្នកស្រី ដោក សុវណ្ណ លើក​ឡើង​ថា៖

​«កម្មករ​យើង​នៅ​បាត់​បង់​សិទ្ធិ​សេរីភាព​ច្រើន​នៅ​កន្លែង​ការងារ​ ​ហើយ​ទី​បំផុត​ហ្នឹង​គឺ​រោងចក្រ​ក៏​មិន​ទាន់​បាន​គោរព​សិទ្ធិ​កម្មករ​យើង​ឲ្យ​បាន​១០០​ភាគរយ​ដែរ​ ​គឺ​នៅ​មាន​ការ​គំរាម​កំហែង ជា​ពិសេស​គឺ​ពួក​ខ្ញុំ​ជា​ថ្នាក់​ដឹកនាំ​សហជីព»។

​ការ​ដាក់​របាំង​រារាំង​ការ​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា​ជាតិ​នេះ ​បាន​បន្ត​អស់​រយៈពេល​ជាង​១​ម៉ោង​ មុន​ពេល​អាជ្ញាធរ​សម្រេច​ឲ្យ​ក្បួន​របស់​កម្មករ​ជាង​១ពាន់​នាក់​នោះ​ចូល​ទៅ​ជិត​អគារ​រដ្ឋសភា​ ដើម្បី​សម្ដែង​មតិ​ ​និង​ដាក់​ញត្តិ​ ​បន្ទាប់​ពី​មាន​ការ​ចរចា​រវាង​តំណាង​កម្មករ​ ​និង​អាជ្ញាធរ។

​ខណៈ​កំពុង​សម្ដែង​មតិ​ តំណាងរាស្ត្រ​គណ​បក្ស​កាន់​អំណាច​ និង​ជា​សមាជិក​គណៈកម្មការ​ទទួល​ពាក្យ​បណ្ដឹង​នៃ​រដ្ឋសភា​ ក៏​បាន​ចេញ​មក​ទទួល​ញត្តិ​ និង​រំសាយ​ការ​ជួបជុំ​នោះ​នៅ​ម៉ោង​ប្រមាណ​ជា​១១​ព្រឹក។

អ្នក​ស្រី​ ឡោក​ ខេង​ សមាជិក​រដ្ឋសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ចេញពីរដ្ឋសភាមកទទួលញត្តិពីក្រុមសហជីព និងកម្មករ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ២០១៧​។ (ខាន់ សុគុំមនោ​/ VOA)
អ្នក​ស្រី​ ឡោក​ ខេង​ សមាជិក​រដ្ឋសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ចេញពីរដ្ឋសភាមកទទួលញត្តិពីក្រុមសហជីព និងកម្មករ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ២០១៧​។ (ខាន់ សុគុំមនោ​/ VOA)

លោកស្រី​ ​ឡោក ខេង​ ​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​ ​និង​ជា​សមាជិក​គណៈកម្មការ​ទទួល​ពាក្យ​បណ្ដឹង​នៃ​រដ្ឋសភា បាន​សន្យា​ដល់​ក្រុម​អ្នក​ចូលរួម​ក្នុង​ពេល​នោះ​ថា​ ​លោក​ស្រី​នឹង​យក​ញត្តិ​ដាក់​ទៅ​ប្រធាន​រដ្ឋ​សភា​ ​និង​រដ្ឋាភិបាល​ដើម្បី​ពិភាក្សា​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​កម្មករ។

លោកស្រី ឡោក ខេង មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​នឹង​ពាំនាំ​ទាំង​អស់​ ​យក​ទៅ​ជូន​សម្ដេច​ប្រធាន​រដ្ឋសភា​ដើម្បី​ផ្ញើ​ជូន​ទៅ​សម្ដេច​នាយក​រដ្ឋមន្ត្រី ហើយ​ដើម្បី​សម្រប​សម្រួល​ជា​បន្តបន្ទាប់​នៅ​ក្នុង​បរិបទ​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង»។

លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា និងក្រុម​ថ្នាក់ដឹកនាំ​សហជីព ថ្លែង​ទៅ​ក្រុម​កម្មករ​អំពី​ស្ថានភាព​ការងារ​ និង​ច្បាប់​ការងារនៅ​ទិវា​ពលកម្ម​អន្តរជាតិខួប​លើក​ទី​១៣១​ នៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ២០១៧​។ (ខាន់ សុគុំមនោ​/ VOA)

លោក​ ​អាត់ ធន់​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ ​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ពេល​ប្រារព្ធ​ទិវា​នោះ​ថា ការ​រារាំង​របស់​អាជ្ញាធរ​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​គឺ​ជា​ការ​បិទ​សិទ្ធិ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ ​និង​ការ​ជួប​ជុំ​របស់​កម្មករ​ ​ដែល​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។

លោកបន្ថែម​ថា​ ​បើ​ទោះ​បី​ជា​ក្រុម​សហជីព​ ​និង​កម្មករ​មិន​សូវ​ពេញ​ចិត្ត​នឹង​ការ​អនុញ្ញាត​ឲ្យ​ពួកគេ​សម្ដែង​មតិ និង​ដាក់​ញត្តិ​នៅ​ក្បែរ​រដ្ឋ​សភា​ ប៉ុន្តែ​លោក​ អាត់ ធន់ ​រំពឹង​ថា​ ញត្តិ​ដែល​តំណាង​រដ្ឋសភា​ទទួល​យក​ទៅ នឹង​មាន​ការ​ពិភាក្សា​ដើម្បី​ដោះស្រាយ។

លោក​បញ្ជាក់​ថា៖

«យើង​សង្ឃឹម​ថា​សភា​ ​និង​រដ្ឋាភិបាល​នឹង​ដោះ​ស្រាយ។ បើសិនជា​គាត់​មិន​ដោះ​ស្រាយ​គាត់​អាច​នឹង​មាន​បញ្ហា​ការ​គាំទ្រ​ពី​កម្មករ​ធ្លាក់​ចុះ។ អញ្ចឹង​គាត់​ចង់​បាន​កៅអី​អង្គុយ​បន្ត គាត់​ចង់​ធ្វើ​តំណាងរាស្ត្រ គាត់​ចង់​ធ្វើ​សភា គាត់​ចង់​ធ្វើ​នាយក​រដ្ឋមន្ត្រី គាត់​ចង់​ធ្វើ​អាជ្ញាធរ គាត់​ត្រូវ​តែ​ដោះ​ស្រាយ​ ​បើ​គាត់​អត់​ដោះ​ស្រាយ គាត់​អាច​បាត់​បង់​ឱកាស​របស់​គាត់»។

ក្រុម​សហជីព​ និង​សមាគម​ប្រមាណជាង​២០ ក្រុម​ និង​កម្មកររោងចក្រ​កាត់ដេរ​ សំណង់​ ក្រុម​អ្នក​បររ៉ឺម៉​កង់បី​ និង​ក្រុម​យុវជន​ជាង ១០០០ នាក់​ ចូលរួម​ហែ​ញត្តិ​ផ្ញើរ​ទៅ​កាន់​រដ្ឋធ​សភា នៅ​ទិវា​ពលកម្ម​អន្តរជាតិខួប​លើក​ទី​១៣១​ នៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ២០១៧​។ (ខាន់ សុគុំមនោ​/ VOA)

បើ​តាម​ញត្តិ​ដែល VOA ទទួល​បាន ​អ្នក​ចូល​រួម​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ទាំង​នោះ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​ចំនួន​១៩​ចំណុច។ ក្នុង​នោះ​ចំណុច​សំខាន់​មាន​ដូច​ជា ការ​ទាមទារ​ប្រាក់​ខែ​គោល​សម្រាប់​កម្មករ​ចំនួន២៥០​ដុល្លារ​ការ​គិតគូរ​ពី​សន្តិសុខ​សង្គម ការ​គិតគូរ​ពី​បញ្ហា​សុខភាព​ ​និង​សុវត្ថិភាព​កម្មករ​ ការ​ពង្រីក​វិសាល​ភាព​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ទៅ​លើ​កម្មករ​ ​និង​ការ​ស្នើ​ឲ្យ​កែ​ប្រែ​ច្បាប់​ស្ដីពី​សហជីព​ ដើម្បី​ធានា​នូវ​សេរីភាព​របស់​សហជីព​ក្នុង​ការ​ជួយ​កម្មករ។

បើ​ទោះ​ជា​មាន​ការ​រារាំង​ពី​ក្រុម​អាជ្ញាធរ​យ៉ាង​ណា​ក៏​ដោយ ការ​ដើរ​ក្បួន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ បាន​បញ្ចប់​ដោយ​គ្មាន​អំពើ​ហិង្សា​នោះ​ឡើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG