ជារឿងរាល់ឆ្នាំ សិស្សវិទ្យាល័យមួយក្រុមមកពីបណ្តាប្រទេសអាស៊ានចូលរួមក្នុងកម្មវិធីហ្វឹកហាត់យុវជនអ្នកដឹកនាំអាស៊ាន។ នេះជាកម្មវិធីរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលរៀបចំឡើងដើម្បីបណ្តុះបណ្តាលការដឹកនាំ ការទទួលខុសត្រូវ និងការពាក់ព័ន្ធក្នុងសហគមន៍សម្រាប់មេដឹកនាំទៅអនាគត។
ភ្ញៀវរបស់យើងនៅក្នុងកម្មវិធីហេឡូវីអូអេ នៅយប់ថ្ងៃព្រហស្បតិ៍ទី១០ខែឧសភានេះ គឺលោក ង៉ែត សុខខេង អ្នកដឹកនាំក្រុមសិស្សកម្ពុជា និងកញ្ញា លីម គឹមលួង ដែលជាសិស្សថ្នាក់ទី១២។ អ្នកទាំងពីរពិភាក្សាអំពីផលប្រយោជន៍នៃកម្មវិធីនេះតាមបទពិសោធន៍របស់ខ្លួន ព្រមទាំងបានឆ្លើយនិងសំណួររបស់អ្នកស្តាប់វីអូអេផងដែរ។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com
បទសម្ភាសន៍ជាមួយលោក ង៉ែត សុខខេង នៅពេលលោកធ្វើទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន៖