ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​និង​អាមេរិក​នឹង​ចែក​រំលែក​ព័ត៌មាន​ស៊ើប​ការ​សម្ងាប់​ទាក់​ទង​នឹង​ភេរវកម្ម


លោក John Kerry ចាប់​ដៃ​ជា​មួយ​លោក​ស្រី​ Sushma Swaraj រដ្ឋ​មន្ត្រី​ការបរទេស​ឥណ្ឌា​ មុន​ពេល​ចាប់​ផ្តើម​ការ​ប្រជុំ​មួយ​នៅ​ក្នុង​ក្រុង​ញូវដេលី​ កាល​ពី​ថ្ងៃ​៣០ ខែ​សីហា​នេះ។
លោក John Kerry ចាប់​ដៃ​ជា​មួយ​លោក​ស្រី​ Sushma Swaraj រដ្ឋ​មន្ត្រី​ការបរទេស​ឥណ្ឌា​ មុន​ពេល​ចាប់​ផ្តើម​ការ​ប្រជុំ​មួយ​នៅ​ក្នុង​ក្រុង​ញូវដេលី​ កាល​ពី​ថ្ងៃ​៣០ ខែ​សីហា​នេះ។

អាមេរិក​និង​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​ប្រកាស​ថា​ប្រទេស​ទាំង​ពីរ​នេះ​នឹង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម។

លោក​ស្រី ​Sushma Swaraj ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ឥណ្ឌា​បាន​និយាយ​ប្រាប់​ពួក​អ្នកកាសែត​នៅ​ក្នុង​ក្រុង​ New Delhi ​ថា​ ប្រទេស​ទាំង​ពីរដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​ខ្ជាប់​ខ្ជួន​នេះ​ នឹង​បង្កើន​ការ​បែង​ចែក​ព័ត៌មាន​បាន​មក​ពី​ការ​ស៊ើបការ​សម្ងាត់​និង​ជា​ពិសេស ធ្វើការ​ឱ្យ​មាន​កិច្ច​ប្រតិបត្តិការ​ដំបូង​នៃកិច្ច​ព្រម​ព្រៀង​មួយ​ស្តីពី​ការ​ប្តូរ​ព័ត៌មាន​អំពី​ពួកជន​ដែល​បាន​ត្រូវ​ស្គាល់​ឬ​ជាប់​សង្ស័យ​ថា​ជា​ពួក​ភេរវជន។

បើ​តាម​លោករដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​ John Kerry ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​យល់​ស្របគ្នា​ដែរ​អំពី​«ក្របខណ្ឌ​រួមពាក់​ព័ន្ធ​នឹង​ការ​កាត់​បន្ថយ​ឧក្រិដ្ឋកម្ម​តាម​បណ្តាញ​ Internet»។

ជាសរុប រដ្ឋមន្ត្រី​និងមន្ត្រី​នៃ​ប្រទេស​ឥណ្ឌា​និង​ស.រ.អា.​បាន​សរសើរ​ដល់​ទំនាក់​ទំនង​ខាង​យុទ្ធសាស្ត្រ​ និង​ខាង​សេដ្ឋកិច្ច​ដែល​បាន​ត្រូវ​ពង្រីក​ច្រើន​គួរ​សម​ដែល​លោក​រដ្ឋមន្ត្រី​ Kerry ​បាន​មាន​ប្រសាសន៍​ថា​ វា​កើត​ឡើង​នៅ​ពេល​សំខាន់​បំផុត។

ការ​សន្ទនា​ទូលំទូលាយ​ខាង​យុទ្ធសាស្ត្រ​និង​ខាង​ពាណិជ្ជកម្ម​លើក​ទីពីរ​រវាង​ស.រ.អា.​និង​ប្រទេស​ឥណ្ឌា​ ដែល​បាន​ប្រព្រឹត្ត​ទៅ​ជា​លើក​ដំបូង​នៅក្នុង​ប្រទេស​ឥណ្ឌា​ជា​ជំនួប​ថ្មីៗ​បំផុត​ក្នុង​បណ្តាការ​ជួប​ប្រជុំ​គ្នា​ និង​កិច្ច​ព្រម​ព្រៀង​សំខាន់ៗ​មួយ​ចំនួន​ដែល​បាន​ជំរុញ​រដ្ឋាភិបាល​ក្រុង​ New Delhi ​ដែល​មិន​ចូល​ក្នុង​បក្ស​សម្ព័ន្ធ​ណា​មួយ​នោះ ឱ្យ​មាន​ការ​ទាក់ទង​ជិត​ស្និទ្ធ​ច្រើន​ជាង​មុន​ជា​មួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ នៅ​ពេល​មាន​កង្វល់​ខ្លាំង​ឡើងៗ​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ទាំង​ពីរ​អំពី​ប្រទេស​ចិន​ដែល​មានការ​ទាមទារ​ទឹក​ដី​ច្រើន​ជាង​មុន៕

XS
SM
MD
LG