ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​និង​ស្រីលង្កា​ចុះកិច្ចព្រម​ព្រៀង​លើ​បញ្ហា​សុវត្ថិភាព​នុយក្លេអ៊ែរ


ប្រធានាធិបតី​ស្រីលង្កា​ លោក​ Mithripala Sirisena (កណ្តាល) និង​​ភរិយា​របស់​លោក​​ គឺ​លោក​ស្រី​ Jayanthi Sirisena​​ ចាប់​ដៃ​ជាមួយ​នាយក​រដ្ឋ​មន្រ្តី​ឥណ្ឌា លោក ​Narendra Modi​ (ស្តាំ) ​នៅ​ឯ​កិច្ច​ទទួល​ស្វាគមន៍​មួយនៅ​​វិមាន​ប្រធានាធិបតី​​ Rashtrapati Bhavan ក្នុង​ទី​ក្រុង​ញ៉ូវដេលី​ កាលពីថ្ងៃ​ទី​១៦ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥។
ប្រធានាធិបតី​ស្រីលង្កា​ លោក​ Mithripala Sirisena (កណ្តាល) និង​​ភរិយា​របស់​លោក​​ គឺ​លោក​ស្រី​ Jayanthi Sirisena​​ ចាប់​ដៃ​ជាមួយ​នាយក​រដ្ឋ​មន្រ្តី​ឥណ្ឌា លោក ​Narendra Modi​ (ស្តាំ) ​នៅ​ឯ​កិច្ច​ទទួល​ស្វាគមន៍​មួយនៅ​​វិមាន​ប្រធានាធិបតី​​ Rashtrapati Bhavan ក្នុង​ទី​ក្រុង​ញ៉ូវដេលី​ កាលពីថ្ងៃ​ទី​១៦ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥។

កាល​ពីថ្ងៃ​ច័ន្ទ​ ក្រុម​មេដឹកនាំ​នៃ​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ស្រីលង្កា​បាន​ធ្វើការ​ចរចា​គ្នា​អំពី​បញ្ហា​មួយ​ចំនួន​ធំ​មាន​គោល​ដៅ​ពង្រឹង​ទំនាក់​ទំនងយុទ្ធសាស្ត្រ​របស់​ពួក​គេ ​បង្កើន​ពាណិជ្ជកម្ម​និង​ដោះស្រាយជម្លោះ​យូរយា​មក​ហើយ​រវាង​ប្រទេស​ទាំង​ពីរ។

លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ Narendra Modi ​និង​លោក​ Maithripala Sirisena ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​នៃ​ប្រទេស​ស្រីលង្កា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​អំពី​សុវត្ថិភាព​បរមាណូ​ដែលត្រូវ​បាន​សរសើរ​ថា​ជា​«ឱកាស​មួយ​មិន​ធ្លាប់​មាន​ពី​ពេល​មុនៗ»​ដើម្បី​លើក​តម្កើង​ចំណង​ទាក់ទង​គ្នា​ទៅ​ឈាន​កាន់​កម្រិត​ថ្មី​មួយ​និង​ជា​សក្ខីភាព​មួយ​នៃ​ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរនេះ។

លោក ​Modi និង​លោក​ Sirisena ​បាន​យល់​ស្រប​គ្នា​អំពី​របៀប​ដោះ​ស្រាយ​មួយ «ប្រកប​ដោយ​ការ​ស្ថាបនា​និង​មនុស្សធម៌»​ដើម្បី​ដោះស្រាយ​បញ្ហា​អ្នកនេសាទ​ត្រី​របស់​ពួកគេ។ ជា​ញឹកញយ​ ពួក​អ្នកនេសាទ​មក​ពី​ប្រទេស​ទាំង​ពីរ​នេះត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​បានចូល​ទៅ​ក្នុង​ដែន​ទឹក​នៃ​ប្រទេស​នីមួយៗ។

លោក​ Sirisena​ បាន​សម្តែង​សេចក្តី​សង្ឃឹម​ថា ​មិត្តភាព​ជា​ថ្មី​នេះ​នឹងផ្តល់​អត្ថប្រយោជន៍​ទៅ​វិញ​ទៅ​មកនៅ​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ក្នុង​មូលដ្ឋាន​និង​ក្នុង​កម្រិត​អន្តរជាតិ​ផងដែរ។ ​ប្រទេសទាំង​ពីរ​នេះ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈស្តី​ពី​កសិកម្ម កិច្ច​សហប្រតិបត្តការ​សេដ្ឋកិច្ច ចំណង​ទាក់ទង​គ្នា​ខាង​វប្បធម៌​និង​ការផ្សា​ភ្ជាប់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ។​

លោក​ Sirisena​ និង​លោកស្រី​ Jayanthi Pushpa Kumari​ ជា​ភរិយា​លោក​បាន​ដាក់​កម្រង​ផ្កា​នៅ​ឯ​កន្លែង​អនុស្សារីយ៍​លោក​ Mahatma Gandhi ​ឥស្សរជន​សន្តិភាព​ឥណ្ឌា៕

XS
SM
MD
LG