ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកអូបាម៉ា​បំបែក​ភាព​ទល់​ច្រក​ផ្នែក​បរមាណួូ​ជាមួយ​លោក​មូឌី​នៅ​អំឡុង​ពេល​ទស្សនកិច្ច​នៅ​ឥណ្ឌា​


លោក​ប្រធានាធិបតី​ស.រ.អា.បារ៉ាក់អូបាម៉ា​ (ខាងឆ្វេង) និង​​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណារ៉េនត្រា មូឌី (ខាងស្តាំ) បានបំបែក​ភាពទាល់​ច្រក​​ដែល​មាន​ជា​យូរយារ​មក​ហើយ​អំពី​សន្ធិសញ្ញា​បរមាណូ​។
លោក​ប្រធានាធិបតី​ស.រ.អា.បារ៉ាក់អូបាម៉ា​ (ខាងឆ្វេង) និង​​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណារ៉េនត្រា មូឌី (ខាងស្តាំ) បានបំបែក​ភាពទាល់​ច្រក​​ដែល​មាន​ជា​យូរយារ​មក​ហើយ​អំពី​សន្ធិសញ្ញា​បរមាណូ​។

កាល​ពី​ថ្ងៃ​អាទិត្យ​ លោក​ប្រធានាធិបតី​ស.រ.អា.បារ៉ាក់អូបាម៉ា​ (Barack Obama)និងនាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណារ៉េនត្រា មូឌី (Narendra Modi) បានបំបែក​ភាពទាល់​ច្រកដែល​មាន​ជា​យូរយារ​មក​ហើយ​អំពី​សន្ធិសញ្ញា​បរមាណូ​ ដោយ​លោក​ទាំង​ពីរ​បាន​កត់​សម្គាល់​ថា​«មិត្តភាព» របស់​អស់​លោក​ជា​កត្តា​បន្ថែមសម្រាប់​ឲ្យ​មាន​ចំណង​ទាក់ទង​គ្នា​ខាង​ការទូត​ជិតស្និទ្ធ​ជាង​មុន។​

តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពី​លោក​បាន​អញ្ជើញ​ទៅដល់ប្រទេស​ឥណ្ឌា​ មេដឹកនាំ​ស.រ.អា.រូប​នោះ​បាន​មាន​ប្រសាសន៍​ថា​លោក​និង​លោក​ Modi បាន​"យល់​ស្រប​គ្នា​ក្នុង​ការ​ពង្រឹង"កិច្ច​សហប្រតិបត្តិការ​ខាង​ការពារ​ប្រទេសនិង​ខាង​សន្តិសុខរវាង​ប្រទេស​ទាំង​ពីរ។​

លោក​ Modi បាន​មាន​ប្រសាសន៍​ថា​ការទាក់ទង​គ្នា​រវាង​ស.រ.អា.និង​ប្រទេស​ឥណ្ឌា​ «ឋិត​នៅ​កម្រិតថ្មីមួយ»។

លោកអូបាម៉ា​កំពុង​បំពេញ​ទស្សនកិច្ច​បី​ថ្ងៃនៅ​ក្នុង​ប្រទេស​ឥណ្ឌា​ដែលនៅ​ក្នុង​ឱកាស​នោះ​លោក​នឹង​ក្លាយ​ទៅជា​មេដឹកនាំ​អាមេរិកាំង​ទី​មួយ​ដែល​ចូល​រួម​ក្នុង​ពិធីប្រារព្ធ​ទិវា​សាធារណរដ្ឋ​របស់​ប្រទេសឥណ្ឌា។​

លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ Modi បាន​បង្ហាញ​អំពី​សារៈសំខាន់​នៃ​ទស្សនកិច្ច​នេះ​ដោយ​លោក​មិន​បាន​ធ្វើតាម​ពិធីការ​ទេ​ និង​បានអញ្ជើញ​ទៅ​ទទួល​លោកអូបាម៉ា​ដោយ​ផ្ទាល់​នៅ​ឯចំណត​យន្តហោះ​ហើយ​បាន​ឱប​លោក​ប្រធានាធិបតី​ផង​ដែរ៕

XS
SM
MD
LG