ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​ក្លាយជា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​ពេល ២៤ ម៉ោង​ច្រើន​បំផុត​ក្នុង​ពិភពលោក


រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ម្នាក់​យក​សំណាក​ពី​ក្នុង​ច្រមុះ​របស់​​អ្នក​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩​ម្នាក់​នៅ​ក្រុង​ Hyderabad ប្រទេស​ឥណ្ឌា ថ្ងៃ​ទី២៨ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ម្នាក់​យក​សំណាក​ពី​ក្នុង​ច្រមុះ​របស់​​អ្នក​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩​ម្នាក់​នៅ​ក្រុង​ Hyderabad ប្រទេស​ឥណ្ឌា ថ្ងៃ​ទី២៨ ខែសីហា ឆ្នាំ២០២០។

ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ថ្មី​ចំនួន ៧៨.៧៦១ ករណី ក្នុង​រយៈពេល ២៤ ម៉ោង​នៅ​ថ្ងៃ​អាទិត្យ​នេះ។ នេះ​គឺ​ជា​តួលេខ​ឆ្លង​ខ្ពស់​បំផុត​ក្នុង​រយៈពេល​មួយ​ថ្ងៃ​នៅ​ក្នុង​ពិភពលោក ចាប់​តាំង​ពី​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ នេះ​ចាប់ផ្ដើម​កើតមាន​មក និង​ស្រប​ពេល​ដែល​ប្រទេស​ឥណ្ឌា​កំពុង​តែ​បន្ដ​បើក​សកម្មភាព​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើង​វិញ។

នេះ​គឺ​ជា​ថ្ងៃ​ទី​បួន​ជាប់​គ្នា​ហើយ​ដែល​ឥណ្ឌា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន​ជាង ៧៥.០០០។

ឥណ្ឌា​ដែល​មាន​ប្រជាជន​សរុប​ចំនួន ១ ពាន់ ៤ រយ​លាន​នាក់ បាន​ក្លាយជា​ប្រទេស​លំដាប់​ទី ៣ លើ​ពិភពលោក បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​ប្រេស៊ីល ដែល​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ច្រើន​បំផុត ដែល​មាន​ចំនួន ៣ លាន ៥ សែន​ករណី និង​មាន​ករណី​ស្លាប់​ជាង ៦៣.០០០ ករណី។ នេះ​បើ​យោង​តាម​ស្ថិតិ​ផ្លូវការ​ដែល​ផ្ដល់​ដោយ​ក្រសួង​សុខាភិបាល​របស់​ឥណ្ឌា៕

XS
SM
MD
LG