ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រាសាទ​ Taj Mahal ​ដ៏​ល្បី​របស់​ឥណ្ឌា​​បើក​ទ្វារ​​ឡើង​វិញ​បន្ទាប់​ពី​​បិទ​អស់​​៦​ខែ


អ្នក​ទេសចរ​មួយ​ចំនួន​តូច​មក​ទស្សនា​ប្រាសាទ​បុរាណ Taj Mahal នៅ​ពេល​ដែល​ប្រាសាទ​នេះ​ត្រូវ​បាន​បើក​ឡើង​វិញ នៅ​ក្នុង​ក្រុង Agra ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។
អ្នក​ទេសចរ​មួយ​ចំនួន​តូច​មក​ទស្សនា​ប្រាសាទ​បុរាណ Taj Mahal នៅ​ពេល​ដែល​ប្រាសាទ​នេះ​ត្រូវ​បាន​បើក​ឡើង​វិញ នៅ​ក្នុង​ក្រុង Agra ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។

ប្រាសាទ​បុរាណ​សតវត្ស​ទី​១៧ Taj Mahal ​ដ៏​ល្បីល្បាញរបស់​ឥណ្ឌា​ដែល​ត្រូវ​បាន​បិទ​អស់​រយៈពេល​ដ៏យូរមិន​ធ្លាប់​មាន​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាត​ត្បាត​វីរុស​កូរ៉ូណា​នោះ​ ត្រូវ​បាន​បើកឡើង​វិញ​ហើយ​នៅ​ថ្ងៃ​ចន្ទ​ សម្រាប់អ្នក​ទេសចរ​ចូល​ទស្សនា។​

ការ​បើក​ទ្វារ​ឡើវ​វិញនូវ​ប្រាសាទ​ដែល​ធ្វើ​ពី​ថ្ម​ម៉ាប​ពណ៌​សក្នុង​យុគ​សម័យ Mughal ក្នុងទី​ក្រុង Agra​ ដែល​ត្រូវ​បាន​បិទ​អស់​រយៈពេល​៦​ខែ​ កន្លង​ទៅ​នោះ ជា​សញ្ញា​មួយដែល​ថា ​ប្រទេស​ឥណ្ឌា​ដែល​ទទួល​រង​ពី​ការ​រាត​ត្បាត​ខ្លាំង​បំផុត​ទី​២ ដោយ​ជំងឺកូវីដ​១៩​នោះ​ នឹង​កាន់​តែ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​នានា​ ដើម្បី​សា្តរ​សេដ្ឋកិច្ច​ និង​ជីវភាព​របស់​ពលរដ្ឋ​ឡើង​វិញ​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​អ្នក​សង្កេតការណ៍មួយ​ចំនួន។​ ​

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​តម្រង់​ជួរ​ដ៏​វែងសម្រាប់​ការ​ចូល​ទស្សនា​ប្រាសាទ​ដ៏​ល្បី​មួយ​នេះ ដែល​គេធ្លាប់​ឃើញ​ក្នុង​ពេល​កន្លង​មក​ នៅ​មិន​ទាន់​កើត​មាននៅ​ឡើយ​ទេ។​ អ្នក​ទេសចរ​ម្នាក់​មក​ពីកោះ​តៃវ៉ាន់ និង​ក្រុម​គ្រួសារ​ឥណ្ឌា​មួយមក​ពី​ទី​ក្រុង​ញូវដែលី​ ត្រូវបាន​គេ​ឃើញ ជា​ភ្ញៀវ​ដំបូង​ ដែល​បាន​ចូល​ទស្សនា​ប្រាសាទ​ដ៏​ល្បី​ល្បាញរបស់​ឥណ្ឌា​មួយ​នេះ​ពេល​បើក​ឡើង​វិញ​កាល​ពី​ថ្ងៃ​ចន្ទ។ ​បរិវេណ​ក្នុងប្រាសាទ​នេះ​ក៏ត្រូវ​គេ​បាញ់​ថ្នាំ​សម្អាត​មេរោគ​ផង​ដែរ មុន​ពេល​ត្រូវបាន​បើក​ឱ្យភ្ញៀវចូល​ទស្សនា​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​របស់​ឥណ្ឌា។ ​

អ្នក​ទស្សនា​ប្រមាណ​តែ​៥.០០០​នាក់​ប៉ុណ្ណោះក្នុង​មួយ​ថ្ងៃ​ ត្រូវ​គេ​អនុញ្ញាត​ឱ្យ​ចូល​ទស្សនា​ក្នុងប្រាសាទ​ ហើយ​ការ​ដាក់​បម្រាម​ផ្សេងៗ ត្រូវ​បាន​ធ្វើឡើង​នៅ​ទី​នោះ​ ដោយ​សារ​តែ​ការ​ខ្លាច​ឆ្លង​នៃ​វីរុស​កូរ៉ូណា។​ អ្នក​ចូលទស្សនា​ទាំង​អស់​ត្រូវ​បាន​តម្រូវ​ឱ្យ​ពាក់ម៉ាស​ ហើយ​រាល់​ការ​ទិញ​សំបុត្រ​ចូល​ទស្សនា​ត្រូវ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អនឡាញ​តែ​ប៉ុណ្ណោះ។

តាម​តួលេខ​របស់​សាកល​វិទ្យាល័យ​ Johns Hopkins របស់​អាមេរិក​ បាន​ឱ្យ​ដឹង​ថា​ មក​ដល់ពេល​នេះ ប្រទេស​ឥណ្ឌា​មាន​អ្នក​ឆ្លងជំងឺ​កូវីដ​១៩ ជិត​៥,៥​លាន​នាក់ហើយ។ បើ​តាម​មន្ត្រី​ឥណ្ឌា​ថា​ ចំនួន​ជាង​៤​លាន​ករណីថ្មីនៃ​វីរុសកូរ៉ណា​ កើត​មាន​ឡើង​ក្នុង​រយៈ​ពេល​តែ​ពីរ​ខែ​ចុង​ក្រោយ​នេះ​តែប៉ុណ្ណោះ៕

XS
SM
MD
LG