ប្រទេសឥណ្ឌានៅតែប្រកាន់ភាពជាដៃគូគ្មានងាករេជាមួយប្រទេសរុស្ស៊ី
- Anjana Pasricha
- VOA News
ទោះជាមានសម្ពាធពីក្រុមប្រទេសលោកខាងលិចក៏ដោយ ក៏ប្រទេសឥណ្ឌានៅតែប្រកាន់ភាពជាដៃគូគ្មានងាករេជាមួយប្រទេសរុស្ស៊ី ដោយមិនព្រមថ្កោលទោសសង្គ្រាមនៅប្រទេសអ៊ុយក្រែន ហើយក៏មិនបានចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរដ្ឋាភិបាលក្រុងម៉ូស្គូទេ។ អ្នកស្រី Anjana Pasricha រាយការណ៍ពីក្រុងញូវដែលីថា ការណ៍នេះគ្មានផលប៉ះពាល់លើចំណងទាក់ទងរបស់ឥណ្ឌាជាមួយសហរដ្ឋអាមេរិកទេ។ លោក ពិន ស៊ីសុវណ្ណប្រែសម្រួលសេចក្តីរាយការណ៍នេះ៕