ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ឥណ្ឌា​នឹង​ជួប​ជាមួយ​​ប្រធានាធិបតី​ចិន​នៅ​ក្នុង​ប្រទេស​ចិន


លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi អញ្ជើញ​ចូលរួ​ក្នុង​កិច្ចសន្ទនា​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​សេដ្ឋកិច្ច​កំពុង​ងើប​ឡើង នៅ​ក្នុង​ក្រុង Xiamen ប្រទេស​ចិន កាលពី​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi អញ្ជើញ​ចូលរួ​ក្នុង​កិច្ចសន្ទនា​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​សេដ្ឋកិច្ច​កំពុង​ងើប​ឡើង នៅ​ក្នុង​ក្រុង Xiamen ប្រទេស​ចិន កាលពី​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧។

គេ​រំពឹង​ថា លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi នឹង​ជួប​ជាមួយនឹង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ក្នុង​សប្តាហ៍​នេះ ខណៈ​ដែល​ប្រទេស​ជិតខាង​គ្នា​ទាំងពីរ​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ចំណងទាក់ទង​ដែល​ប្រេះឆា ប្រសើរ​ឡើង​វិញ។ ​

មេដឹកនាំ​ទាំង​ពីរ​នាក់​នេះ​នឹង​ជួប​គ្នា​នៅ​ក្នុង​ទីក្រុង Wuhan នៃ​ប្រទេស​ចិន នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ។ នេះ​បើ​យោង​តាម​ក្រសួង​ការបរទេស​នៃ​ប្រទេស​ចិន​និង​ប្រទេស​ឥណ្ឌា​ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ។ ​

លោក Wang Yi រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា អ្នកស្រី Sushma Swaraj ក្នុង​ទីក្រុង​ប៉េកាំង​ថា «ផលប្រយោជន៍​រួម​របស់​យើង​គឺ​សំខាន់​ជាង​ការ​ខ្វែង​គំនិត​គ្នា​របស់​យើង​ខ្លាំង​ណាស់។ ប្រទេស​ទាំងពីរ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ចង​មិត្តភាព​យូរអង្វែង សហការ​គ្នា​ដើម្បី​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ និង​ការ​អភិវឌ្ឍន៍​រួម​គ្នា‍​នោះ​ទេ»។ ​

លោក Wang Yi ​បាន​បន្ថែម​ទៀត​ថា «កិច្ចប្រជុំ​កំពូល​នេះ​នឹង​ឆ្ពោះ​ទៅ​រក​ការជឿ​ទុក​ចិត្ត​គ្នា​ទៅវិញ​ទៅ​មក​រវាង​ប្រទេស​ជិតខាង​គ្នា​ទាំងពីរ​នេះ។ យើង​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា កិច្ចប្រជុំ​កំពូល​ផ្លូវ​ការ​នេះ​នឹង​ក្លាយ​ជា​ជោគជ័យ​ទាំងស្រុង​មួយ ហើយ​នឹង​ជា​ចំណុច​ចាប់​ផ្តើម​ដ៏​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​ឥណ្ឌា‍»។ ​

ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​បាន​រង្គោះរង្គើ​ចាប់​តាំង​ពី​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រយៈពេល​៧៣​ថ្ងៃ​ នៅ​តំបន់ Doklam កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន​មក។ តំបន់ Doklam នេះ គឺ​ជា​តំបន់​មួយ​នៅ​ក្នុង​ជួរ​ភ្នំ​ហិមាល័យ ដែល​អះអាង​រួម​គ្នា​ដោយ​ចិន ឥណ្ឌា និង​ប៊ូតាន។ ការ​ប្រឈម​មុខ​ដាក់​គ្នា​នេះ​កើតឡើង​នៅ​ពេល​ដែល​ចិន​មាន​ផែនការ​នឹង​សាងសង់​ផ្លូវ​មួយ​ទៅ​កាន់​តំបន់ Doklam នេះ ដែល​បាន​បណ្តាល​ឲ្យ​ឥណ្ឌា​បញ្ជូន​កងទ័ព​ទៅរារាំង​ដល់​ការ​សាងសង់​ផ្លូវ​នោះ៕

XS
SM
MD
LG