ភ្នំពេញ —
ធនាគារពិភពលោកនិងរដ្ឋាភិបាលកម្ពុជាទើបតែបង្ហាញរបាយការណ៍វាយតម្លៃភាពក្រីក្រនៅកម្ពុជាឆ្នាំ២០១៣នេះថា អត្រាភាពក្រីក្រនៅកម្ពុជាបានធ្លាក់ចុះ៥៣,២%នៅឆ្នាំ២០០៤មកនៅត្រឹម២០,៥%នៅឆ្នាំ២០១១។ ហើយឆ្នាំ២០១២ អត្រានៃភាពក្រីក្រអាចធ្លាក់ចុះរហូតដល់១៨,៦%។
នៅក្នុងរបាយការណ៍របស់ធនាគារពិភពលោកនិងរដ្ឋាភិបាលកម្ពុជាដែលមានកម្រាស់ចំនួន១៣៦ទំព័រនេះ បានឲ្យដឹងថា ជាលទ្ធផលការគណនាបង្ហាញថា អត្រាភាពក្រីក្រនៅកម្ពុជាបានធ្លាក់ចុះពី៥០,២%ទៅ២០,៥%ដែលលើសពីការរំពឹងទុករបស់អ្នកវិភាគនានា។ ក៏ប៉ុន្តែទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋដែលបានចាកផុតពីភាពក្រីក្រនៅមិនទាន់មានជីវភាពធូរធាធំដុំនោះទេ។ ពួកគេនៅតែងាយធ្លាក់ចូលក្នុងភាពក្រីក្រវិញយ៉ាងងាយ ប្រសិនបើមានគ្រោះតូចណាមួយកើតឡើង។
ក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ ចាប់ពីឆ្នាំ២០០៤ដល់ឆ្នាំ២០១១មានកត្តានាំមុខចំនួន៤ ដែលជំរុញឲ្យប្រជាពលរដ្ឋចាកផុតពីភាពក្រីក្រ៖ ទី១ ថ្លៃស្រូវអង្ករមានតម្លៃខ្ពស់ ទី២កំណើនអត្រាថ្លៃឈ្នួលពលកម្មនៅតាមជនបទ ទី៣ការកើនឡើងនូវការងារមានប្រាក់បៀវត្សរ៍នៅតាមជនបទ និងទី៤កំណើនប្រាក់ចំណូលពីការប្រកបរបរជំនួញតូចតាច។
ពីឆ្នាំ២០០៤ដល់ឆ្នាំ២០១១ ផលិតផលជាតិសរុប(ផសស)ប្រជាពលរដ្ឋក្នុងម្នាក់ៗ(គិតជាថ្លៃគោល២.០០០ដុល្លារ) បានកើនឡើង៥៤,៥%។ កំណើនកម្រិតនេះគឺធ្វើឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី១៥ក្នុងចំណោម១៧៤ប្រទេស។
ដោយសារផលិតផលជាតិសរុប (ផសស)ក្នុងប្រជាពលរដ្ឋម្នាក់មានកម្រិតទាបនៅឆ្នាំ២០០៤មានប្រមាណ៤០០ដុល្លារ ហើយនៅឆ្នាំ២០១១(ផសស) ក្នុងប្រជាពលរដ្ឋម្នាក់មានត្រឹមតែ៨២០ដុល្លារតែប៉ុណ្ណោះ ដូច្នេះចំនួននេះនៅទាបជាង១.០២៦ដុល្លារដែលជាកម្រិត(ផសស) ដើម្បីអាចចាត់ចូលជាប្រទេសមានប្រាក់ចំណូលជាមធ្យម។
ក៏ប៉ុន្តែប្រសិនណាបើកម្ពុជាអាចរក្សាកំណើនរបស់ខ្លួនបាន នោះកម្ពុជានិងក្លាយជាប្រទេសមានចំណូលជាមធ្យមនៅឆ្នាំ២០១៥។
លោកការឡូស សូប្រាដូ នាយកធនាគារពិភពលោកប្រចាំកម្ពុជាមានប្រសាសន៍នៅក្នុងសិក្ខាសាលាស្តីពីការវាយតម្លៃភាពក្រីក្រនៅកម្ពុជាថា ប្រទេសកម្ពុជាកន្លងមកនេះមានលទ្ធភាពក្នុងការបង្កើតស្ថិរភាពសង្គមរបស់កម្ពុជា។ ហើយការវាយតម្លៃនេះគឺយោងទៅលើកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានលក្ខណៈគួរឲ្យស្ងើចសរសើរគឺបានជាប់លំដាប់ថ្នាក់ក្នុងចំណោមប្រទេសកាត់បន្ថយភាពក្រីក្រក្នុងពិភពលោក។
លោកឧបនាយករដ្ឋមន្ត្រីគាត ឈន់ រដ្ឋមន្ត្រីប្រចាំការ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុរដ្ឋាភិបាល បានមានប្រសាសន៍ថា ការធ្លាក់ចុះនៃភាពក្រីក្រយ៉ាងគំហុករយៈពេលពីឆ្នាំ២០០៤ដល់ឆ្នាំ២០១១កន្លងទៅនេះគឺជាហេតុធ្វើឲ្យកម្ពុជាជាប់លំដាប់ថ្នាក់លេខ៤ក្នុងនាមជាប្រទេសដែលបានកាត់បន្ថយភាពក្រីក្រល្អជាងគេក្នុងពិភពលោក។
លោកបានបញ្ជាក់ថា ក្នុងរយៈពេលត្រឹមតែ៧ឆ្នាំ ប្រជាជនក្រីក្រចំនួន០,៧លាននាក់ក្នុងឆ្នាំ២០០៤ត្រូវបានកាត់បន្ថយឲ្យមកនៅត្រឹមតែ០,៣លាននាក់តែប៉ុណ្ណោះក្នុងឆ្នាំ២០១១។
មានប្រសាសន៍ប្រាប់ VOA ជាខេមរភាសាក្រោយពីលោកបញ្ចប់ការចូលរួមសិក្ខាសាលា លោកឧបនាយករដ្ឋមន្ត្រីគាត ឈន់មានប្រសាសន៍ថា នេះជាជោគជ័យមួយរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយបាននូវភាពក្រីក្រយ៉ាងហោចណាស់ឲ្យបាន១%ក្នុងមួយឆ្នាំ។
លោកនិយាយថា៖ «បាទជាជោគជ័យ ព្រោះនេះជាយុទ្ធសាស្ត្រដើម្បីកាត់បន្ថយភាពក្រីក្រឲ្យបានជាង១%ក្នុងមួយឆ្នាំ ឥឡូវនេះបានលឿន»។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា បើនិយាយពីធនធានធម្មជាតិដ៏ស្តុកស្តម្ភ ដែលមានក្នុងប្រទេសកម្ពុជា ព្រមទាំងមានជំនួយពីបរទេសផងនោះ គួរណាស់តែបានងើបចេញពីភាពក្រីក្របាត់ទៅហើយ។ ក៏ប៉ុន្តែដោយសារតែការចាត់ចែងធនធានបានធ្វើឲ្យមានគម្លាតកាន់តែធំឡើងរវាងអ្នកមាន និងអ្នកក្រគឺធ្វើឲ្យប្រជាពលរដ្ឋខ្មែរនៅតែមានភាពក្រីក្រមានទំហំធំធេងនៅឡើយ៕