ភ្នំពេញ —
របាយការណ៍ដែលមានកម្រាស់១៨០ទំព័ររៀបចំឡើងដោយគណៈកម្មការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរកឃើញថា បរាជ័យរាប់ឆ្នាំដោយបុគ្គលិករបស់ធនាគារ ADB នៅពេលដែលពួកគេរៀបចំផែនការ និងអនុវត្តគម្រោងផ្លាស់ប្តូរទីលំនៅ បានបង្កឱ្យមានផលប៉ះពាល់ដោយផ្ទាល់និងធ្ងន់ធ្ងរខាងផ្នែកសម្ភារៈដល់ពលរដ្ឋរាប់ពាន់នាក់។
អ្នកសរសេររបាយការណ៍នោះនិយាយថា បុគ្គលិករបស់ធនាគារ ADB ត្រូវតែទទួលយកការផ្លាស់ប្តូរគំនិតក្នុងការប្រើវិធីសាស្រ្តអនុវត្តគម្រោងផ្លាស់ប្តូរលំនៅដ្ឋានក្នុងពេលអនាគត ហើយពួកគេ បានអំពាវនាវឱ្យធនាគារនេះសងសំណងចំពោះការខូតខាតដែលកើតមានឡើង។
ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះពលរដ្ឋកម្ពុជាប្រមាណ ជា៤០០០គ្រួសារ ដែលក្នុងនោះ ភាគច្រើនជាអ្នកដែលមានជីវភាពក្រីក្របំផុតត្រូវបានគេដេញចេញដោយបង្ខំសម្រាប់យកទីតាំងនេះដើម្បីអភិវឌ្ឍផ្លូវរថភ្លើង។
នៅក្រោមច្បាប់ផ្ទាល់របស់ធនាគារ ADB គឺគ្មានជនណាម្នាក់ត្រូវទទួលនូវជីវភាពអាក្រក់ជាងមុនទេ។
ប៉ុន្តែរបាយការណ៍ដែលចេញមកកាលពីថ្ងៃសុក្របានបញ្ជាក់យ៉ាងច្បាស់ថាការបរាជ័យរបស់ធនាគារ ADB ក្នុងការអនុវត្តតាមច្បាប់របស់ខ្លួនឯងទាក់ទងនឹងការផ្លាស់ប្តូរទីលំនៅគឺមានន័យថាមានមនុស្សជាច្រើន ហើយក៏ប្រហែលជាស្ទើរតែទាំងអស់ផង គឺមានជីវភាពអន់ថយជាងមុន។ ហើយនេះគឺជាអ្វីដែលអ្នកសរសេររបាយការណ៍នេះនិយាយថាគួរតែជៀសវាង។
លោកដេវីដ ប្រេដ ប្រធានអង្គការការអភិវឌ្ឍន៍ដោយមានការចូលរួមអន្តរជាតិ (Inclusive Development International) ហើយដែលបានទាមទារតាំងពីឆ្នាំ២០១០ឱ្យផ្តល់សិទ្ធិដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយគម្រោងផ្លូវរថភ្លើងនេះ។
«នេះគឺជារបាយការណ៍ដែលបង្ហាញនូវកំហុសឆ្គងដ៏ច្រើនបំផុតនៅក្នុងប្រវត្តិនៃយន្តការទទួលខុសត្រូវរបស់ធនាគារ ADB។ ការរកឃើញនេះគឺពិតជាការឈឺចាប់មួយ ហើយអ្វីដែលរបាយការណ៍នេះអំពាវនាវសុំឱ្យធ្វើតាមនិយាម គឺមិនគ្រាន់តែជាការទាញយកគម្រោងនេះឱ្យគោរពតាមនិយាមអនុវត្តន៍ប៉ុណ្ណោះទេ ព្រោះវាមិនដែលត្រូវបានគេអនុវត្តតាមតាំងពីដើមទីមក ប៉ុន្តែ ការផ្លាស់ប្តូរគំនិតគឺជាអ្វី ដែលគេស្នើសុំឱ្យមាននៅ ធនាគារ ADB ចំពោះរបៀបដែលពួកគេប្រព្រឹត្តទៅលើពលរដ្ឋដែលរងផលប៉ះពាល់ដោយគម្រោងរបស់គេ និងវិធីដែលពួកគេដោះស្រាយការថែរក្សាផ្នែកសង្គមកិច្ចនិងបរិស្ថាន»។
កម្មវិធីស្តារផ្លូវរថភ្លើងត្រូវបានព្រមព្រៀងគ្នារវាងធនាគារ ADB និងរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០០៦។ ក្រោយពីឆ្លងកាត់សង្គ្រាមស៊ីវិលជាច្រើនឆ្នាំ ផ្លូវរថភ្លើង បានទ្រុឌទ្រោមនិងខូចខាតច្រើន។ នៅ ពេលនោះ ប្រទេសកម្ពុជាមានសន្តិភាពឡើងវិញ ហើយចង់ជួសជុលនិងដាក់ឱ្យរថភ្លើងដំណើរការឡើងវិញ។
ទឹកប្រាក់ដែលមានចំនួន១៤២លានដុល្លារនេះគឺជាលទ្ធផលនៃកិច្ចព្រមព្រៀងនេះ ហើយត្រូវគេយកមកប្រើប្រាស់សម្រាប់ការជួសជុល និងផ្លាស់ប្តូរផ្លូវរត់ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រនៅ ទូទាំងប្រទេស។
របាយការណ៍របស់ ADB បានបញ្ជាក់ថា ប៉ុន្តែតាំងតែពីដំបូងមកម្ល៉េះ គ្រប់ផ្នែកទាំងអស់នៃកម្មវិធីផ្លាស់ប្តូរទីលំនៅគឺមានការខុសឆ្គងយ៉ាងជ្រាលជ្រៅ។ បើទោះបីជារដ្ឋាភិបាលកម្ពុជាជាអ្នកទទួលខុសត្រូវលើការផ្លាស់ប្តូរទីលំនៅ ក៏ការងាររបស់ធនាគារ ADBត្រូវធានាថាដំណើរការនេះត្រូវធ្វើឡើងដោយត្រឹមត្រូវ។ ធនាគារបានទទួលស្គាល់ថាខ្លួនមិនបានធ្វើដូច្នេះទេ។
បញ្ជីនៃ កំហុសឆ្គងនៅក្នុងរបាយការណ៍នោះវែង ប៉ុន្តែផលវិបាកមួយនោះគឺមានក្រុមគ្រួសារជាច្រើនទទួលបានសំណងតិចជាងតម្លៃផ្ទះរបស់ពួកគេ ដែលបណ្តាលឱ្យពួកគេធ្លាក់ខ្លួនជំពាក់បំណុលកាន់តែច្រើន។
ចំណុចមួយទៀតគឺថាសំណងនោះ មិនត្រូវបានគេភ្ជាប់ទៅ នឹងអតិផរណាទេ។ ប្រការនេះមានន័យថា ជាឧទាហរណ៍ អ្នកដែលត្រូវគេផ្លាស់ទីលំនៅក្នុងឆ្នាំ២០១០ ទទួលបានសំណងក្នុងតម្លៃនៅ ឆ្នាំ២០០៦។
របាយការណ៍ក៏រិះគន់នូវកង្វះខាតសេវាកម្មនៅទីកន្លែងដែលគេផ្លាស់ទីលំនៅទៅដែរ ដែលនេះជាស្ថានភាពមួយដែលក្រុមសិទ្ធិមនុស្សនិយាយថាបានបង្កដោយផ្ទាល់ឱ្យកុមារចំនួនបីនាក់ក្នុងគ្រួសារដែលគេផ្លាស់ទីលំនៅស្លាប់បាត់បង់ជីវិត។
នៅក្នុងអត្ថាធិប្បាយជាសារអេឡិកត្រូនិកកាលពីថ្ងៃសុក្រ ធនាគារADBនិយាយថាក្នុងរយៈពេលពីរខែខាងមុខនេះខ្លួននឹងពិភាក្សាជាមួយភាគីផ្សេងៗដែលពាក់ព័ន្ធ ក្នុងនោះ មានក្រុមគ្រួសារដែលរងផលប៉ះពាល់និងរដ្ឋាភិបាលមុននឹងចេញនូវផែនការសកម្មភាពណាមួយ។
ចំពោះលោកដេវីត ប្រេដ វិញយល់ថារបាយការណ៍នេះគួរតែជាការចាប់ផ្តើមហើយមិនមែនជាចុងបញ្ចប់នៃដំណើរការនេះទេ។ លោកចង់ឱ្យបុគ្គលិកធនាគារ ADBទទួលខុសត្រូវចំពោះការបរាជ័យដែលនាំឱ្យមានការខូចខាតដូចនេះដល់ពលរដ្ឋក្រីក្របំផុតរបស់កម្ពុជារាប់ពាន់គ្រួសារ។
«និយាយដោយស្មោះទៅ អ្វីដែលខ្ញុំចង់និយាយនោះគឺថាវាជាការគួរឱ្យខឹងសម្បារណាស់ដែលមានជីវភាពពលរដ្ឋជាច្រើននាក់ត្រូវបានបំផ្លាញដោយគម្រោងនេះ។ ជីវិតមនុស្សបានស្លាប់បាត់បង់។ មានកុមារបីនាក់បានស្លាប់ដោយសារតែការព្រងើយកន្តើយដ៏ ធ្ងន់ធ្ងររបស់ ADB ហើយបើតាមខ្ញុំដឹងគ្មានបុគ្គលិករបស់ធនាគារ ADBណាម្នាក់បានទទួលខុសត្រូវលើបញ្ហានេះទេ»។
នៅពេលសួរថាតើធនាគារនឹងធ្វើទណ្ឌកម្មលើបុគ្គលិកណាម្នាក់របស់ខ្លួនឬក៏បុគ្គលិកជាប់កិច្ចសន្យាបន្ទាប់ពីការរកឃើញនៅ ក្នុងរបាយការណ៍នេះ លោក Eric Sidgwick នាយកធនាគារ ADB ប្រចាំប្រទេសកម្ពុជាបានប្រាប់វីអូអេថាលោកនឹងមិនធ្វើអត្ថាធិប្បាយជាសាធារណៈលើបញ្ហាបុគ្គលិកទេ៕
ប្រែសម្រួលដោយម៉ែន គឹមសេង