ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បាន​បញ្ជូន​កង​នាវា​និង​យន្តហោះ​ទៅ​តំបន់​មាន​ជម្លោះ​ក្នុង​សមុទ្រ​​ដើម្បី​បង្ហាញ​កម្លាំង​​ក្រោយ​ការ​រាលដាល​ជំងឺកូវីដ១៩


រូបឯកសារ៖ នាវាចម្បាំង និងយន្តហោះចម្បាំងរបស់កងទ័ពចិនបង្ហាញខ្លួននៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។
រូបឯកសារ៖ នាវាចម្បាំង និងយន្តហោះចម្បាំងរបស់កងទ័ពចិនបង្ហាញខ្លួននៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។

ក្រុមមេដឹកនាំ​កុម្មុយនិស្ត​នៃ​ប្រទេស​ចិន​ស្វះស្វែង​លើក​តម្កើង​មុខមាត់​ខ្លួន​នៅ​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋខ្លួន​ដែល​បាន​អាប់ឱន​ដោយសារ​ការ​បិទ​តំបន់​ខ្លះ​ក្នុង​ប្រទេស​ក្នុង​វិធាន​ការ​បញ្ឈប់ការ​រាល​ដាល​មេរោគកូវីដ​ (COVID-19)។​ មេរោគដែល​នាំ​ឱ្យ​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ដ៏​ប្រល័យ​នេះ​ត្រូវបាន​រក​ឃើញ​នៅកណ្តាល​នៃ​ប្រទេស​ចិន​កាល​ពី​ខែ​ធ្នូ​ ហើយ​នាំ​ឱ្យមាន​ករណី​អ្នក​ជំងឺ​នេះ​ចំនួន​៨​ម៉ឺន​១ពាន់​នាក់​នៅ​ក្នុង​ប្រទេស​នេះ។​

ពួក​អ្នក​ស្រាវជ្រាវ​និយាយ​ថា ​មន្ត្រីចិន​សង្ឃឹម​ថា​ ការ​ធ្វើ​ដូច្នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ចិន​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​ប្រឆាំង​នឹង​ការ​អាក់អន់​ចិត្ត​ដែល​ថា​ចិន​បាន​ចម្លង​មេរោគកូរ៉ូណា​ដែល​នៅ​ពេល​នេះ​ធ្វើឱ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សកម្ម​ភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ឥណ្ឌា ​ទ្វីបអឺរ៉ុប​ខាង​លិច ​ ស.រ.អា.និង​ផ្នែកខ្លះ​នៃ​ទ្វីប​អាស៊ី​អាគ្នេយ៍។ ​អ្នកស្រាវ​ជ្រាវ​ខ្លះ​មាន​ជំនឿ​ថា​ប្រទេស​ចិន​ក៏ធ្វើ​សមយុទ្ធ​យោធា​ដែល​ពួក​គេ​បាន​ផ្អាក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា។​

លោក ​Andrew Yang​ ជា​អគ្គ​លេខាធិការ​នៃ​ក្រុមប្រឹក្សា​ចិន​ខាង​ការ​សិក្សា​គោល​នយោបាយ​ជឿនលឿន​ដែល​ជា​អង្គការ​ស្រាវជ្រាវ​មួយ​នៅ​ក្នុង​កោះ​តៃវ៉ាន់។ ​លោក​បាននិយាយ​ថា៖​

«អាទិភាព​សម្រាប់​ប្រទេស​ចិនគឺ​ការពារ​ប្រយោជន៍​ជាតិ​របស់​ពួក​គេ​ ដូច្នេះ​ការ​បង្កើន​ឬ​ការ​ធ្វើ​សមយុទ្ធ​យោធា​ជា​ការ​ចៀស​មិន​រួច​ទេ»។​

បណ្តាញ​ផ្សាយ​ព័ត៌មាន​ក្នុង​ប្រទេស​ចិន​រាយ​ការណ៍​ថា​នៅ​ក្នុង​ខែ​មីនា​កង​យន្តហោះ​ចម្បាំង​ចិន​បាន​ធ្វើ​សមយុទ្ធ​ប្រឆាំង​នឹង​នាវាមុជទឹក​នៅ​ក្នុង​ផ្នែក​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ការ​ដណ្តើម​គ្នា​ ​ជា​ការ​ឆ្លើយតប​នឹង​ការ​យាមល្បាត​ដោយ​នាវា​ចម្បាំង​ស.រ.អា.។​

នាវា​ពិឃាត​របស់​ស.រ.អា.មាន​ផ្ទុក​កាំជ្រួច​មីស៊ីល​ឈ្មោះ​ USS McCampbell​ បាន​បើក​កាត់​ផ្នែក​មួយ​នៃ​សមុទ្រ​នេះ​កាល​ពី​ថ្ងៃទី​១០​ខែ​មីនា​នៅក្នុង​បេសក​កម្មទីពីរ​របស់​កង​ទ័ព​ជើង​ទឹក​ស.រ.អា.ក្នុង​ឆ្នាំ​នេះ​ដើម្បី​ធ្វើឱ្យ​ផ្លូវ​ទឹក​នេះ​នៅតែ​បើក​ចំហ​ជា​អន្តរជាតិ​ជាជាង​ឋិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ចិន។​

នៅ​ក្នុង​វិធាន​ការ​មួយ​ដែល​គេ​រំពឹង​ទុក​តិច​ជាង​មុន​ ​កាលពី​ថ្ងៃ​ទី១៥​ខែ​មីនា​ ​ប្រទេស​ចិន​បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជាមួយ​ប្រទេស​កម្ពុជា​ទោះ​ណា​ជា​មាន​ការ​ប្រថុយ​ធ្វើឱ្យ​ប្រទេស​វៀតណាម​និង​ប្រទេស​ឯ​ទៀតៗ​ក្នុង​ទ្វីប​អាស៊ី​អាគ្នេយ៍​មាន​ការ​អាក់អន់​ចិត្ត​ដោយ​សារ​វត្តមាន​យោធា​របស់​ចិន​ក្នុង​តំបន់​នោះ​ក៏ដោយ។

លោក​ Carl Thayer ​ជា​សាស្ត្រាចារ្យ​ចូល​និវត្តន៍​នៅ​សាកល​វិទ្យាល័យ​ New South Wales ​ប្រទេស​អូស្រ្តាលី​មាន​ជំនាញ​ខាង​អាស៊ី​អាគ្នេយ៍។លោកបាន​និយាយ​ថា ​កង​ជីវពល​នៃ​នាវា​នេសាទ​ត្រី​ចិន​មួយ​ក្រុមបាន​ធ្វើ​សកម្មភាព​នៅ​ក្នុង​ដែន​ទឹក​នៅ​ជិត​ប្រជុំកោះ ​Spratly ​ដែល​មាន​ជម្លោះជា​មួយ​ប្រទេស​ហ្វីលីពីន។​

រដ្ឋាភិបាល​ក្រុង​ប៉េកាំងចាត់​ទុក​៩០%​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ថា ​ជា​របស់​ផង​ខ្លួន​ផ្ទាល់​ ​ទោះ​ណា​ជា​មាន​ការ​អះអាង​ប្រជែង​គ្នា​ដោយ​ប្រទេស ​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន ​កោះតៃវ់ាន់ ​និង​ប្រទេស​វៀតណាម​ក៏ដោយ។​ប្រទេស​ចិនបាន​ចាក់​ដី​ដើម្បី​កសាង​កោះតូចៗ​នៅ​ក្នុង​សមុទ្រ​នេះ​ដែល​សំបូរ​ធនធាន​ធម្នជាតិ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​វិស័យ​យោធា។កង​នាវាឆ្មាំ​ឆ្នេរ​សមុទ្រ​ចិន​បាន​បើក​កាត់​តំបន់​ដែល​ប្រទេស​ឯ​ទៀតៗ​ទាមទារ​ថា​ជា​របស់​ពួក​គេ​ ហើយ​ប្រទេស​ទាំង​នេះ​មាន​កង​យោធា​ខ្សោយ​ជាង​ចិន។​

លោក​ Thayer​ បាន​ថ្លែង​ថា​ប្រទេស​ចិន​មាន​ពេល​ពី​ពេល​នេះ​រហូត​ដល់​រដូវ​ខ្យល់​ព្យុះ​នៅ​ចុង​ឆ្នាំ​នេះ​ដើម្បី​ចាត់​វិធានការ​ថែម​ទៀត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​

ក្រសួង​ការពារ​ប្រទេស​តៃវ៉ាន់​និយាយ​ថា​ នៅក្នុង​ការ​បង្ហាញ​កម្លាំង​មួយ​ទៀត យន្តហោះ​យោធា​ចិន​បី​គ្រៀង​បាន​ហោះ​ជិត​ដែន​អាកាស​កោះ​តៃវ៉ាន់​កាល​ពី​ខែ​កុម្ភៈ។​ប្រទេស​ចិន​បានទាមទារ​អធិប​តេយ្យភាព​លើ​កោះ​តៃវ៉ាន់​ ដែល​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​ហើយ​មិន​បាន​បោះបង់​ការ​ប្រើកម្លាំង​ទេ ប្រសិន​បើ​មានការ​ចាំបាច់​ ដើម្បី​សម្រេច​គោល​ដៅ​ខ្លួន​ក្នុងការ​បង្រួប​បង្រួម​ប្រទេស​ជាតិ។​

កាល​ពី​ថ្ងៃទី​២៥​ខែ​មីនា​ក្រោយពីមាន​សមយុទ្ធ​មានមូលដ្ឋាន​នៅ​លើ​នាវា​ផ្ទុក​យន្តហោះ​នៅក្នុង​ដែន​សមុទ្រ​នៃ​ប្រទេស​ចិន​ គេហទំព័រ​ព័ត៌មាន​Global Times​ ត្រួតត្រា​ដោយ​រដ្ឋ​នៃ​ប្រទេស​ចិន​បាន​និយាយ​ថា៖

«ការហ្វឹក​ហ្វឺន​ដើម្បី​ប្រុង​ប្រៀប​ធ្វើ​សង្គ្រាម​នឹង​មិន​បញ្ឈប់​ទេ​ ទោះជា​នៅ​ពេល​មាន​ការ​រាតត្បាត​ជំងឺ COVID-19 ​ក៏​ដោយ‍»។

អាជ្ញាធរ​ចិនបាន​និយាយ​ថា​ពួក​គេ​បាន​បញ្ឈប់​ការ​រាលដាល​នៃ​មេរោគកូរ៉ូណា​នៅ​ខែមីនា។​ ក៏ប៉ុន្តែ​មនុស្ស​ខ្លះ​នៅ​ក្រៅ​ប្រទេស រួមបញ្ចូល​ទាំងប្រធានាធិបតី​ស.រ.អា. លោក​Donald Trump ផង​ដែរ​ បាន​ចង្អុល​បង្ហាញ​ថា​ ប្រទេស​ចិន​ជា​ប្រភព​នៃ​វីរុស​នេះ​ដែល​បណ្តាល​ឱ្យមាន​ការ​បិទទីក្រុង​ នាំឱ្យមាន​ការ​ខាត​បង់ខ្លាំង​ខាង​សេដ្ឋកិច្ច​នៅ​ទូទាំង​ពិភព​លោក។ ​ជំងឺ COVID-19 ​បាន​បណ្តាល​ឱ្យ​មនុស្ស​ប្រមាណ​១ម៉ឺន​៨ពាន់​៩រយ​នាក់​ស្លាប់​ ដោយ​មានរួម​មនុស្ស​ជាង​៣ពាន់២រយ៨0​នាក់​បាត់​បង៉ជីវិត​នៅ​ក្នុង​ប្រទេស​ចិន។​

ពួក​អ្នក​វិភាគ​និយាយ​ថា​ ការណ៍​ដែល​កង​នាវា​ចម្បាំង​ស.រ.អា.​បើក​កាត់​សមុទ្រ​ចិនខាង​ត្បូង​នៅ​ឆ្នាំ​នេះ​ ​បាន​ធ្វើឱ្យ​ប្រទេស​ចិន​ក្រហល់​ក្រហាយ​ខ្លាំង។​ ពួកអ្នក​វិភាគ​នេះ​និយាយ​បន្ថែម​ថា ​រដ្ឋាភិបាល​ស.រ.អា. ​ នៅ​ពេល​ខ្លួន​កំពុង​ឆ្លើយ​តប​នឹង​ការរាល​ដាល​មេរោគ​ COVID-19 ​នៅ​ក្នុង​ខែ​មីនា ​មិន​បាន​ជួយ​ប្រទេស​អាស៊ីឯ​ទៀតៗ​ក្នុង​ការ​ទប់ទល់​នឹង​ប្រទេស​ចិនដូច​ដែល​អាមេរិក​បាន​ធ្វើពី​ពេល​មុនៗ​ទេ។​ ព្រឹត្តិ​ការណ៍​ប្រចាំ​ឆ្នាំ​ដែលជា​ញឹកញយ​នៅ​ក្នុង​នោះ​ ពួក​មេដឹក​នាំ​ប្រទេស​នានា​បាន​ពិភាក្សា​គ្នា​អំពី​សកម្មភាព​ចិន​ក្នុង​សមុទ្រ​នោះ​បាន​ត្រូវ​បញ្ឈប់​នៅ​ឆ្នាំ​នេះ។​

លោក ​Thayer ​បាន​និយាយ​ថា​ ចំពោះ​ប្រទេស​ចិន​«គឺមាន​សកម្មភាព​តាម​ធម្មតា​ប្រសិន​បើ​គ្មាន​ការ​បង្កើន​ទេ​នោះ‍»។​ប្រទេស​ចិន​ធ្វើឱ្យ​រដ្ឋាភិបាល​ក្រុង ​វ៉ាស៊ីនតោន ​អាម៉ាស់​មុខ​ ហើយ​ស.រ.អា.​មិន​បង្ហាញ​ភាព​ជា​មេដឹកនាំ​ទេ ​ដែលនាំ​ឲ្យ​មាន​ភាព​ច្រឡោះ​ប្រហោងឱ្យ​ចិន​ធ្វើ​សកម្ម​ភាព»។

លោក​ Oh Ei Sun ​ជា​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​ឯ​វិទ្យាស្ថានកិច្ចការ​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​សិង្ហបូរី។​លោក​បាន​និយាយ​ថា​ប្រទេស​ចិន​ទំនង​ជា​នឹង​បង្កើន​សកម្ម​ភាព​យោធា​លើស​ពី​កម្រិត​ធម្មតា​ដោយ​ប្រើ«​លេស‍»​ថា​ មាន​ការ​បង្ករឿង​ច្រើន​ជាង​មុន​ដោយ​ស.រ.អា.។​ លោក​បាន​ថ្លែង​ថា​ បើ​មិន​ដូច្នោះ​ទេ​ ប្រទេស​ជិត​ខាង​ចិន​ក្នុង​ទ្វីប​អាស៊ី​នឹង​ខឹង​សម្បារ។​

លោក ​Oh ​បាន​យាយ​ថា​«ដរាប​ណា​ជំងឺ​ COVID-19​ នេះ​នៅ​មាន​ពីរបី​ខែ​តទៅ​ទៀត​ ខ្ញុំ​មិន​គិត​ថា​ពួក​ចិន​នឹង​បន្ត​ចាក់​ដី​បង្កើត​កោះតូចៗ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ទេ​ឬ​មិន​បញ្ជូន​កង​នាវា​ឆ្មាំ​ឆ្នេបបរ​សមុទ្រ​ទៅ​កាន់​តំបន់​នោះ​ទេ។​ ​ហើយ​ប្រទេស​ជា​ច្រើន​អាច​គិត​ថា​មេរោគ​វីរុស​នេះ​ពិត​ជា​មក​ពី​ប្រទេស​ចិនមែន៕​

ប្រែសម្រួល​ដោយ​ ពិន ស៊ីសុវណ្ណ

XS
SM
MD
LG